សុភ័ក្ត្រ កុសុម៉ា ស្ងើចសរសើរស្នេហា របស់យក់ ថិតរដ្ឋានិងស្វាមី

ភ្នំពេញៈ តារាចម្រៀងដែលរះលើវិថីសិល្បៈតាំងពីកុមារភាព កញ្ញា សុភ័ក្ត្រ កុសុម៉ា នៅពេលថ្មីៗនេះបាន រំលេចសារមួយបង្ហាញ ពីការកោតសរសើរទៅលើ ស្នេហាប្តីប្រពន្ធរបស់ តារាចម្រៀងល្បីឈ្មោះ អ្នកនាង យក់ ថិតរដ្ឋា និងស្វាមី ដែលបានរស់នៅជាមួយគ្នា យ៉ាងមានសុភមង្គល រយៈពេលជាង១០ឆ្នាំ ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ គេសង្កេតឃើញថា មានគូស្វាមីភរិយា ដែលមហាជនដាក់រហ័សនាមឲ្យថា ជាគូស្នេហ៍គំរូមួយចំនួន បានដើរដល់ផ្លូវបំបែក ដោយសារតែរស់នៅមិនចុះសម្រុងគ្នានោះ ក៏ស្រាប់តែនៅពេលថ្មីៗនេះ មហាជនក៏បានងាកមកចាប់អារម្មណ៍ ទៅលើស្វាមីភរិយា ដែលជាអ្នកសិល្បៈមួយគូគឺ អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ដែលពួកគេទាំងពីរនាក់ បានរៀបការជាមួយគ្នាជាង១០ឆ្នាំ ហើយរហូតមកដល់ពេលនេះ ក៏ទទួលបានកូន២ជាចំណងដៃ អាពាហ៍ពិពាហ៍របស់ខ្លួន ត្រូវបានអ្នកគាំទ្រ និងទស្សនិកជនចាត់ទុកថា ជាគូស្នេហ៍គំរូសម្រាប់អ្នកសិល្បៈ ក៏ដូចជាមហាជន ព្រោះថាស្វាមីភរិយាមួយគូនេះ មិនដៃលេចឮរឿងរ៉ាវអាស្រូវ ឈ្លោះប្រកែកគ្នាឲ្យមហាជន បានដឹងនោះទេ ។

ភ្ជាប់ជាមួយនិងពាក្យសរសើរ របស់មហាជននោះដែល កញ្ញា សុភ័ក្ត្រ កុសុម៉ា បានរំលេចសារកើត សរសើរពីស្នេហារបស់អ្នកនាង យក់ ថិតរដ្ឋានិងស្វាមីថា « សេ្នហាមួយដែលមិនអំនួត អួតអាងប្រាប់អ្នកដទៃ យកចិត្តមុខអ្នកដទៃ ប៉ុនែ្តគាត់បានផ្តល់ក្តីស្រលាញ់អោយគ្នា ធ្វើឲ្យគេច្រណែនពេញរង្វង់សិល្បៈ នឹងស្រីៗ ការស្រលាញ់មួយនេះ គឺមកពីបងប្រុសដែរស្រលាញ់អី្វជាគាត់ ហើយស្មោះតែគាត់ធ្វើឲ្យបងស្រី មានសេចក្តីសុខ គាត់ជាគ្រួសារគំរូសំរាប់ខ្ញុំ នឹងជាតារាចំរៀងក្នុងចិត្តខ្ញុំផងដែរ»៕

ប្រភព ៖
ដើមអម្ពិល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload