បុរស​ម្នាក់​បត់​ម៉ូតូ​មិន​មើល​ក្រោយ​ធ្វើ​ឲ្យ​អ្នក​​បើក​រថយន្ត​ភ័យ​ស្ទើរ​លោះ​ព្រលឹង

ការបើកបរមិនប្រុងប្រយ័ត្ន និងការមិនគោរពច្បាប់ចរាចរណ៍គឺជាកត្តាដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ហើយវាមិនមែនត្រឹមតែគ្រោះថ្នាក់តែអ្នកប្រព្រឹត្តិនោះទេ ប៉ុន្តែវាក៏បណ្ដាលឲ្យអ្នកដទៃរងគ្រោះផងដែរ។

ជាក់ស្ដែងនៅក្នុងប្រទេសថៃវីដេអូដែលបង្ហាញពីការបើកបរមិនប្រុងប្រយ័ត្នរបស់បុរសម្នាក់ដែលត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពនៅក្នុងរថយន្តមួយត្រូវបានចែករំលែកពាសពេញបណ្ដាញសង្គម ផ្សារភ្ជាប់ជាមួយនឹងពាក្យរិះគន់មិនសំចៃផងដែរ។ តាមរយៈវីដេអូនោះបានបង្ហាញថាបុរសដែលជាអ្នកបើកបរម៉ូតូមួយគ្រឿងបានបត់ដោយមិនបានងាកក្រោយ និងប្រុងប្រយ័ត្នដែលធ្វើឲ្យអ្នកបើករថយន្តភ័យស្ទើរលោះព្រលឹង ជាន់ហ្រ្វាងស្ទើរមិនជាប់។

ក្រោយពីបានទស្សនាវីដេអូនេះសង្ឃឹមថាប្រិយមិត្តទាំងអស់នឹងមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ៕

  • បុរស​ម្នាក់​បត់​ម៉ូតូ​មិន​មើល​ក្រោយ​ធ្វើ​ឲ្យ​អ្នក​​បើក​រថយន្ត​ភ័យ​ស្ទើរ​លោះ​ព្រលឹង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/02  Category:ចំនេះដឹង
Tags: