ស្រ្តីបុគ្គលិកក្រុមហ៊ុន សូ ងួន និង​សង្សារ​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួន​ក្រោយ​បន្លំយកលុយ​ជាង ១០ម៉ឺនដុល្លារ ពី​ក្រុមហ៊ុន (Video Inside)

(ភ្នំពេញ)៖ ស្រ្តីម្នាក់ដែលបម្រើការងារនៅក្រុមហ៊ុនដឹកជញ្ជូន សូ ងួន និងប្រុសស្នេហ៍របស់ត្រូវបានកម្លាំង នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ តាមចាប់ខ្លួនទាំង២នាក់ បន្ទាប់ពីពួកគេ បានបន្លំយកលុយរបស់ក្រុមហ៊ុន ជាង១០ម៉ឺនដុល្លារ ហើយគិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦នេះ ពួកគេកំពុងស្ថិតនៅក្រោមការសួរនាំ ពីសំណាក់តុលាការនៅឡើយ។

មន្រ្តីនគរបាលបានបញ្ជាក់ថា ជនសង្ស័យរូបនេះមានឈ្មោះ ប៉ែន សុគន្ធា និងសង្សារបស់ខ្លួនមានឈ្មោះ រ៉យ រ៉ម ត្រូវបានកម្លាំងនគរបាល តាមចាប់ខ្លួន នៅថ្ងៃទី២៩ ខែសកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីមានពាក្យបណ្តឹងបស់ក្រុមហ៊ុនរួចមក។

បើតាមមន្រ្តីនគរបាលដដែល ជនសង្ស័យទាំង២នាក់នេះ មានការជាប់ពាក់ព័ន្ធករណីក្លែង ហត្ថលេខាអគ្គនាយករងក្រុមហ៊ុន និងក្លែងឯកសារផ្សេងៗ ដើម្បីបន្លំយកប្រាក់ពីក្រុមហ៊ុន សូ ងួន គ្រុប សរុបជាង ១០មឺុនដុល្លារ អាមេរិក។

ស្រ្តីបុគ្គលិកក្រុមហ៊ុន សូ ងួន និង​សង្សារ​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួន​ក្រោយ​បន្លំយកលុយ​ជាង ១០ម៉ឺនដុល្លារ ពី​ក្រុមហ៊ុន (Video Inside)

លោក សូ តារារ័ត្ន អគ្គនាយករងក្រុមហ៊ុន សូ ងួន គ្រុប បានបញ្ជាក់ប្រាប់ទៅសមត្ថកិច្ចថា «នៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០១៦ ក្រុមហ៊ុនចាប់ផ្តើមមានការសង្ស័យលើ បុគ្គលិកឈ្មោះ ប៉ែន សុគន្ធា ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃការងារ របស់បុគ្គលិករូបនេះលើបញ្ហាប្រាក់ និងឯកសារផ្សេងៗ។ បន្ទាប់មកក្រុមហ៊ុន បានធ្វើការស្រាវជ្រាវទើបរកឃើញថា បុគ្គលិកឈ្មោះ ប៉ែន សុគន្ធា រូបនេះបានក្លែងបន្លំហត្ថលេខា អគ្គនាយករងក្រុមហ៊ុន និងក្លែងឯកសារដើម្បីបន្លំយកប្រាក់ ក្រុមហ៊ុនសរុបជាង ១០ម៉ឺនដុល្លាអាមេរិក»

បើតាមការបញ្ជាក់បន្ថែម ក្នុងអំពើល្មើសនេះផងដែរ គឺមានបក្សពួករបស់ឈ្មោះ ប៉ែន សុគន្ធា បានចូលរួមឃុបឃិតគ្នាក្នុងការ លួចដកប្រាក់របស់ក្រុមហ៊ុន ដោយក្នុងនោះមានឈ្មោះ  រ៉យ រ៉ម ដែលជាសង្សារបស់ខ្លួនជាដើម ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមជាមួយឈ្មោះ ប៉ែន សុគន្ធានេះផងដែរ។

ជាមួយគ្នានេញ លោក ទូច ធីរិទ្ធ ជាមេធាវីតំណាង និងការពារសិទ្ធិឲ្យក្រុមហ៊ុន សូ ងួន គ្រុប បានឲ្យដឹងថា ក្រុមហ៊ុនបានសំរេចដាក់ពាក្យបណ្តឹង លើបុគ្គលិកឈ្មោះ ប៉ែន សុគន្ធា និងគូកននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ទៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។ ក្រោយមក សមត្ថកិច្ចបានចាត់វិធានការ តាមនិតិវិធីច្បាប់ ជាលទ្ធផលបានឈានដល់ ការឃាត់ខ្លួនបុគ្គលិកឈ្មោះ ប៉ែន សុគន្ធា និងគូកន ហើយបច្ចុប្បន្នគិតត្រឹមព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ គឺសំណុំរឿងនេះកំពុង ស្ថិតក្រោមចំណាត់ការ របស់អយ្យការនៃសាលាដំបូង រាធានីភ្នំពេញ៕

ប្រភព៖ Fresh News

  • ស្រ្តីបុគ្គលិកក្រុមហ៊ុន សូ ងួន និង​សង្សារ​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួន​ក្រោយ​បន្លំយកលុយ​ជាង ១០ម៉ឺនដុល្លារ ពី​ក្រុមហ៊ុន (Video Inside)已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/02  Category:កំសាន្ត
Tags: