​ផ្ទុះ​ iPhone 6 ធ្វើ​ឲ្យ​បុរស​ម្នាក់​​អស់​ស្បែក​ភ្លៅ​មួយ​ដុំ​

បុរសវ័យ ៣៦ ឆ្នាំមួយរូបឈ្មោះ Gareth Clear ជាអ្នកប្រឹក្សាយោបល់មកពីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បានរងរបួសរលាកស្បែកភ្លៅ ដោយសារតែ iPhone 6 ផ្ទុះ កាលពីថ្ងៃអាទិត្យ។

​ផ្ទុះ​ iPhone 6 ធ្វើ​ឲ្យ​បុរស​ម្នាក់​​អស់​ស្បែក​ភ្លៅ​មួយ​ដុំ​

ទូរសព្ទគឺស្ថិតនៅក្នុងហោប៉ៅរបស់ Clear ដែលវាបានឆេះ បន្ទាប់ពីគាត់ដួលកិនលើទូរសព្ទនោះ ក្រោយពីធ្លាក់ពីលើកង់។ បុរសរងគ្រោះបានរៀបរាប់ដូចនេះថា៖ “ខ្ញុំស្រាប់តែឃើញផ្សែងហុយចេញពីហោប៉ៅក្រោយរបស់ខ្ញុំ, ខ្ញុំពិតជាគិតមិនឃើញថាវាជាស្អីឡើយ ហើយក្រោយមកស្រាប់តែមានអារម្មណ៍ឈើពើតតែម្ដង”។

​ផ្ទុះ​ iPhone 6 ធ្វើ​ឲ្យ​បុរស​ម្នាក់​​អស់​ស្បែក​ភ្លៅ​មួយ​ដុំ​

ការផ្ទុះនេះដែរបានបណ្ដាលឲ្យភ្លៅខាងស្ដាំរបស់ Clear រងការរលាកកម្រិតទី ៣ ដែលតម្រូវឲ្យព្យាបាលដោយផ្សាំស្បែក។ ក្រោយជួបហេតុការបុរសវ័យ ៣៦ ឆ្នាំ នេះបានចែកចាយព័ត៌មាននេះទៅបណ្ដាញសង្គម Twitter ឲ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ននឹងថ្មលីចូម ព្រោះថាអាចផ្ទុះនៅពេលឡើងកម្ដៅខ្លាំង, ឆេះអ៊ីសេ និង រងការប៉ះទង្គិច (ដូចករណីរបស់គាត់ជាដើម)។

​ផ្ទុះ​ iPhone 6 ធ្វើ​ឲ្យ​បុរស​ម្នាក់​​អស់​ស្បែក​ភ្លៅ​មួយ​ដុំ​

ចំពោះមូលហេតុពិតប្រាកដពីក្រោយការផ្ទុះនេះគេនៅមិនទាន់ដឹងច្បាស់នៅឡើយ ហើយក៏មិនទាន់ឃើញមានការបកស្រាយពីសំណាក់ក្រុមហ៊ុន Apple ដោយផ្ទាល់ដែរ៕

ប្រែសម្រួល៖ sabay (ហៃ សុខហេង)
ប្រភព៖ CNet

  • ​ផ្ទុះ​ iPhone 6 ធ្វើ​ឲ្យ​បុរស​ម្នាក់​​អស់​ស្បែក​ភ្លៅ​មួយ​ដុំ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/02  Category:កំសាន្ត
Tags: