តន្ត្រី​អបអរ​ខួប ១០ ឆ្នាំ​របស់​ក្រុម Big Bang អស្ចារ្យ​អី​យ៉ាងនេះ​! (​មាន​វីដេអូ​)​

6 Videos


ក្នុងឱកាសប្រារព្ធខួប ១០ ឆ្នាំនៃការបង្កើតក្រុម Big Bang បានធ្វើការប្រគំតន្ត្រីដ៏ធំមួយនៅប្រទេសជប៉ុន ដើម្បីអបអរសាទរជាមួយអ្នកគាំទ្រ ។

តន្ត្រី​អបអរ​ខួប ១០ ឆ្នាំ​របស់​ក្រុម Big Bang អស្ចារ្យ​អី​យ៉ាងនេះ​! (​មាន​វីដេអូ​)​

P9

តន្ត្រី​អបអរ​ខួប ១០ ឆ្នាំ​របស់​ក្រុម Big Bang អស្ចារ្យ​អី​យ៉ាងនេះ​! (​មាន​វីដេអូ​)​

ការប្រគំតន្ត្រីដ៏ធំនេះបានប្រារព្ធធ្វើឡើងនៅទីក្រុង Osaka រយៈពេល ៣ ថ្ងៃ គឺកាលពីថ្ងៃទី ២៩ ខែកក្កដា រហូតដល់ថ្ងៃទី ៣១ ។ កៅអីចំនួន ៥៥,០០០ សុទ្ធតែលក់អស់ក្នុងរយៈពេលបីថ្ងៃនេះ ដែលយើងសន្និដ្ឋានបានថា ក្នុងចន្លោះរយៈពេលបីថ្ងៃ ពួកគេអាចលក់សំបុត្រចូលទស្សនាដល់ទៅ ១៦៥,០០០ សំបុត្រ ។

តន្ត្រី​អបអរ​ខួប ១០ ឆ្នាំ​របស់​ក្រុម Big Bang អស្ចារ្យ​អី​យ៉ាងនេះ​! (​មាន​វីដេអូ​)​

ក្រុមចម្រៀងកូរ៉េដ៏ល្បីនេះបានលើកយកបទល្បីៗរបស់ខ្លួនជាច្រើនដែលរួមមាន Hands Up, Bang BangBang, Fantastic Baby និង ជាច្រើនទៀត មកធ្វើឲ្យកក្រើកឆាកប្រគំតន្ត្រី ដែលធ្វើឲ្យអ្នកគាំទ្រស្រែកហ៊ោរកញ្ជៀវកងរំពងពោរពេញដោយភាពសប្បាយរីករាយ ។

តន្ត្រី​អបអរ​ខួប ១០ ឆ្នាំ​របស់​ក្រុម Big Bang អស្ចារ្យ​អី​យ៉ាងនេះ​! (​មាន​វីដេអូ​)​

គួររំឭកដែរថា ក្រុមចម្រៀងកូរ៉េដែលមានសមាជិកប្រាំនាក់នេះបានចូលសិល្បៈដំបូងកាលពីឆ្នាំ ២០០៦ ហើយប្រជាប្រិយរបស់ពួកគេបានកើនឡើងយ៉ាងខ្លាំងទាំងក្នុង និង ក្រៅស្រុក ក្រោយបង្ហាញខ្លួនមិនទាន់បាន ១ ឆ្នាំស្រួលបួលផង ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

តន្ត្រី​អបអរ​ខួប ១០ ឆ្នាំ​របស់​ក្រុម Big Bang អស្ចារ្យ​អី​យ៉ាងនេះ​! (​មាន​វីដេអូ​)​តន្ត្រី​អបអរ​ខួប ១០ ឆ្នាំ​របស់​ក្រុម Big Bang អស្ចារ្យ​អី​យ៉ាងនេះ​! (​មាន​វីដេអូ​)​