កូន​ប្រុស​​​ឧកញ៉ា​ ​ឌួង ឆាយ​ ​អាច​ឈរ​​ដោយ​ខ្លួន​ឯង​​​បាន​១០០​ភាគ​រយ​ហើយ តែ​ភ្នែក​…

រាជធានីភ្នំពេញ៖ កូនប្រុសឧកញ៉ា ឌួង ឆាយ អាចឈរដោយខ្លួនឯងបាន១០០ភាគរយហើយ ប៉ុន្តែភ្នែកវិញមើលមិនទាន់ច្បាស់នូវឡើយ គឺមើលឃើញតែពន្លឺភ្លើង។ នេះបើយោងតាមឧកញ៉ា ឌួង ឆាយ បានឲ្យដឹងនៅលើទំព័រ Facebook របស់លោកនាថ្ងៃនេះ។

ទំព័រ Facebook ឌួង ឆាយ បានឲ្យដឹងដូចនេះថា៖ “កូនប្រុសខ្ញុំអាចឈរបានដោយខ្លួនឯង 100% ហើយ នៅឡើយតែភ្នែកមើលឃើញតែពន្លឺភ្លើង។ ដាច់ខាតកូនខ្ញុំត្រូវតែមើលឃើញដូចដើម។ សូមទោសបងប្អូនពូមីងទាំងអស់គ្នាដែលខ្ញុំមិនសូវបាន post រូបកូនប្រុស ពីព្រោះរវល់ការងារច្រើនខ្លាំងពេកនៅភ្នំពេញ”។

សូមបញ្ជាក់ថា កូនប្រុសឧកញ៉ា ឌួង ឆាយ បានមានជំងឺខួរក្បាលធ្ងន់ធ្ងរអស់ជាច្រើនខែកន្លងមកហើយ ខណៈពេលនេះ បានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រៅប្រទេស៕

ប្រភព៖ news.kqube


Related Posts