Mike Tyson មក​ថត​ភាពយន្ត​​​អាស៊ី​ទី​ពីរ​នៅ​​​ហូជីមិញ

អតីត​កីឡាករ​ប្រដាល់​និង​តារា​សម្ដែង​ល្បី​ឈ្មោះ Mike Tyson បាន​ឈាន​ជើង​មក​ដល់​ទីក្រុង​ហូជីមិញ​ព្រឹក​នេះ​ដើម្បី​ថត​ភាពយន្ត “Girls 2- girls and gangster”។

 

Mike Tyson មក​ថត​ភាពយន្ត​​​អាស៊ី​ទី​ពីរ​នៅ​​​ហូជីមិញ

 

រសៀល​ថ្ងៃ​ទី ២​ខែ​សីហា កំពូល​កីឡាករ​ប្រដាល់ Mike Tyson បាន​ដាក់​ជើង​មក​ដល់​ទីក្រុង​ហូជីមិញ​តាម​ការ​អញ្ជើញ​របស់​ផលិតករ​ភាពយន្ត​វៀតណាម Tran Bao Son ដើម្បី​ថត​ភាពយន្ត “Girls 2-  girls and gangster”។ នេះ​គឺ​ជា​ភាពយន្ត​អាស៊ី​ទី​២​របស់​តារា​វ័យ​៥០​នេះ​ក្រោយ​រឿង “Ip Man 3” ដែល​បាន​សម្ដែង​រួម​ជា​មួយ​នឹង​តារា​សម្ដែង Donnie Yen កាល​ពី​ឆ្នាំ​មុន។

 

តារា​សម្ដែង​និង​ផលិតករ Tran Bao Son បាន​ឲ្យ​ដឹង​ថា​តួ​រឿង “Ip Man 3” នឹង​ត្រូវ​ថត​នៅ​វៀតណាម​ក្នុង​រយៈ​ពេល​១​សប្ដាហ៍​មុន​ពេល​ត្រូវ​ថត​បន្ត​នៅ​អាមេរិក។ ដៃគូសម្ដែងជាមួយអតីតកីឡាប្រដាល់នេះគឺតារាសម្ដែងស្រី Jannie Chang ដែល​ជា​តួ​បងស្រីរបស់ Fan Bingbing ក្នុងរឿង “មហិច្ឆតាអ៊ូម៉ីនាង”។ “Girls  2 – girls and gangster” គឺ​ជា​គម្រោង​ភាពយន្ត​ធំ​មួយ​របស់​ផលិតករ Tran Bao Son ដែល​មាន​លោក​ជា​អ្នក​សម្ដែង​តួឯក។ រឿង​នេះ​ប្រមូល​ផ្ដុំ​ទៅ​ដោយ​តារា​ល្បី​អាស៊ី​ជា​ច្រើន​ដោយ​មាន​តួ​ភ្ញៀវ​កិត្តិយស​គឺ Mike Tyson។ តាម​ការ​គ្រោង​ទុក រឿង​នេះ​នឹង​ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​ហុងកុង​និង​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​ក្នុង​ឱកាស​បុណ្យ​ណូអែល​ឆ្នាំ ២០១៦ ហើយ​ក្រោយ​មក​ទើប​បញ្ចាំង​នៅ​វៀតណាម៕

 

Mike Tyson មក​ថត​ភាពយន្ត​​​អាស៊ី​ទី​ពីរ​នៅ​​​ហូជីមិញ

 

Mike Tyson មក​ថត​ភាពយន្ត​​​អាស៊ី​ទី​ពីរ​នៅ​​​ហូជីមិញ

 

Mike Tyson មក​ថត​ភាពយន្ត​​​អាស៊ី​ទី​ពីរ​នៅ​​​ហូជីមិញ

 

Mike Tyson មក​ថត​ភាពយន្ត​​​អាស៊ី​ទី​ពីរ​នៅ​​​ហូជីមិញ

 

Mike Tyson មក​ថត​ភាពយន្ត​​​អាស៊ី​ទី​ពីរ​នៅ​​​ហូជីមិញ

 

Mike Tyson មក​ថត​ភាពយន្ត​​​អាស៊ី​ទី​ពីរ​នៅ​​​ហូជីមិញ

ឈុតមួយចំនួនក្នុង​រឿង “Girls 2″

 

ចុចអាន៖Taylor Swift បាត​ដៃ​ទទេ​នៅ MTV VMAs ខណៈ Beyonce ឱប​ម្នាក់​ឯង​១១​បេក្ខភាព

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖giaitri