នារី​វ័យក្មេង​ត្រូវ​សង្សារ និង​បក្ខពួក​៤​នាក់​ទៀត​បញ្ឆោត​ឌុប​ម៉ូតូ​យកទៅ​ទី​ស្ងាត់​ចាប់រំលោភ​បូក​រហូត​សន្លប់​ធំ ដោយសារ​ខឹង​នាង​មាន​សង្សារ​ច្រើន​

ខេត្តកណ្តាល​៖ នារី​វ័យក្មេង​ម្នាក់​ត្រូវ​សង្សារ និង​បក្ខពួក​៤​នាក់​ទៀត​បញ្ឆោត​ឌុប​ម៉ូតូ​យកទៅ​ទី​ស្ងាត់​ចាប់រំលោភ​ធ្វើបាប ដោយសារ​ខឹង​មិត្តស្រី​មាន​សង្សារ​ច្រើន​ទើប​រូបគេ​រៀបចំ​ឈុត​នេះ​ដើម្បី​សងសឹក​។ នារី​រងគ្រោះ​បាន​សន្លប់​ក្រោយពី​ពួកគេ​រំ​ម្តងម្នាក់​ត្រឹម​អ្នក​ទី​៣​។ ទោះយ៉ាងណា​ក្រោយពី​ប្រព្រឹត្ត​អំពើ​មិន​គា​ប្បីនេះ​នគរបាល​ស្រុក​ស្អាង​បាន​អន្តរាគមន៍ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​បាន​ភ្លាមៗ​។ ករណី​រំលោភ​បូក​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ២១ និង​១០​នាទី ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ចំការ​ស្វាយ ស្ថិត​ភូមិ​រកា​លើ ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ឡ​.​ច​.​ដ ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្ម​ការី​នី មាន​ទីលំនៅ ភូមិ​កោះ​ខែល ឃុំ​កោះ​ខែល ស្រុក​ស្អាង​។ ចំណែក​ជនសង្ស័យ​មាន​ចំនួន ០៥​នាក់​ត្រូវបាន​សមត្ថកិ្ច​ឃាត់ខ្លួន​ធ្វើ​ទង្វើ​ស្មោកគ្រោក​៖ ១- ឈ្មោះ រ៉េត រដ្ឋា ហៅ​មោគ ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ , ២- ឈ្មោះ សុភាព ឆ្លូញ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ , ៣- ឈ្មោះ កែវ ឆ្លាត ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ , ៤- ឈ្មោះ យ៉ុង យុ​ត ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ , ៥- ឈ្មោះ ធី លាង ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ​។ អ្នក​ទាំង​ប្រាំ​ខាងលើ​មាន​ទីលំនៅ​ភូមិ​រកា​លើ ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល​។​

សមត្ថកិច្ច​បាន​ថ្លែង​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ២០ និង​០០​នាទី​ថ្ងៃ​ដដែល​នេះ ឈ្មោះ រ៉េត រដ្ឋា បាន​ទាក់ទង​ទូរស័ព្ទ​ទៅ​មិត្តស្រី (​ស្ត្រី​រងគ្រោះ​) ដើម្បី​មក​រួមភេទ​។ ពេលនោះ​ជនរងគ្រោះ​បាន​ដើរមក​ឆ្លង​ដរ​កោះ​ខែល​មក​ឃុំ​ខ្ពប ដោយមាន​ឈ្មោះ​រ៉េត រដ្ឋា និង​ឈ្មោះ កែវ ឆ្លាត ចាំ​ទទួល​។ ពេលទៅដល់​ត្រើយម្ខាង​ឈ្មោះ ឆ្លាត ឌុប​ឈ្មោះ រដ្ឋា និង​ឈ្មោះ ចាន់ដន ដោយ​ម៉ូតូ​ម៉ា​កនិច​សំដៅ​ចូល​សាលា​អនុវិទ្យាល័យ​ខ្ពប​។ ពេល​ជាមួយគ្នា​នោះ​មាន​ភ្លើង​ពិល​គេ​ចុច​ឆ្វេ​ក​ឆ្វាច​ឈ្មោះ ឆ្លាត ឌុប​ឈ្មោះ រដ្ឋា និង​ឈ្មោះ ចាន់ដន ចេញ​សំដៅទៅ​ចំការ​ស្វាយ​ស្ថិតនៅ​ខាងត្បូង​ព្រែក​វត្ត​ខ្ពប​ទៅ​ទិសខាងកើត ឃ្លាត​ចម្ងាយ​ប្រហែល ៥០០​ម៉ែត្រ​ពី​ផ្លូវ​លេខ​១១០ (​ខាងកើត​ទន្លេបាសាក់​) ។ ចំណែក​ឈ្មោះ សុភាព ឆ្លូញ ជិះ​ម៉ូតូ​គុប​មូល​ឌុប​ឈ្មោះ យ៉ុង យុ​ត និង​ឈ្មោះ ធី លាង តាម​ពីក្រោយ​។

ពេលទៅដល់​វេលា​ម៉ោង ២១​និង​១០​នាទី​ថ្ងៃ​ដដែល ឈ្មោះ រ៉េត រដ្ឋា ឲ្យ​ឈ្មោះ ចាន់ដន ដេក​ដី​រួច​ស្រាតខោ​ក្រៅ និង​ខោ​ក្នុង​ជនរងគ្រោះ រំលោភ​សេពសន្ថវៈ​មុនគេ បាន​មួយ​លើក បន្ទាប់មក​ឈ្មោះ កែវ ឆ្លាត រំលោភ​បាន​មួយ​លើក និង​ឈ្មោះ សុភាព ឆ្លូញ កំពុង​រំលោភ​សេពសន្ថវៈ​ស្រាប់តែ​ជនរងគ្រោះ​សន្លប់ ឈ្មោះ ឆ្លូញ ក៏​បញ្ឈប់​សកម្មភាព​តែម្តង​។ ការរំលោភ​នោះ​ពួកគេ បាន​ប្រើ​ស្រោមអនាម័យ​ទាំងអស់គ្នា​។ ចំណែក​ឈ្មោះ ធី លាង និង​ឈ្មោះ យ៉ុង យុ​ត នៅចាំ​ម៉ូតូ មិនបាន​រំលោភ​សេពសន្ថវៈ​ទេ គឺ​នៅពេលនោះ​ឈ្មោះ រ៉េត រដ្ឋា បាន​បី​ជនរងគ្រោះ​ដោយ​ឈ្មោះ សុភាព ឆ្លូញ ឌុប​ដោយ​ម៉ូតូ​គុប​សេ​៥០ ហើយ​ឈ្មោះ ឆ្លាត ជិះ​ម៉ូតូ​ម៉ា​ម​និ​ច​ឌុប​ឈ្មោះ យុ​ត និង​ឈ្មោះ លាង សំដៅ​មក​ឆ្លង​ដរ​ចុង​កោះ​។

ពេល​ទទួលបាន​ព័ត៌មាន​ខាងលើ​នគរបាល​ស្រុក​ស្អាង​បាន​អន្តរាគមន៍ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ សមត្ថកិច្ច​យើង​បានក៍​សាង​សុំ​ណុំ​រឿង​ចាត់ការ​ទៅតាម​ច្បាប់​។ ដកហូត​វត្ថុតាង​មាន ៖ ម៉ូតូ​ចំនួន ០២​គ្រឿង (​ម៉ាក​ហុងដា​និ​ច ពណ៌​ស គ្មាន​ស្លាក​លេខ និង​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា គុប​មូល ពណ៌​ខៀវ ពាក់​ស្លាក​លេខ កណ្តាល​,1O-9258 )
​ស្រោមអនាម័យ​មិនទាន់​ប្រើ​ចំនួន​មួយ ជា​របស់​ឈ្មោះ ឆ្លូញ​។ ចំណែក ជនរងគ្រោះ​បាន​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឃុំ​តា​លន់ ស្រុក​ស្អាង​៕

KA-01-08-2016-01 KA-01-08-2016-03