ព្យុះ​ទី​ហ្វុ​ង NIDA វាយប្រហារ​លើ​ខេត្ត​ក្វា​ង​ទុង​ចិន

អាជ្ញាធរ​ឧតុនិយម​មូលដ្ឋាន​រាយការណ៍​ថា ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ NIDA កាលពី​ថ្ងៃ​ទី​២ សីហា វេលា​ម៉ោង​៣​និង​៥៣​នាទី​ទៀប​ភ្លឺ បាន​បោកបក់​លើ​ឧបទ្វីប DAPEN ក្រុង SHENZHEN ខេត្ត​ក្វា​ង​ទុង ភាគ​ខាងត្បូង​ចិន ។

ព្យុះ​ដ៏​ខ្លាំង​នេះ​អម​ដោយ​ខ្យល់​មាន​ល្បឿន​១៥១,២​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​កំពុង​បោកបក់​ទៅ​ទិសពាយ័ព្យ ហើយនឹង​បោកបក់​លើ​ទីក្រុង SHENZHEN DONGGUAN GUANGZOU FOSHAN និង ZHAOQING មុន​នឹង​ទៅ​ដល់​តំបន់​ស្វយ័ត ZHUANG ខេត្ត​ក្វា​ង​ស៊ី ។

រថភ្លើង​ជិត​២០០​ខ្សែ​ត្រូវ​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​នា​ថ្ងៃ​ទី​២ សីហា ហើយ​បណ្តា​រថភ្លើង​រត់​រវាង​ក្រុង GUANGZHOU និង​ក្រុង​ណា​ន​នី​ញ ទីប្រជុំជន​ខេត្ត​ក្វា​ង​ស៊ី និង​ក្រុង​ហ្គី​យ៉ាង ទីប្រជុំជន​ខេត្ត GUIZHOU ក៏​ត្រូវ​ផ្អាក​ដែរ ។

អាជ្ញាធរ​ខេត្ត​ក្វា​ង​ទុង​កាលពី​យប់​ថ្ងៃ​ទី​១ សីហា បាន​ចេញ​សារា​ចរណ៍​មួយ​ឱ្យ​បិទទ្វារ​បណ្តា​សហគ្រាស ផ្សារ សាលារៀន និង​ផ្នែក​ដឹក​ជញ្ជូន​សាធារណៈ​ដោយសារ​ព្យុះ​នេះ ៕