មុន្នីពិសី អត់សូវលេងខ្លួនប៉ុន្មានទេ ដល់លេងម្តងចង់ឈឺភ្នែក!

ភ្នំពេញ៖ ភាគច្រើនតារាសម្តែងស្រី សុខមុនី្ន ពិសី ធ្លាប់តែស្លៀកពាក់ជិតលើជិតក្រោម ពេលចូលរួមកម្មវិធីនានា ដែលកម្រឃើញនាងស្លៀកស៊ិចស៊ីដូចតារាដទៃទៀត។ តែស្រាប់តែថ្មីៗ នាងបានធ្វើឲ្យអ្នកគាំទ្រ ស្ទើរភ្លឹក ពេលឃើញស្លៀកឈុតបីគីនី។

តារាស្រីរូបនេះ បានបង្ហាញរូបរាងដ៏ស៊ិចស៊ី ដើរកាច់រាងបង្អួតសម្រស់នៅកោះរ៉ុង ដែលហាក់ដូចជាមិនខ្វល់ខ្វាយ ពីក្រសែភ្នែកបុរសៗដែលលួចសំលឹងមើលនាងឡើយ។

ជាមួយនឹងឈុតបីគីនី រំលេចដោយពណ៌ឆើត អមជាមួយនឹងរូបរាងស្រឡូនរបស់មុនី្ន ពិសី បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើល និងមិននឹកស្មានថា រូបនាងហ៊ានបញ្ចេញសាច់ខ្ចីដែលភាគច្រើន ធ្លាប់តែឃើញនាងស្លៀកពាក់សុភាពៗសោះ។ តែទោះជាយ៉ាងណាក៏មានមតិភាគច្រើន បានសរសើរពីស្ទាយលេងខ្លួនបែបអ៊ឺរ៉ុបរបស់នាងផងដែរ ពេលដើរកម្សាន្តតាមតំបន់មាត់សមុទ្របែបនេះ៕

តោះគយគន់សម្រស់ កញ្ញា មុនី្ន ពិសី ទាំងអស់គ្នា ជាមួយនឹងឈុតបីគីនី នៅឯ កោះរ៉ុង៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កញ្ញា សុខមុនី្ន ពិសី បានបង្ហាញមុខសង្សាររបស់ខ្លួនជាសារធាណៈ។

តារាសម្តែងស្រីខ្ពស់ស្រឡះ ក្តាប់បានឱកាស គ្រងតំណែងធ្វើជា តួឯកលើកដំបូង កញ្ញា សុខ មុន្នីពិសី ជាថ្មីម្តងទៀត បានរំលេចរូបថត បង្ហាញពីភាព ផ្អែមល្ហែម ឱបរឹត ជាមួយបុរសម្នាក់ ដែលគេដឹងច្បាស់ថា ជាសង្សារ បណ្តូលចិត្តរបស់នាង ដើម្បីរឹត ចំណងមិត្តភាព ស្នេហាឲ្យកាន់តែរឹងមាំ មួយកម្រិតថែម។

តារយៈការទម្លាយរូបភាព នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់កញ្ញា សុខ មុន្នីពិសី ដ៏ភ្ញាក់ផ្អើលនេះ ត្រូវគេដឹងថា ជាលើកទី២ សម្រាប់នាង បន្ទាប់ពីមានការ បែកធ្លាយ ព័ត៌មានយល់ ច្រឡំក្រៅផ្លូវការ ថា មុន្នីពិសី មានឧកញ៉ាតាមចោម ស្នេហ៍ និងមានបុរសក្រៅស្រុក កំពុងតាមទាក់ទង។

ប្រភពខ្លះ បាននិយាយថា កន្លងមកនេះ សុខ មុន្នីពិសី ពុំដែលបង្ហាញមុខ ឬនិយាយ ប្រាប់នរណាទេថា ខ្លួនមានស្នេហានោះឡើយ។ ប៉ុន្តែក្រោយពី មានការសង្ស័យ រឿងតារារូបនេះ លួចសាង សម្ព័ន្ធភាពស្នេហ៍ ក្រៅឆាកជាមួយបុរសក្រៅស្រុកនោះ ស្រាប់តែគេឃើញ មុន្នីពិសី ទម្លាយរូបថត ផ្អែមល្អែម ស្និទ្ធស្នាលតែពីរនាក់ រវាងនាងជាមួយបុរសវ័យ ប្រហាក់ប្រហែល គ្នាម្នាក់ រួចអះអាងថា ជាគូស្នេហ៍។

ប្រភពបាននិយាយទៀតថា ទំនាក់ទំនងស្នេហា របស់ សុខ មុន្នីពិសី និងបុរសរូប សង្ហាម្នាក់នេះ បានចាប់ផ្តើមឡើង មានរយៈពេល ទើបតែ១ឆ្នាំប៉ុណ្ណោះ។ រហូតមកដល់ ឥឡូវនេះ ពួកគេស្រលាញ់ គ្នាណាស់ហើយ ជារឿយៗ ពួកគេតែងបណ្តើគ្នា ចូលហាងអាហារ ជាញឹកញាប់ ។ ជាក់ស្ដែង គឺពួកគេទាំងពីរ ក្លាហាន ហ៊ានចេញមុខប្រកាសប្រាប់ ពីចំណងស្នេហ៍ ដល់ទស្សនិកជន សារធារណៈ នៅលើបណ្តាញសង្គម ហ្វេសប៊ុក។

ចំពោះការបែកធ្លាយ ដំណឹងស្នេហ៍ខាងលើនេះ សុខ មុន្នីពិសី បានប្រាប់ថា ជាការពិត បេះដូងរបស់ នាងពេលនេះ មានម្ចាស់រួចហើយ ។ រីឯបុរម្នាក់ដែលតែង ថតស្និទ្ធស្នាលនេះ គឺជាសង្សាររបស់នាងមែន ដែលពួកគេផ្តើម ស្រលាញ់គ្នា ជាង១ឆ្នាំមកហើយ។

កញ្ញា សុខ មុន្នីពិសី បានបញ្ជាក់ថា «ច៎ា បង !ខ្ញុំនិងគាត់ស្រលាញ់គ្នា មួយឆ្នាំហើយ ។ សព្វថ្ងៃគាត់មានមុខងារជាមន្រ្តី ប៉ូលីសស័ក្តិ២ តែមិនបាន ធ្វើការងារ នៅភ្នំពេញទេ គឺត្រូវចុះទៅ ចល័តនៅតាមខេត្ត។ គាត់មានអាយុខ្ទង់ ២៨ ឆ្នាំ។ យើងទាំងពីរយូរៗ ជួបមុខគ្នាម្តង ព្រោះគាត់ក៏រវល់ ខ្ញុំក៏រវល់ការងារ និងរស់នៅ ឆ្ងាយដូចគ្នា..!»។

តារាសម្តែង សុខ មុន្នីពិសី បានបន្ថែមថា អ្វីផ្សេងក្រៅពីនេះទៀត នាងមិនអាច និយាយបានឡើយ ព្រោះស្ថិតលើពេលវេលា ជាអ្នកកំណត់។ ម្យ៉ាងទំនាក់ទំនង ស្នេហារបស់នាងបច្ចុប្បន្ន កំពុងនៅក្នុងដំណាក់កាល ស្វែងយល់ចិត្តគំនិតគ្នានៅឡើយ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload