សង្វេគការបាត់បង់ តារាសម្តែងថៃ តែមើលរំលងតម្លៃ របស់តារាសម្តែងខ្មែរ

ភ្នំពេញ៖ លោក ហង្ស ផល្លីមធុរ៉ា ដែលជាតារាសម្តែងរាមច្បង ក្រោយពីទទួលមរណភាព កាលពីថ្ងៃទី១ ខែសីហា កន្លងទៅម្សិលមិញនេះ ឥឡូវនេះសពរបស់លោក ត្រូវបានតម្គល់ទុកនៅវត្ត ទួលសារាវ័ន្ត ហៅវត្តទួល ដែលនៅជិតស្ថានីយ៍ទូរទស្សន៍ CTN ដែលនឹងតម្កល់ទុករហូតដល់ថ្ងៃពុធទី៣ ខែសីហា ស្អែកនេះ ទើបធ្វើការបូរជាសព ។ 

បន្ទាប់ពីទទួលបាន ដំណឹងមរណភាព របស់តារាសម្តែងជើងចាស និងជារាមច្បង ក្នុងវិស័យសិល្បៈ ក៏មានសិល្បករ សិល្បការិនីមួយចំនួន បានចូលរួមមរណទុក្ខ ក្នុងពិធីបុណ្យសបរបស់ លោក និងបាននាំគ្នាចូរជាថវិកាផ្ទាល់ខ្លួនផងដែរ ។ នេះបើយោងតាម ទំព័រសិល្បករកម្ពុជា ដែលបានទៅដល់កន្លែង តម្កល់សពរបស់ តារាសម្តែង លោក ហង្ស ផល្លីមធុរ៉ា បានបន្ថែមថា រោងបុណ្យហាក់បីជាស្ងាត់ និងមិនសូវជាមានអ្នកចូលរួមនោះទេ ។

នៅក្នុងសង្គមសិល្បៈ នៅមានសិល្បករ និងសិល្បការិនីខ្មែរយើង ក៏បានដឹងពីដំណឹងមរណទុក របស់តារាសម្តែង រាមច្បងមួយនេះ ប៉ុន្តែក៏នៅមានអ្នកមួយចំនួន មិនទាន់បានដឹងខ្លះៗនៅឡើយដែរ ។

ជាការរំលឹក ទៅដល់បុណ្យសពរបស់តារាសម្តែង លោក ហង្ស ផល្លីមធុរ៉ា យើងពិតជាសង្ឃឹមថា សិល្បករ និងសិល្បការិនីខ្មែរយើង នឹងចំណាយពេលវេលាដ៏មានតម្លៃ និងថវិការផ្ទាល់ខ្លួន ដើម្បីជួយសម្រួល ដល់ក្រុមគ្រួសារនៃសព ក្នុងការរៀបចំពិធីបុណ្យសព ដោយមានលក្ខណៈសមស្រប និងសាកសមទៅតាម ប្រពៃណីជាតិខ្មែរយើង ។

ងាកមកក្នុងពិធីបុណ្យសព របស់តារាសម្តែង លោក ហង្ស ផល្លីមធុរ៉ា ហេតុអ្វីស្ងប់ស្ងាត់ ដោយមិនមានសិល្បករ និងសិល្បការិនី មួយចំនួនផ្សេងទៀត ទៅចូលរួម ឬពួកគេមិនទាន់បាន ទទួលដំណឹងមួយនេះ? ដំណឹងការស្លាប់របស់លោក ត្រូវបាន បណ្តាសារព័ត៌មានជាច្រើន បានចុះផ្សាយព្រងព្រាត រួចទៅហើយក៏ដោយក្តី តែខុសប្លែក ពីតារាសម្តែងរបស់ប្រទេសជិតខាង នាប៉ែកខាងលិច កាលពីពេលកន្លងទៅ ដោយមានតារាសម្តែង របស់ប្រទេសថៃឈ្មោះ ប៉ បានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ហើយដំណឹងមរណទុក្ខនេះ បានដឹងឮពាសពេញប្រទេសថៃ ថែមទាំងហារហូ ចូលមកដល់ ប្រទេសកម្ពុជាផងដែរ ដែលធ្វើឲ្យសិល្បករ សិល្បការិនី នៅក្នុងប្រទេសកម្ពុជា ជាច្រើនបានដឹងហើយ មានការសង្វែត នឹងបានចូលរំលែកទុក្ខដោយ បានបង្ហោះជាខ្លឹមសារ នៅលើបណ្តាញ់សង្គម ហ្វេសប៊ុករបស់ខ្លួន និងមានអ្នកចែកចែយបន្តជាច្រើន នេះបញ្ចាក់ឲ្យឃើញពីទឹកចិត្ត ស្តាយស្រណោះ នូវការបាត់បង់តារាសម្តែង ថៃមួយរូបនេះ ។

ចំណែកសម្រាប់តារាសម្តែង លោក ហង្ស ផល្លីមធុរ៉ា វិញទោះបីជាមានបណ្តាសារព័ត៌មាន ក្នុងស្រុកបានចុះផ្សាយភ្លាមៗ ពីដំណឹងមរណទុក្ខ របស់គាត់យ៉ាងណាក៏ដោយ តែហាក់បីដូចជាមិនសូវ មានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ ពីសំណាក់សិល្បករ និងសិល្បការិនីខ្មែរយើយនោះទេ តើទាំងនេះមានន័យថា ពួកគាត់មិនបានស្រឡាញ់ នឹងមានអារម្មណ៍សោកស្តាយទេឬ? ចំពោះការបាត់បង់ នូវវាមច្បង ដែលធ្លាប់មានឈ្មោះ ល្បីរន្ទឺក្នុងអំឡុងឆ្នាំ៩០កន្លងទៅនោះ?

ទោះជាយ៉ាងណាយើងសូមចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយនឹងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ សមាជិកក្រុមគ្រួសារ ក៏ដូចជា តារាសម្តែង ដែលមានទេព្យកុសល្យមួយរូបផងដែរ និងសូមឲ្យវិញ្ញាណក្ខន្ធ របស់លោក បានទៅដល់ឋានសុគតិភព ៕

ប្រភព ៖
ដើមអម្ពិល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload