​​​​ច្បាស់​ការ! ជម្រើស​ជាតិ នឹង​​​មិត្ត​ភាព​ជាមួយ​ហុង​កុង​​​ចំនួន​ពីរ​ជើង​​​

​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹង​ធ្វើ​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ជា​មួយ​ក្រុម​បាល់ទាត់​​​ ហុងកុង ​ចំនួន​ពីរ​ជើង​គឺ​នៅ​ទឹក​ដី​​របស់​ហុង​កុង​នៅ​​ថ្ងៃ​ទី១ ខែ​កញ្ញា និង​ជើង​ទីពីរ​​ថ្ងៃ​ទី៦ ខែ​តុលា​ ​ឆ្នាំ​២០១៦ នៅ​​ពហុ​កីឡដ្ឋាន​ជាតិ​។

 

​​​​ច្បាស់​ការ! ជម្រើស​ជាតិ នឹង​​​មិត្ត​ភាព​ជាមួយ​ហុង​កុង​​​ចំនួន​ពីរ​ជើង​​​​ក្រុមជម្រើស​ជាតិ​កម្ពុជា

 

លោក ឆាំង​ ពិសិដ្ឋ អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ក្រុម​គោ​ព្រៃ​កម្ពុជា នឹង​​ធ្វើ​ការ​ប្រមូលផ្ដុំ​​ហ្វឹកហាត់​ មុន​​កម្មវិធី​ប្រកួត​មិត្ត​ភាព​ជា​មួយ​ហុង​​​​ចំនួន ១​សប្ដាហ៍។ ​ក្រោយ​ប្រកួត​មិត្ត​ភាព​រួច​រាល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ចេញ​ដំណើរ​ទៅ​ហ្វឹកហាត់​​នៅ​ក្រៅ​ប្រទេស​ ប៉ុន្តែ​មិនទាន់​កំណត់​បាន​ថា នៅ​​ប្រទេស​ណា ឬ​​ចំនួន​រយៈ​ពេល​​ប៉ុន្មាន​​ថ្ងៃ​នោះ​ទេ។

 

​ការ​​ប្រកួត​មិត្ត​ភាព​ជាមួយ​ហុង​កុង និង​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​​របស់​ក្រុម​កម្ពុជា​ ក្នុង​ទិសដៅ​​​​ឆ្លង​ឲ្យ​ផុត​វគ្គ​ជម្រុះ​​ពាន​រង្វាន់ Suzuki Cup 2016 ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ចន្លោះ​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី២១ ខែ​តុលា ឆ្នាំ​២០១៦​ខាង​មុខ​នេះ៕

 


​អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​

​​​​