ចូលអានបន្តិច នឹងដឹងថា គូប្រកួតរបស់ ស៊ន សៀវម៉ី នៅអូឡាំពិក ខ្លាំងប៉ុណ្ណា!

នៅ​ក្នុង​ចំណោម​អត្ត​ពលិក​កម្ពុជា​ទាំង​៦​នាក់ ដែល​បាន​ទៅ​ចូល​រួម​ការ​​ប្រកួតកីឡា​​អូឡាំ​ពិក នៅ​ប្រទេស​ប្រេស៊ីល លើក​នេះ​ គឺ​មាន​តែ​កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ម្នាក់​ប៉ុណ្ណោះ ដែល​ទទួល​បាន​សិទ្ធិ​ទៅ​ចូល​រួម​ដោយ​ពេញ​លេញ តាម​រយៈ​ការ​​ឈ្នះ​មេដាយមាស ក្នុង​ការ​ប្រកួត​ជម្រុះ​អូឡាំ​ពិក​ប្រចាំ​ទ្វីប​អាស៊ី នៅ​ប្រទេស​ហ្វីលីពីន​ ប៉ុន្តែ​​អត្ត​ពលិក​៥​នាក់​ទៀត សុទ្ធ​តែ​ទទួល​បាន​សិទ្ធ​អនុគ្រោះ។

sivemey

យ៉ាង​ណា​ក៏​ដោយ  សម្រាប់​ការ​ប្រជែង​ស្វែង​រក​មេដាយ​ជូន​ជាតិ​ជា​ប្រវត្តិសាស្រ្ត នៅ​ក្នុង​ការ​ប្រកួត​អូឡាំ​ពិក ដ៏​ធំ​មួយ​នេះ ម្ចាស់​មេដាយ​មាស​កីឡាអាស៊ី ស៊ន សៀវម៉ី ដែល​ត្រូវ​ប្រកួត​ក្នុង​ទម្ងន់​លើ​៦៧​គីឡូ​ក្រាម​នោះ បាន​ប្រឈម​នៅ​​ការ​ប្រកួត​កាន់​តែ​លំបាក ខណៈ​ទម្ងន់​​ប្រភេទនេះ​មាន​អត្ត​ពលិក​រហូត​ដល់​១៦​នាក់មក​ពី​ប្រទេស​ផ្សេងៗ​គ្នា​បាន​ចូល​រួម ក្នុង​នោះ​មាន កម្ពុជា ចិន​ សែ​ប៊ី​ អង់គ្លេស អាមេរិក​ បារាំង​ ម៉ិ​ក​ស៊ិ​ក​ ន័​រ​វែ​ស​ ហូ​ឡង់​ ម៉ា​រ៉ុ​ក​ ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ​ សា​ធារ​ដ្ឋ​ដូ​មិ​នី​ក​ ព័រ​តូ​រី​កូ​ហ្វីលីពីន​ ណេ​ប៉ាល់ និង​កូត​ឌី​វរ។

mm2

បើ​យោងតាម​ទំព័រ​ ហ្វេ​ស​ប៊ុ​ក​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា គឺក្នុងចំណោម​ប្រទេស​ទាំង​១៥​នេះ កីឡាការិនី ស៊ន សៀវ​ម៉ី ត្រូវ​ប្រកួត​បើកឆាក​ជាមួយ​កីឡាការិនី​សញ្ជាតិ​ហូ​ឡង់ Reshimie Oogink នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ខណៈ​គូ​ប្រកួត​មាន​អាយុ​២៧​ឆ្នាំ​រូប​នេះ ធ្លាប់​បាន​ឈ្នះ​មេដាយ​នៅ​លើ​ឆាក​អន្តរជាតិ​ច្រើន​បំផុត។

mm3

កីឡាការិនី​តេក្វាន់ដូ Reshimie Oogink ធ្លាប់​ប្រកួត​បាន​១២០​ដង ឈ្នះ​៧៧ ឈ្នះ​មេដាយ​ ហើយ​នៅ​ក្នុង​នោះ​នាង​ធ្លាប់​ប្រកួតនៅ​លើ​ឆាក​អន្តរជាតិ​ចំនួន​៦២​ដង និង​ឈ្នះ​បាន​មេដាយ​មាស​រហូត​ដល់​១៩ រួម​ជាមួយ​មេដាយ​ប្រាក់​១០ និង​សំរឹទ្ធ​ចំនួន១៤។ អ្វី​ដែល​ពិសេស​នោះ Reshimie ធ្លាប់​ឈ្នះ​បាន​មេដាយ​មាស ក្នុង​ការ​ប្រកួត​កីឡា​ជើង​ឯក​ប្រចាំ​ទ្វី​ប​អឺរ៉ុប និង​ឈ្នះ​បាន​មេដាយ​ប្រាក់ ក្នុងការ​ប្រកួត​ជម្រុះ​អូឡាំ​ពិក​ប្រចាំ​ទ្វីប​អឺរ៉ុប នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ។

ខាង​ក្រោម​នេះ​ជា​កំណត់​ត្រា​នៃ​ការ​ឈ្នះ​មេដាយ​មាស ប្រាក់ សំរឹទ្ធ និង​ការ​ដណ្តើម​មិន​បាន​មេដាយ​របស់​កីឡាការិនី Reshimie Oogink ក្នុង​ការ​ប្រកួតនៅ​លើ​ឆាក​អន្តរជាតិ សរុប​ចំនួន​៦២​លើក៖

k1

k2

k3

k4

k5

The post ចូលអានបន្តិច នឹងដឹងថា គូប្រកួតរបស់ ស៊ន សៀវម៉ី នៅអូឡាំពិក ខ្លាំងប៉ុណ្ណា! appeared first on CamboSport.