Jamie Vardy ត្រៀមអោយផលិតកម្ម Hollywood ថតកុនពីខ្សែជីវិតពិត

ខ្សែប្រយុទ្ធឆ្នើមក្រុម Leicester City កីឡាករ Jamie Vardy បច្ចុប្បន្នកំពុងមានវត្តមាននៅកន្លែងឧស្សាហកម្ម ផលិតខ្សែភាពយន្តដ៏ធំរបស់សហរដ្ឋអាមេរិក និង ពិភពលោក គឺ គឺផលិតកម្ម Hollywood ជាមួយភរិយារបស់លោកគឺនាង Rebekah ។ ខ្សែប្រយុទ្ធវ័យ29ឆ្នាំរបស់ក្រុមជម្រើសជាតិអង់គ្លេសរូបនេះ កំពុងតែពិភាក្សាជាមួយផលិតករល្បីឈ្មោះគឺលោក Adrian Butchart និង លោក Paul Tamsay ដែលជាអ្នកដឹកនាំរឿងដ៏ល្បីឈ្មោះ ដើម្បីផលិតរឿងដែលពណ៌នាពីខ្សែជិវិតតស៊ូតាំងពីលេងបាល់ទាត់អាជីពអោយក្លឹបសមញ្ញា រហូតអភិវឌ្ឃខ្លួនបានទៅលេងដល់ក្លឹបលំដាប់កំពូលនៅ English Premier League ។

Las Tamson

( តារាងចម្រៀងក្រុម One direction Luis Tomlinson ដើរតួជា Vady និងផលិតករល្បីឈ្មោះ លោក Butchart )
ហើយតួអង្គដែលត្រូវមកសំដែងជាតួ Vardy ក្នុងរឿងនេះគឺជាតារាចម្រៀងរបស់ក្រុម One Direction គឺ Luis Tomlinson។

ខ្សែប្រយុទ្ធរូបនេះធ្លាប់តស៊ូធ្វើជាកម្មករសំណង់ មុន និងចាប់ផ្តើមអាជីពបាល់ទាត់ដំបូងកាលពីឆ្នាំ2007 នៅក្លឹប Stocksbridge Park Steels ហើយបន្ទាប់មកក៏មកលេងអោយក្លឹប Halifax Town នៅឆ្នាំ2010-2011 និង បានផ្ទេរពី Fleetwood Town នៅឆ្នាំ2012 មកលេងអោយក្លឹប Leicester City ក្នុងតម្លៃត្រឹមតែ£១លានផោន ប៉ុណ្ណោះហើយបានជួយអោយក្លឹបលើកពានEnglish Premier Leagueរដូវកាល 2015-2016 ជាលើកដំបូងក្នុង ប្រវត្តិសាស្រ្តគួរអោយភ្ញាក់ផ្អើល ស៊ុតបញ្ចូលទីបាន 24គ្រាប់ ក្នុងការបង្ហាញខ្លួនអោយក្លឹប បាន 36ប្រកួតបន្ទាប់ពីឡើងមកពីក្របខណ្ឌលំដាប់ទីពីរ English Championshipមក ។

Los Tamson

( រដូវកាល 2015-2016 Vardy ជួយអោយក្រុមកញ្ជ្រោងខៀវឈ្នះពាន EPL ជាប្រវត្តិសាស្រ្ត )
ដោយសារតែទម្រង់លេងដ៏ល្អរបស់Vardy ធ្វើអោយគេបានជាប់ជាជម្រើសជាតិឈុតធំ ក្រុមជម្រើសជាតិអង់គ្លេសរបស់អតីតគ្រូបង្វឹកលោក Roy Hodson ដោយបានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ 2015 ស៊ុតបញ្ចូលទីអោយនាគកំណាចអង់គ្លេសបាន4គ្រាប់ ក្នុងការបង្ហាញខ្លួណ 11ដង និង មុនបើករដូវកាល EURO 2016 នៅប្រទេសបារាំង បានជួយតោកំណាចអង់គ្លេស ប្រកួតមិត្តភាពឈ្នះក្រុមឥន្រ្ទីយ៏ដែកអាឡឺម៉ង់ដោយលទ្ធផល3-2ផងដែរ។

LosTamsom

( Vardy ជួយអោយអង់គ្លេសបានឆ្លងត្រឹមវគ្គ 16ក្រុមចុងក្រោយនៅ Euro 2016 )
ហើយពេលលេងអោយក្រុមជម្រើសជាតិអង់គ្លេសកីឡាកររូបនេះបានស៊ុតបញ្ចូលទីបាន១គ្រាប់ផងដែរកំលុងពេលដែលអង់គ្លេសយកឈ្នះវេល ដោយលទ្ធផល 2-1 នៅវគ្គ Group Stage EURO 2016 ប៉ុន្តែមិនអាចឆ្លងទៅវគ្គ ៨ក្រុមចុងក្រោយដោយចាញ់ក្រុម Iceland ។ ហើយសំរាប់រដូវកាលថ្មី 2015-2016 នេះ ក្លឹប Arsenal បានដាក់ការដេញថ្លៃចង់បានកីឡាកររូបនេះទៅរួមក្រុមផងដែរ តែត្រូវVardy បដិសេធ និង បន្តស្នាក់នៅជាមួយក្លឹប បន្តទៀត។

អត្ថបទ:បូលីន

ប្រភព:Dailymail Sport

The post Jamie Vardy ត្រៀមអោយផលិតកម្ម Hollywood ថតកុនពីខ្សែជីវិតពិត appeared first on CamboSport.