ចម្ការ​បន្លែ​ធម្មជាតិ ២០​ហិកតា​នៅ​​ស្រែអំបិល គ្មាន​ប៉ះ​សារជាតិ​គីមី​សូម្បី​បន្តិច

នៅ​លើ​ផ្ទៃដី​កាត់​ព្រៃ​ជ្រៅ​ក្នុង​ស្រុក​ស្រែ​អំបិល ដែល​មនុស្ស​ជា​ច្រើន​គិត​ថា​គ្មាន​ជីវជាតិ និង​មិន​អំណោយ​ផល​ចំពោះ​ការ​ដាំដុះ បែរ​ជា​មាន​ចម្ការ​បន្លែ​ធម្មជាតិ​សរីរាង្គ Eco Agri Farm ២០​ហិកតា ដោយ​គ្មាន​ប៉ះ​សារជាតិ​គីមី​សូម្បី​បន្តិច។ ចម្ការ​​នេះ ស្ថិត​នៅ​ក្នុង​ឃុំ​ជ្រោយស្វាយ ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង។

ចម្ការ​បន្លែ​ធម្មជាតិ ២០​ហិកតា​នៅ​​ស្រែអំបិល គ្មាន​ប៉ះ​សារជាតិ​គីមី​សូម្បី​បន្តិច

លោក សឿង ចាន់នឿន ដែល​ជា​អ្នក​គ្រប់​គ្រង​ចម្ការ​ផ្ទាល់​បាន​បញ្ជាក់​ថា ផ្ទៃដី​សរុប​នៃ​ចម្ការ​បន្លែ​ធម្មជាតិ​សរីរាង្គ Eco Agri Farm មាន ៨៦​ហិកតា ប៉ុន្តែ​ទើប​ដាំដុះ​រួច ២០​ហិកតា​ប៉ុណ្ណោះ និង​កំពុង​ពង្រីក​បន្ថែម​ទៀត។ លោក​​បាន​អះ​អាង​ថា បន្លែ និង​ផ្លែឈើ​ហូប​ផ្លែ​ទាំង​អស់​សុទ្ធតែ​បំប៉ន​ដោយ​ជី​ធម្មជាតិ​បង្កើត​ឡើង​ខ្លួន​ឯង ពុំ​មាន​ប៉ះ​សារជាតិ​គីមី​ឡើយ។ ចំពោះ​បន្លែ​ធម្មជាតិ​មាន​ជាង ២០​ប្រភេទ និង​គ្រោង​ដាំ​រហូត​ដល់ ៣៥​ប្រភេទ។ ចំណែក​ផ្លែឈើ​ហូប​ផ្លែ​មាន ៣៥​មុខ​រួច​ទៅ​ហើយ។

លោក អៀង សុធារ៉ា ដែល​ជា​ស្ថាបនិក​ចម្ការ​បន្លែ​ធម្មជាតិ Eco Agri Farm បាន​​អះ​អាង​​ថា ចម្ការ​នេះ​ចាប់​ផ្ដើម​ដាំដុះ​ដំណាំ​ដំបូង​នៅ​មេសា ឆ្នាំ​២០១៤ ហើយ​គោល​បំណង​នោះ​គឺ​ចង់​ឲ្យ​ប្រជាជន​ងាក​មក​ចាប់​អារម្មណ៍​លើ​ការ​ប្រើ​ប្រាស់​ជី​ធម្មជាតិ ជំនួស​ជី​គីមី​ដែល​ប៉ះ​ពាល់​ដល់​សុខភាព។ ​​ចំណែក​ការ​ជ្រើសរើស​ទី​តាំង​ដាច់​ស្រយាល​ក្នុង​​​ស្រុក​ស្រែអំបិល គឺ​ដើម្បី​បង្ហាញ​ថា​ផ្ទៃដី​បែប​ណា​ក៏​អាច​​បង្ក​បង្កើន​ផល​បាន​ដែរ មិន​ចាំ​បាច់​តែ​ដី​មាន​ជីវជាតិ​ឡើយ។

ចម្ការ​បន្លែ​ធម្មជាតិ ២០​ហិកតា​នៅ​​ស្រែអំបិល គ្មាន​ប៉ះ​សារជាតិ​គីមី​សូម្បី​បន្តិចលោក អៀង សុធារ៉ា
 
កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ លោក អៀង សុធារ៉ា បាន​រៀប​ចំ​ឲ្យ​មាន​ដំណើរ​ទស្សនកិច្ច​មួយ​ទៅ​កាន់​ចម្ការ​បន្លែ​ធម្មជាតិ​សរីរាង្គ Eco Agri Farm សម្រាប់​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​វិទ្យាល័យ​ជម្ពូវ័ន​ប្រហែល១០០នាក់។ ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ពី​ការ​ដាំ​បន្លែ​ដោយ​ប្រើ​ជី​ធម្មជាតិ និង​ថ្នាំពុល​សរីរាង្គ ដែល​អាច​ទទួល​បាន​ទិន្នផល​ខ្ពស់ រួម​នឹង​ការ​បង្ហាញ​ពី​បច្ចេកទេស​ដាំដុះ​ផង​ដែរ៕

អត្ថបទ៖ គង់ វិសាល