យន្តហោះ​ B-52 និង​យន្តហោះ​បំបាំង​កាយ​៥​គ្រឿង​របស់​អាមេរិក ត្រូវ​កងទ័ព NATO ស្ទាក់​ចាប់​លើ​អាកាស

យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 របស់អាមេរិក៣គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 ត្រូវបានយន្តហោះរបស់កងទ័ពអាកាស NATO ស្ទាក់ចាប់បានក្នុងពេលធ្វើសមយុទ្ធ ក្នុងពេលដែលយន្តហោះអាមេរិកទាំង៥គ្រឿងនោះ ហោះចេញទឹកដីរបស់ខ្លួន សំដៅទៅកាន់តំបន់សមុទ្របាល់ទិក ។

យន្តហោះ​ B-52 និង​យន្តហោះ​បំបាំង​កាយ​៥​គ្រឿង​របស់​អាមេរិក ត្រូវ​កងទ័ព NATO ស្ទាក់​ចាប់​លើ​អាកាស

សមយុទ្ធរបស់កងទ័ពអាកាស NATO នោះ ត្រូវបានគេឲ្យឈ្មោះថា POLAR ROAR ហើយត្រូវបានគេលោកឧត្ដមសេនីយ៍ Kevin Huyck អនុប្រធានផ្នែកប្រតិបត្តិការរបស់បញ្ជាការអាកាសកងទ័ព NATO បញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ថា “សមយុទ្ធ POLAR ROAR នេះ គឺធ្វើឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងបន្ថែមនូវភាពដែលអាចគួរឲ្យទុកចិត្តបាន និងស្ថានភាពដែលអាចមើលឃើញ ក្នុងការរក្សាឲ្យបាននូវបរិស្ថានសុវត្ថិភាព” ។

យន្តហោះទាំង៥របស់អាមេរិកនោះ បានហោះចេញពីមូលដ្ឋានទ័ពនៃរដ្ឋ North Dakota និងរដ្ឋ Louisiana ហើយពួកវាបានហោះទៅជួបគ្នានៅសមុទ្រអាត្លង់ទិច មុននឹងហោះរំលងអឺរ៉ុប ដោយមានការចាក់សាំងលើអាកាស ដែលជាផ្នែកមួយដ៏សំខាន់នៃសមយុទ្ធនេះ ។

ពេលទៅដល់ទីនោះ យន្តហោះទាំង៥របស់អាមេរិក ត្រូវបានគេចាត់ទុកដូចជាពួកឈ្លានពានមែនទែន ដែលវាជាផ្នែកមួយនៃការហ្វឹកហាត់របស់ក្រុមសម្ព័ន្ធមិត្ត ហើយសមយុទ្ធដែលមានលក្ខណៈពិសេសលើកនេះ ត្រូវបានធ្វើឡើងដោយជោគជ័យ ។

សមយុទ្ធប្រភេទ POLAR ROAR នេះ មិនមែនជាសមយុទ្ធលើកទី១ទេ ជាក់ស្ដែងកាលពីឆ្នាំមុន សមយុទ្ធ Polar Growl ក៏ត្រូវបានគេធ្វើឡើងហើយម្ដងដែរ ហើយសមយុទ្ធដែលមានទាំងការចាក់បញ្ចូលសាំងលើអាកាស និងការស្ទាក់ចាប់លើកនេះ ត្រូវបានក្រុមអ្នកឃ្លាំមើលសកម្មភាពយោធាលើកឡើងថា គឺធ្វើឡើងជាសកម្មភាព និងការឆ្លើយតបដល់សកម្មភាពរុស្ស៊ី ដោយក្នុងមួយរយៈចុងក្រោយនេះ សមាជិក NATO តែងចោទប្រកាន់រុស្ស៊ីថា យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងប្រទេសនេះ តែងតែហោះមកបំពានដែនអាកាស ព្រមទាំងចូលមកក្បែរយន្តហោះ និងនាវារបស់ខ្លួនទៀតផង ៕

យន្តហោះ​ B-52 និង​យន្តហោះ​បំបាំង​កាយ​៥​គ្រឿង​របស់​អាមេរិក ត្រូវ​កងទ័ព NATO ស្ទាក់​ចាប់​លើ​អាកាស

យន្តហោះ​ B-52 និង​យន្តហោះ​បំបាំង​កាយ​៥​គ្រឿង​របស់​អាមេរិក ត្រូវ​កងទ័ព NATO ស្ទាក់​ចាប់​លើ​អាកាស
ប្រែសម្រួល៖ kqube
ប្រភព៖ RT

  • យន្តហោះ​ B-52 និង​យន្តហោះ​បំបាំង​កាយ​៥​គ្រឿង​របស់​អាមេរិក ត្រូវ​កងទ័ព NATO ស្ទាក់​ចាប់​លើ​អាកាស已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/02  Category:ជីវិតនិងសង្គម
Tags: