​ទ្វារមាស​ចេះតែ​ឈឺ តើ​បណ្តាលមកពី​អ្វី​ទៅ​?

​ទ្វារមាស​ចេះតែ​ឈឺ តើ​បណ្តាលមកពី​អ្វី​ទៅ​?

​តើ​អ្នក​មាន​អារម្មណ៍​ថា ក្នុង​ទ្វារមាស ឧស្សាហ៍​មាន​ការឈឺចាប់​ដែរ​ទេ​? រឿងនេះ​មូលហេតុ​របស់​មាន​ច្រើនណាស់ ចាប់ពី​ការបង្ក​រោគ ដោយ​មេរោគ​ផ្សិត រហូត​ដល់​ជំងឺ​កាមរោគ​។ ដូច្នេះ​តើ​វា​អាច​មាន​អ្វី ដើម្បី​បញ្ជាក់​ពី​មូលហេតុ របស់​វា​ច្បាស់​លាស់​ទៅ​?

​ការ​រលាក​ស្បែក​
​ការ​រលាក​ស្បែក ដោយសារ​សារធាតុ​គីមី​ដូចជា សាប៊ូ ផលិតផល​បំបាត់​ក្លិន និង​ផលិតផល​សម្រាប់​ការ​ងូតទឹក​ផ្សេងទៀត សុទ្ធ​តែ​អាច​ជា​ដើមហេតុ​ដ៏​ចំបង ចំពោះ​រឿង​នេះ​ហើយ​។ ចំពោះ​ពណ៌​របស់​សម្លៀកបំពាក់ ក៏​អាច​បណ្តាល​ឲ្យ​រលាក​ស្បែក​បានដែរ​។

​ទ្វារមាស​ស្ងួត​
​ការ​ស្ងួត​របស់​ទ្វារមាស មិនមែន​កើតឡើង តែ​ចំពោះ​ស្ត្រី​រាំងរដូវ​នោះទេ​។ ស្ត្រី​គ្រប់​អាយុ​ទាំងអស់ សុទ្ធ​តែ​អាច​មាន​បញ្ហា​ស្ងួត​ទ្វារមាស​នេះ​បាន​ទាំងអស់ ដោយសារ​តែ​បម្រែបម្រួល​អ័រម៉ូន ប្រើ​ថ្នាំ​ពន្យារកំណើត និង​ថ្នាំ​ផ្សេងៗ​ទៀត​។

​ការបង្ក​រោគ​មេរោគ​ផ្សិត​
​ការឈឺចាប់​ក្នុង​ទ្វារមាស និង​ការ​រលាក​នៅ​ច្រក​ចេញ​របស់​ទ្វារមាស អាច​ជា​សញ្ញា​មួយ​ចំនួន​នៃ​ការបង្ក​រោគ​ដោយ​មេរោគ​ផ្សិត​ដែរ​។ បើសិនជា​ទ្វារមាស ចេះ​តែ​មាន​អារម្មណ៍​ថា​ឈឺៗ ជាពិសេស ក្រោយពេល​រួមភេទ អ្នក​គួរតែ​ឲ្យ​ពេទ្យ​ពិនិត្យ ដើម្បី​រក​មើល​ជំងឺ​បង្កឡើង ដោយ​មេរោគ​ផ្សិត​ទៅ​។

​ជំងឺ​កាមរោគ​
​ជំងឺ​ឆ្លង​តាម​ការ​រួម​ភេទ ដូចជា ជំងឺប៉េស​ប្រដាប់ភេទ ជំងឺ​ប្រមេះ​ទឹកថ្លា និង​ជំងឺ​ទ្រីកូម៉ូណាស សុទ្ធ​តែ​អាច​បណ្តាលឲ្យ​មាន​ការឈឺចាប់ ក្នុង​ទ្វារមាស​ទាំងអស់​។ ដូច្នេះ អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ​ទៅ​។

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។