ទ័ព បន្ត​ដេញតាម​បឹងកេត​ក្រោយ​យកឈ្នះ​ភ្នំពេញ​ក្រោ​ន ១-០ ចំណែក​ណាហ្គា​វើ​ល​លត់​អាស៊ី​អឺរ៉ុប ៥-១ និពន្ធដោយ : សឿន វណ្ណឌេត       August-02-2016, 3:07 pm         372

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ទ័ព បន្ត​ដេញតាម​បឹងកេត​ក្រោយ​យកឈ្នះ​ភ្នំពេញ​ក្រោ​ន ១-០ ចំណែក​ណាហ្គា​វើ​ល​លត់​អាស៊ី​អឺរ៉ុប ៥-១​ក្រសួងការពារជាតិ​(​ទ័ព​) នៅតែ​បន្ត​ដេញតាម​បឹងកេត​អង្គរ​យ៉ាង​ប្រកៀក បន្ទាប់ពី​ក្រុម​នេះ​សងសឹក​បានសម្រេច​លើ​ក្រុម​ភ្នំពេញ​ក្រោ​ន​ដោយ​ការយក​ឈ្នះ ១-០ កាលពី​ម្សិលមិញ នៅ​កីឡដ្ឋាន RSN​។ ចំណែក​ក្រុម​ណាហ្គា​វើ​ល​បាន​លត់​ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ៥-១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​បន្ត​ឈរ​លេខ​រៀង​ទី​៣​ជា​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​១៤ នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៦ នេះ​។
 
​ក្នុងជំនួប​នៅ​កីឡដ្ឋាន RSN កាលពី​ម្សិលមិញ បន្ទាប់ពី​ចប់​តង់​ទី​១​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​គ្នា ក្នុង​តង់​ទី​២​ខ្សែប្រយុទ្ធ​មកពី​កូរ៉េខាងជើង Kim Kyong Hun បា​នរក​គ្រាប់​បាល់​មួយ​គ្រប់ ដើម្បី​ជួយ​ឲ្យ​ក្រសួងការពារជាតិ​នាំមុខ​ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន ១-០ នៅ​នាទី​៦២​។ មួយ​គ្រាប់​របស់​ខ្សែប្រយុទ្ធ​កូរ៉េខាងជើង​រូបនេះ​មិន​ត្រឹមតែ​ជួយ​ឲ្យ​ក្រសួងការពារជាតិ​យកឈ្នះ​លើ​ក្រុម​ភ្នំពេញ​ក្រោ​ន​ប៉ុណ្ណោះ​ទេ តែ​វា​ជា​គ្រាប់​សងសឹក​ដែល​ខ្លួន​បាន​ចាញ់​ក្នុង​ជើង​ទី​១​ថែម​ទៀតផង​។

​ជ័យជម្នះ​នេះ​ជួយ​ឲ្យ​ក្រុម​ក្រសួងការពារជាតិ​ទទួលបាន​៣​ពិន្ទុ​បន្ថែម ដើម្បី​បាន​៣៤​ពិន្ទុ​សម្រាប់​តាម​ប្រជែង​ជាមួយ​ក្រុម​បឹងកេត​អង្គរ​ដែលមាន​៣៧​ពិន្ទុ ពោលគឺ​ក្រសួងការពារជាតិ​បាន​រក្សា​គម្លាត​នៃ​ការប្រកួតប្រជែង​យ៉ាង​ប្រកៀក​ប្រកិត​ជាមួយ​បឹងកេត​អង្គរ​ដោយ​ចាញ់​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ​។ 

​ដោយឡែក ក្នុងជំនួប​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ម្សិលមិញ​ដែរនោះ ក្រុម​ណាហ្គា​វើ​ល បាន​លត់​ក្រុម​អាស៊ី​អឺរ៉ុប ៥-១ ដើម្បី​បាន​៣​ពិន្ទុ​សម្រាប់​ពង្រឹង​បន្ត​ឈរ​លំដាប់​លេខ​រៀង​ទី​៣ ជា​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​១៤ ដែល​ខ្លួន​បាន​ឈរ​ក្នុង​សប្តាហ៍​ទី​១៣​ស្រាប់ ដោយមាន​២៧​ពិន្ទុ​។ ហើយ​ជម្នះ​នេះ​វា​ជួយ​ឲ្យ​ក្រុម​ណាហ្គា​វើ​លអាច​រក្សា​គម្លាត​នៃ​ការប្រកួតប្រជែង​របស់​ព្រះខ័ន​រាជ​ស្វាយរៀង​ផងដែរ​។

​ជ័យជម្នះ ៥-១ លើ​អាស៊ី​អឺរ៉ុប​របស់​ណាហ្គា​វើ​ល​នេះ ដោយ​កី​ឡករ ញឹម សុវណ្ណារ៉ា និង Kelechi សម្រេចបាន​ម្នាក់​១​គ្រាប់ ដើម្បី​ជួយ​ឲ្យ​ណាហ្គា​វើ​ល​នាំមុខ ២-០ នៅ​តង់​ទី​១​។  ប៉ុន្តែ​ខ្សែប្រយុទ្ធ Njoku David សម្រេចបាន​១​គ្រាប់​ដោយ​ការ​ស៊ុត​ប៉េ​ណា​ល់​ទី​ឲ្យ​ក្រុម​អាស៊ី​អឺរ៉ុប​នៅ​នាទី​៥០ បន្ទាប់មក​កីឡា​ការ Richard, សារី ម៉ាត់​ណូ​រ៉ូ​ទីន និង Kelechi បានសម្រេច​ម្នាក់​១​គ្រាប់​ទៀត​ជា​បន្តបន្ទាប់ ដើម្បី​ជួយ​ឲ្យ​ណាហ្គា​វើ​ល លត់ អាស៊ី​អឺរ៉ុប ៥-១៕