គ្មានអ្នកដឹងទេ ផ្អើល​ពេល​ឃើញ​​​ឈាមហូរ​​​ដូចទឹក​ តាម​​​រនាប​​​ផ្ទះ

ខេត្ត​ត្បូងឃ្មុំ ​៖ សេចក្តី​រាយការណ៍​ឱ្យ​ដឹងថា ស្ត្រី​ម្នាក់​ឈ្មោះ​​នួន ពី​ន អាយុ​៤៩​​ឆ្នាំ ​ដោយសារតែ​​មាន​​​​ជំងឺ​​​មើល​​មិន​ជា ក៏​​​​​​គិត​​ខ្លី​ឡើង​ទៅ​លើ​ផ្ទះ​​​​​យក​​​កូន​​កាំ​​បិត​មក​​​ចាក់​​ខ្លួនឯង​​​ត្រង់​បំពង់.ក​​ស្លាប់​​ក្នុ​ងថ្លុកឈាម​ ដោយគ្មាន​កូនចៅណា​ដឹងឡើយ​ ដែល​​ហេតុ​ការ​ណ៍​​​​​នេះ​កើត​​កើត​ឡើង​ ​​កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១ ​សីហា ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​ត្រពាំង​ចក ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ ​ ។

​ប្រភព​ឱ្យ​ដឹងថា ស្រប​​ពេល​ដែល​កូន​ៗ​នៅ​ខាងក្រោម​ផ្ទះ​នោះ​ ស្រាប់តែ​បាន​ឃើញ​ឈាម​ហូរ​ធ្លាក់​ចុះ​មក​​ដីតាម​ប្រហោង​​រនាប ក៏​នាំ​គ្នា​ផ្អើលឆោឡោរ​រត់ឡើង​ទៅ​មើល​​តាម​ជណ្តើរ​ទា្វរ​​មុខ តែត្រូវ​​បាន​ខ្ទាស់​​គន្លឹះ​ទ្វារ​​ជាប់ទៅហើយ ​​។

លោក​អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​ប្រាប់​បន្ត​ថា បន្ទាប់​មក​ទៀត ​ក៏​បាន​ឡើង​តាម​ក្រោយ​គាស់​ជញ្ជាំង​ផ្ទះ​ចូល​ទៅ​ ទើប​ឃើញ​ស្ត្រី​រង​គ្រោះ​បាន​រង​របួស​ធ្ងន់ធ្ងរ​ត្រង់​បំពង់.ក រួច​ប្រញាប់​ដឹក​មក​សង្គ្រោះ​ជា​បន្ទាន់​នៅ​ឯមន្ទីរពេទ្យ ​តែ​ក្រុម​គ្រូពេទ្យ​មិន​បាន​​អាច​សង្គ្រោះ​​បាន ដោយ​​សារ​តែ​ឈាម​ហូរ​​ខ្សោះ​ខ្លួន​​​ទៅ​ហើយ ​ជាអកុសលបានស្លាប់ រួច​​ក៏​​ដឹក​ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​រៀបចំ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ ។

​​ប្រភពបន្ត​ទៀតថា ស្ត្រី​​រូប​​នេះ មាន​ជំងឺ​សរ​សៃ​ប្រសាទ​ និង​មាន​ជំងឺផ្សេង​ៗប្រចាំ​កាយ​ថែម​​ទៀត ទើប​សម្រេច​បញ្ចប់​​​សង្ខារ​បែប
​នេះ​តែ​ម្តង  ។