ស្ទើរ​តែ​មិន​ជឿ! ហ្វូងសត្វឃ្មុំ​អាច​រស់នៅ​ជាមួយ​មនុស្ស​

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មានរឿង​ដ៏​ច​ម្លែក​​មួយបានកើត​ឡើង​នៅក្នុងផ្ទះ​ប្រជាពលរដ្ឋ​មួយកន្លែង ដោយ​សារ​​មាន​សត្វ​ឃ្មុំ​មួយ​​សំបុក​ បាន​ទៅ​កកើត​​កូនកើតចៅ​រស់​ក្នុងផ្ទះ​នោះជាង១ឆ្នាំមកហើយ ​ស្ថិត​ក្នុងភូមិ​ថា​ឡាប ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្ត​ស្ទឹង​តែង ​ដោយ​គ្មាន​ការ​រំខាន​ដល់​សត្វ​ឃ្មុំ​នោះ​ និង​មិន​ដែល​​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ម្ចាស់ផ្ទះ​នោះ​ឡើយ​ ខណៈ​​​ដែលពេលខ្លះ ​មានការ​រំខាន​ដូចជា​ត្រូវ​​ភ្លើង ត្រូវ​ផ្សែង ត្រូវក្តៅ ហុយ​យ៉ាងណា​ក្តី ក៏មិន​ហើរទៅណាដែរ ។

ប្រភព​ឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ខាងលើ​ ត្រូវ​គេ​ស្គាល់ឈ្មោះ​ហេង ស្រី​ទូច អាយុ​២២​ឆ្នាំ ដោយ​គាត់​បាន​រៀបរាប់​ថា គាត់​ឆ្ងល់​​ដែរ ព្រោះ​សត្វ​ឃ្មុំ​នេះ​ បានហើរ​​មក​រស់នៅ​ជាមួយ​គ្រួសារ​គាត់​​​រយៈ​ជាង​១​ឆ្នាំ​មក​ហើយ ហាក់ដូចជា​សមាជិកគ្រួសារមួយអ៊ីចឹង​ ។ គាត់​អះអាង​ទៀត​​ថា គាត់​សង្កេត​ឃើញ​ថា កាល​មិន​ទាន់​មាន​ឃ្មុំ​នេះ គ្រួសារ​គាត់​តែងតែ​មានការ​រកាំរកូស ទាស់​សម្តី​គ្នា​ជា​ញឹកញាប់ លុះ​ពេល​មាន​សត្វ​ឃ្មុំ​មក​ទុំ​ក្នុងផ្ទះ បែរជា​ត្រជាក់ត្រជុំ​ចម្រើន​ចម្រើន​ទៅ​វិញ ដោយ​គាត់​បាន​អុជ​ធូប​នៅ​ជិត​ឃ្មុំ​នេះ​ បួងសួង​សុំ​សេចក្តីសុខ​ផង​ដែរ ។

គួរ​កត់​សម្គាល់ថា ជា​ធម្មតា​សត្វ​ឃ្មុំ​ភាគច្រើន​គឺ​វា​រស់នៅ​ក្នុង​ព្រៃ​ស្ងាត់ តែ​មួយ​សំបុក​នេះ ចម្លែក​ត្រង់​ថា វា​អាច​រស់នៅ​ជិត​ចង្ក្រាន​បាយ​ក្នុងផ្ទះ​នោះ ដោយ​គ្មាន​ការ​រំខាន​ដល់​វា​ឡើយ ។

ពាក់ព័ន្ធ​ករណី​នេះ បើ​តាម​ផ្នែក​ព្រហ្មញ្ញសាសនា អាច​សន្មត់​ថា គឺ​មាន​បារមី​ពូកែ​ស័ក្តិសិទ្ធិ​អាច​មក​រស់នៅ​ជាមួយ​មនុស្ស​យើង​បាន​បែប​នេះ ។