ចាប់​ពី​ពេល​នេះ អតិថិជន​អាច​បង់​ថ្លៃ​ភ្លើង​តាម TrueMoney បាន​ហើយ

ក្រុមហ៊ុន ទ្រូម៉ាន់នី TrueMoney និង ផេហ្គោស៊ី (ខេមបូឌា) ខូអិលធីឌី PayGo Sea (Cambodia) Co.,Ltd បាន​ចុះ​កិច្ច​ព្រមព្រៀង​ស្ដី​ពី​សហ​ប្រតិបត្តិការ​អាជីវកម្ម កាល​ពី​ថ្ងៃ​ទី​២៦ កក្កដា កន្លង​ទៅ​នេះ។

 

តាម​រយៈ​កិច្ច​សហការ​នេះ អតិថិជន​​អាច​ (១) បង់​ថ្លៃ​ភ្លើង​តាម​រយៈ​ភ្នាក់​ងារ TrueMoney សម្រាប់​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប បាត់ដំបង និង​ព្រះសីហនុ ខណៈ​​ខេត្តផ្សេងៗ​ទៀត នឹង​ទទួល​បាន​សេវាកម្ម​នេះ​ឆាប់ៗ​នា​ពេល​ខាង​មុខ (២) អាច​ផ្ទេរ​ប្រាក់​ចេញ​ពី​គណនី PayGo ទៅ​កាន់​គណនី TrueMoney និង (៣) ​ផ្ទេរ​ប្រាក់​ពី​គណនី PayGo ទៅ​អ្នក​ដែល​គ្មាន​គណនី TrueMoney ហើយ​ដក​ប្រាក់​តាម​រយៈ​ភ្នាក់ងារ TrueMoney ជាមួយ​លេខ​កូដ​សម្ងាត់ ៨ ខ្ទង់ នៅ​ទូទាំង​ខេត្ត-ក្រុង។

 

ចាប់​ពី​ពេល​នេះ អតិថិជន​អាច​បង់​ថ្លៃ​ភ្លើង​តាម TrueMoney បាន​ហើយ

 

លោក គង់ មាន នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​ TrueMoney ប្រចាំ​កម្ពុជា​ ថ្លែង​ថា៖ ” TrueMoney ជា​ក្រុម​ហ៊ុន​ផ្តល់​សេវាកម្ម​ទូទាត់​សាច់​ប្រាក់​ដែល​មាន​ភ្នាក់ងារ​ជិត ៥០០០ ទីតាំង នៅ​រង់ចាំ​បម្រើ​អតិថិជន​ទូទាំង​ប្រទេស​ជាមួយ​នឹង​សេវាកម្ម​ផ្ទេរប្រាក់ ដាក់​លុយ​ទូរសព្ទ ដាក់​ប្រាក់ ដក​ប្រាក់ និង​បង់​វិក្កយបត្រ​ផ្សេងៗ”។

 

លោក​បន្ត​ថា TrueMoney មាន​ការិយាល័យ​នៅ ៦ ប្រទេស៖ កម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ហ្វីលីពីន និង​វៀតណាម ហើយ​ក្រុមហ៊ុន​នឹង​ពង្រីក​អាជីវកម្ម​ខ្លួន​នៅ​គ្រប់​ប្រទេស​ទាំង​អស់​ទូ​ទាំង​អាស៊ាន​នៅ​ចុង​ឆ្នាំ​២០១៦ នេះ។ ឯ TrueMoney នៅ​កម្ពុជា ក៏​នៅ​តែ​បន្ត​ពង្រីក​ភ្នាក់ងារ​ឲ្យ​កាន់​តែ​ច្រើន និង​នាំ​មក​នូវ​សេវាកម្ម​ថ្មីៗ​បន្ថែម​ទៀត​ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អតិថិជន​ TrueMoney និង​ដៃគូ​សហការ​របស់​ក្រុមហ៊ុន​ផង​ដែរ។

 

លោក Salik subedi ប្រធាន​ក្រុមហ៊ុន PayGo sea Cambodia Co., Ltd បាន​ឲ្យ​ដឹង​ថា៖ “យើង​រីករាយ​ក្នុង​ការ​សហការ​ជា​ដៃគូ​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន True Money Cambodia។ យើង​សង្ឃឹម​ថា​នឹង​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​លើ​សុវត្ថិភាព ភាព​ងាយ​ស្រួល រហ័ស និង​ចំណាយ​តិច​ជូន​ដល់​អតិថិជន​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ។ PayGo គឺ​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ដែល​ដំណើរការ​នៅ​ក្រោម​អាជ្ញា​ប័ណ្ណ​ភាគី​ទី​៣ ​របស់​ធនាគារ ABA និង​ផ្ដល់​​វិធី​ងាយ​ស្រួល​ និង​បច្ចេកវិទ្យា​ទំនើប​នៃ​ការ​ទូទាត់​វិក្កយបត្រ​ជា​សាធារណៈ”។

 

ចាប់​ពី​ពេល​នេះ អតិថិជន​អាច​បង់​ថ្លៃ​ភ្លើង​តាម TrueMoney បាន​ហើយ

 

លោក​ថា សេវាកម្ម​របស់ PayGo មាន៖ បញ្ចូល​កាត​ទូរសព្ទ​គ្រប់​ប្រព័ន្ធ ទូទាត់​សេវា​អ៊ីនធឺណិត ទូទាត់​វិក្កយបត្រ​អគ្គិសនី​កម្ពុជា បង់​រំលស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ បង់​ថ្លៃ​វិក្កយបត្រ​សាលា និង​សេវាកម្ម​ផ្សេងៗ​ជាច្រើន​ទៀត។ PayGo នឹង​ក្លាយ​ជា​ការ​បន្ថែម​យ៉ាង​ធំ​សម្រាប់​បណ្តាញ​ភ្នាក់ងារ​របស់ TrueMoney ជាមួយ​នឹង​ម៉ាស៊ីន​ដាក់​ប្រាក់ PayGo និង​អ្នក​ប្រើប្រាស់​កម្មវិធី PayGo ទាំង​អស់។ ម៉ាស៊ីន​ដាក់​ប្រាក់ PayGo ផ្តល់​ភាព​ងាយ​ស្រួល​បំផុត​ក្នុង​ការ​ផ្ញើ​ប្រាក់ និង​ទូទាត់​វិក្កយបត្រ​គ្រប់​ពេល​វេលា។

 

TrueMoney ក៏​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្សេងៗ​ជា​ច្រើន​ទៀត​លើ​ការ​បង់​ថ្លៃ​អ៊ីនធឺណិត បង់​រំលស់​ប្រាក់​កម្ចី បង់​សង​ថ្លៃ​ទំនិញ​ផ្សេងៗ និង​វិក្កយបត្រ​ដទៃ​ទៀត​ផង​ដែរ។ សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង 070/089 999 639 ឬ​ចូល​វិបសាយ www.truemoney.com.kh ឬ​ផេក​ហ្វេកប៊ុក www.facebook.com/TrueMoneyCambodia ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម