តារា​ល្បីៗ​កំពុង​បង្ហាញ​វត្តមាន​ក្នុង​ពិធី​បុណ្យសព​លោក ហង្ស ផល្លី​មធុ​រ៉ា​

6 Videos


នៅរសៀលថ្ងៃនេះ គេឃើញមានវត្តមានតារាប្រុស-ស្រីជាបន្តបន្ទាប់កំពុងទៅចូលរួមក្នុងពិធីបុណ្យសពលោក ហង្ស ផល្លីមធុរ៉ា នៅបរិវេណវត្តទួលសន្តិវ័ន្ត ជាមួយនឹងទឹកមុខប្រកបដោយទុក្ខសោកជាទីបំផុត ។

តារា​ល្បីៗ​កំពុង​បង្ហាញ​វត្តមាន​ក្នុង​ពិធី​បុណ្យសព​លោក ហង្ស ផល្លី​មធុ​រ៉ា​

P9

តារា​ល្បីៗ​កំពុង​បង្ហាញ​វត្តមាន​ក្នុង​ពិធី​បុណ្យសព​លោក ហង្ស ផល្លី​មធុ​រ៉ា​

វត្តមានមិត្តសិល្បៈជាហូរហែកំពុងតែទៅចូលរួមពិធីបុណ្យសពលោក ហង្ស ផល្លីមធុរ៉ា ដោយនៅខណៈនេះគេឃើញមានសិល្បករ-ការិនីប៉ុន្មានដួងទៀតកំពុងស្ថិតនៅក្នុងពិធីបុណ្យ មានដូចជា លោក ហម ឈរ៉ា កញ្ញា សូដា នីតា និង លោក ចនច័ន្ទ តារា តំណាងអ្នកនាង ចន ច័ន្ទលក្ខិណាប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ជាដើម ដោយម្នាក់ៗបានបង្ហាញឱ្យឃើញនូវទឹកមុខក្រៀមក្រំ និង ក្តីសោកស្តាយបំផុត ចំពោះការបាត់បង់តារាសម្តែងជើងចាស់ដ៏ល្អមួយរូប ។ ជាមួយគ្នានេះដែរ ក្នុងនាមជាតំណាងឱ្យប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមពួកគេក៏បានពាំនាំនូវបច្ច័យមួយចំនួនជូនដល់គ្រួសារសពផងដែរ ដោយចំនួនទឹកប្រាក់ ១ លានរៀល ។

តារា​ល្បីៗ​កំពុង​បង្ហាញ​វត្តមាន​ក្នុង​ពិធី​បុណ្យសព​លោក ហង្ស ផល្លី​មធុ​រ៉ា​

ទឹកចិត្តដ៏ប្រពៃនេះ ស្តែងឱ្យឃើញពីសន្តានចិត្តដ៏ល្អមួយដែលអ្នកសិល្បៈមានចំពោះគ្នា ទោះក្នុងកាលៈទេសៈបែបណាក៏ពួកគេមិនចោលគ្នាដែរ ដែលកាលពីល្ងាចម្សិលមិញក៏មានមិត្តសិល្បករមួយចំនួន មានអ្នកនាង យុគ ចិន្តា លោក អ៊ឹម ជីវ៉ា ជាដើម ក៏បានទៅចូលរួមក្នុងពិធីបុណ្យសពលោក ហង្ស ផល្លីមធុរ៉ាផងដែរ ។

តារា​ល្បីៗ​កំពុង​បង្ហាញ​វត្តមាន​ក្នុង​ពិធី​បុណ្យសព​លោក ហង្ស ផល្លី​មធុ​រ៉ា​

គួរបញ្ជាក់ផងដែរថា សពរបស់តារាសម្តែងជើងចាស់គឺលោក ហង្ស ផល្លីមធុរ៉ា នឹងត្រូវបូជានៅព្រឹកថ្ងៃស្អែកវេលាម៉ោង ៧ ព្រឹក នៅវត្តទួលសន្តិវ័ន្ត ក្បែរស្ថានីយទូរទស្សន៍ CTN ៕ សាកល

តារា​ល្បីៗ​កំពុង​បង្ហាញ​វត្តមាន​ក្នុង​ពិធី​បុណ្យសព​លោក ហង្ស ផល្លី​មធុ​រ៉ា​តារា​ល្បីៗ​កំពុង​បង្ហាញ​វត្តមាន​ក្នុង​ពិធី​បុណ្យសព​លោក ហង្ស ផល្លី​មធុ​រ៉ា​តារា​ល្បីៗ​កំពុង​បង្ហាញ​វត្តមាន​ក្នុង​ពិធី​បុណ្យសព​លោក ហង្ស ផល្លី​មធុ​រ៉ា​តារា​ល្បីៗ​កំពុង​បង្ហាញ​វត្តមាន​ក្នុង​ពិធី​បុណ្យសព​លោក ហង្ស ផល្លី​មធុ​រ៉ា​