ចម្ការ​បន្លែ​ធម្មជាតិ ២០​ហិកតា​នៅ​​ស្រែអំបិល គ្មាន​ប៉ះ​សារជាតិ​គីមី​សូម្បី​បន្តិច

ចម្ការបន្លែធម្មជាតិ ២០ហិកតានៅស្រែអំបិល គ្មានប៉ះសារជាតិគីមីសូម្បីបន្តិច”>ចម្ការបន្លែធម្មជាតិ ២០ហិកតានៅស្រែអំបិល គ្មានប៉ះសារជាតិគីមីសូម្បីបន្តិច

នៅលើផ្ទៃដីកាត់ព្រៃជ្រៅក្នុងស្រុកស្រែអំបិល ដែលមនុស្សជាច្រើនគិតថាគ្មានជីវជាតិ និងមិនអំណោយផលចំពោះការដាំដុះ បែរជាមានចម្ការបន្លែធម្មជាតិសរីរាង្គ Eco Agri Farm ២០ហិកតា ដោយគ្មានប៉ះសារជាតិគីមីសូម្បីបន្តិច។ ចម្ការនេះ ស្ថិតនៅក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

ចម្ការ​បន្លែ​ធម្មជាតិ ២០​ហិកតា​នៅ​​ស្រែអំបិល គ្មាន​ប៉ះ​សារជាតិ​គីមី​សូម្បី​បន្តិច

លោក សឿង ចាន់នឿន ដែលជាអ្នកគ្រប់គ្រងចម្ការផ្ទាល់បានបញ្ជាក់ថា ផ្ទៃដីសរុបនៃចម្ការបន្លែធម្មជាតិសរីរាង្គ Eco Agri Farm មាន ៨៦ហិកតា ប៉ុន្តែទើបដាំដុះរួច ២០ហិកតាប៉ុណ្ណោះ និងកំពុងពង្រីកបន្ថែមទៀត។ លោកបានអះអាងថា បន្លែ និងផ្លែឈើហូបផ្លែទាំងអស់សុទ្ធតែបំប៉នដោយជីធម្មជាតិបង្កើតឡើងខ្លួនឯង ពុំមានប៉ះសារជាតិគីមីឡើយ។ ចំពោះបន្លែធម្មជាតិមានជាង ២០ប្រភេទ និងគ្រោងដាំរហូតដល់ ៣៥ប្រភេទ។ ចំណែកផ្លែឈើហូបផ្លែមាន ៣៥មុខរួចទៅហើយ។

លោក អៀង សុធារ៉ា ដែលជាស្ថាបនិកចម្ការបន្លែធម្មជាតិ Eco Agri Farm បានអះអាងថា ចម្ការនេះចាប់ផ្ដើមដាំដុះដំណាំដំបូងនៅមេសា ឆ្នាំ២០១៤ ហើយគោលបំណងនោះគឺចង់ឲ្យប្រជាជនងាកមកចាប់អារម្មណ៍លើការប្រើប្រាស់ជីធម្មជាតិ ជំនួសជីគីមីដែលប៉ះពាល់ដល់សុខភាព។ ចំណែកការជ្រើសរើសទីតាំងដាច់ស្រយាលក្នុងស្រុកស្រែអំបិល គឺដើម្បីបង្ហាញថាផ្ទៃដីបែបណាក៏អាចបង្កបង្កើនផលបានដែរ មិនចាំបាច់តែដីមានជីវជាតិឡើយ។

ចម្ការ​បន្លែ​ធម្មជាតិ ២០​ហិកតា​នៅ​​ស្រែអំបិល គ្មាន​ប៉ះ​សារជាតិ​គីមី​សូម្បី​បន្តិចលោក អៀង សុធារ៉ា

កាលពីថ្ងៃអាទិត្យកន្លងទៅ លោក អៀង សុធារ៉ា បានរៀបចំឲ្យមានដំណើរទស្សនកិច្ចមួយទៅកាន់ចម្ការបន្លែធម្មជាតិសរីរាង្គ Eco Agri Farm សម្រាប់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យជម្ពូវ័នប្រហែល១០០នាក់។ ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើងដើម្បីបង្ហាញពីការដាំបន្លែដោយប្រើជីធម្មជាតិ និងថ្នាំពុលសរីរាង្គ ដែលអាចទទួលបានទិន្នផលខ្ពស់ រួមនឹងការបង្ហាញពីបច្ចេកទេសដាំដុះផងដែរ៕

អត្ថបទ៖ គង់ វិសាល

ប្រភព៖ sabay

  • ចម្ការ​បន្លែ​ធម្មជាតិ ២០​ហិកតា​នៅ​​ស្រែអំបិល គ្មាន​ប៉ះ​សារជាតិ​គីមី​សូម្បី​បន្តិច已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/02  Category:ជីវិតនិងសង្គម
Tags: