ប្លន់ម៉ូតូពីស្ត្រីម្នាក់បានសម្រេចនៅថ្ងៃទី១ ចាប់ខ្លួនបាននៅថ្ងៃទី២

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងប្រជាការពារ និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឫស្សីកែវ ឃាត់ខ្លួនបាន ខណៈជនរូបនេះបានធ្វើសកម្មភាពប្លន់ យកម៉ូតូស្កូបពីពីស្ត្រីម្នាក់បានសម្រេចកាលពីថ្ងៃទី១ ហើយត្រូវបានឃាត់ខ្លួននៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ឫស្សីកែវ ។

ប្លន់ម៉ូតូពីស្ត្រីម្នាក់បានសម្រេចនៅថ្ងៃទី១ ចាប់ខ្លួនបាននៅថ្ងៃទី២

ជនសង្ស័យរូបនេះត្រូវបានឃាត់ខ្លួននៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ ខណៈរូបគេធ្វើដំណើរតាមដងផ្លូវ ។ នគរបាលឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ គាត សុវណ្ណរ៉ា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅផ្ទះលេខ០០៩ ផ្លូវបេតុង ក្រុម១៨ ភូមិដើមខ្វិត សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ដោយឡែកជនរងគ្រោះឈ្មោះ ឡេវ ស្រីលី អាយុ២១ឆ្នាំ ជាបុគ្គលិកបម្រើនៅភោជនីយដ្ឋានព្រីន ស្នាក់នៅបន្ទប់ផ្ទះជួល ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅយប់ថ្ងៃទី១ ខែសីហា វេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ខ្លួនបានជិះម៉ូតូស្កូបពី តាមបណ្តោយផ្លូវលេខ៨៣ គោលបំណងទៅផ្ទះ ស្រាប់តែដល់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យ បានស្ទាក់ និងធាក់ផ្តួលយកម៉ូតូពីនាង ហើយជិះគេចខ្លួនបាត់តែម្តង ។ លុះដល់ថ្ងៃទី២ ខែ ឆ្នាំដដែល នាងក៏បានទៅដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវរក ក្រោយពីបានទទួលពាក្យបណ្តឹង នគរបាលក៏បានកំណត់នូវមុខសញ្ញា ក៏សហការជាមួយនឹងប៉ុស្តិ៍ទួលសង្កែ និងប៉ុស្តិ៍ឫស្សីកែវ ស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះតែម្តង ។

ជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា រូបគេពិតជាបានធ្វើសកម្មភាពប្លន់យកម៉ូតូស្កូបពីពីនារីរងគ្រោះពិតប្រាកដមែន ហើយសកម្មភាពប្លន់នោះ គឺស្ទាក់ពីមុខឲ្យម៉ូតូឈប់ និងវាយទម្លាក់ពីលើម៉ូតូ រួចយកម៉ូតូនោះជិះចេញទៅបញ្ចាំនៅម្តុំឃ្លាំងរំសេវបានទឹកប្រាក់២៥0ដុល្លារ ។ បច្ចុប្បន្នជនរូបនេះ ត្រូវបានកសាងសំណុំរឿងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់ ៕ អារុណរះ

ប្រភព៖ Nokorwatnews

  • ប្លន់ម៉ូតូពីស្ត្រីម្នាក់បានសម្រេចនៅថ្ងៃទី១ ចាប់ខ្លួនបាននៅថ្ងៃទី២已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/02  Category:ជីវិតនិងសង្គម
Tags: