លោក ម៉ម ប៊ុនហេង នឹង​ពិភាក្សា​ជាមួយ​លោក បេ​អាត រិច​ឆ្នឺ​រ ជុំវិញ​សំណើ​ប្រឡង​វេជ្ជបណ្ឌិត​នៅ​គ្លីនិក​ និពន្ធដោយ : ខន ចំប៉ា       August-02-2016, 5:35 pm         276

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ម៉ម ប៊ុនហេង នឹង​ពិភាក្សា​ជាមួយ​លោក បេ​អាត រិច​ឆ្នឺ​រ ជុំវិញ​សំណើ​ប្រឡង​វេជ្ជបណ្ឌិត​នៅ​គ្លីនិក​លោក ម៉ម ប៊ុន​ហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នឹង​ពិភាក្សា​លម្អិត​ជាមួយ លោក បេ​អាត រិច​ឆ្នឺ​រ ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា ជុំវិញ​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​គុណភាព​សុខាភិបាល​នៅ​កម្ពុជា​។

​ការឆ្លើយតប​បែបនេះ​តាមរយៈ​សារព័ត៌មាន​ថ្មីៗ គឺធ្វើឡើង​បន្ទាប់ពី ​បានស្នើ​ឲ្យ​ក្រសួងសុខាភិបាល រៀបចំ​ការប្រឡង​ត្រួតពិនិត្យ​វេជ្ជបណ្ឌិត ដែល​កំពុង​បម្រើការ​នៅតាម​គ្លីនិក​ឯកជន និង បិទ​គ្លីនិក​ឯកជន​ទាំងឡាយណា ដែលមាន​វេជ្ជបណ្ឌិត​មិនបាន​ប្រឡង​ជាប់​។ ការស្នើ​របស់លោក បេ​អាត រិច​ឆ្នឺ​រ និង​ជាទី​ប្រឹក្សា​ក្រសួងសុខាភិបាល​ផង​នោះ គឺ​បន្ទាប់ពី​មន្ទីរពេទ្យ​មន្ទីរពេទ្យ​បានទទួល កុមារ​ឈឺ​គ្រុនឈាម​ធ្ងន់ធ្ងរ​ដែល​គេ​បញ្ជូន​ចេញ​គ្លីនិក​ឯកជន និង​មន្ទីរពេទ្យបង្អែក​មួយចំនួន ដោយ​ពុំបាន​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​។​

​ប៉ុន្តែ​មុននឹង​រៀបរាប់​ពី​វិធានការ​នានា ដែល​ក្រសួងសុខាភិបាល នឹងត្រូវ​អនុវត្ត​នោះ លោក ម៉ម ប៊ុនហេង បាន​ថ្លែង​អរគុណ ចំពោះ​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​បាន​ប្រាប់​ពី​បញ្ហា​នានា​ដល់​ក្រសួងសុខាភិបាល ដើម្បី​ជួយ​កែលម្អ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​។

​លោក ម៉ម ប៊ុនហេង បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​គាត់ ថា​តើ​យើង​ត្រូវ​បណ្តុះបណ្តាល​គ្រូពេទ្យ​យ៉ាងម៉េច បច្ចេកទេស​យ៉ាងម៉េច ទាក់ទង​នឹង​ការថែទាំ​កុមារ​។ យើង​ជួប​គាត់ ធ្វើ​តែម្តង យើង​រួមគ្នា​ដើម្បី​លើកកម្ពស់​គុណភាព​សុខាភិបាល​យើង​»​។

​តែ​យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មិនបាន​បញ្ជាក់​ទេ​ថា តើ​ត្រូវ​រៀបចំ​ឲ្យ​មានការ​ប្រឡង ដូច​ការស្នើ​របស់លោក បេ​អាត រិច​ឆ្នឺ​រ ដែលជា​ទីប្រឹក្សា​របស់​ក្រសួងសុខាភិបាល ឬ​យ៉ាងណា​នោះទេ​។​

​វិស័យ​សុខាភិបាល​កម្ពុជា បាន​រង​ការរិះគន់​មិនដែល​ដាច់​ពី​មហាជន​។ ប្រជាពលរដ្ឋ បាត់បង់​ទំនុកចិត្ត​លើ​វិស័យ​សុខាភិបាល និង​ខ្លាចរអា​លើ​សេវា​សុខាភិបាល​កម្ពុជា​៕