ចិន ធ្វើ​សមយុទ្ធ​ហ្វឹកហាត់​កងទ័ពជើងទឹក​ពី​ការវាយលុក​នៅ​សមុទ្រ​ចិន​ខាងកើត និពន្ធដោយ : ទេព អ៊ីវិសាល       August-02-2016, 4:46 pm         566

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ចិន ធ្វើ​សមយុទ្ធ​ហ្វឹកហាត់​កងទ័ពជើងទឹក​ពី​ការវាយលុក​នៅ​សមុទ្រ​ចិន​ខាងកើត​កងទ័ពជើងទឹក​ចិន បានចាប់ផ្តើម​ធ្វើ​លំ​ហាត់​យោធា​នៅ​ថ្ងៃទី​០១ ខែសីហា ម្សិលមិញ ដោយបាន​បាញ់​មី​ស៊ី​ល និង​គ្រាប់បែក​សម្រាប់​បាញ់​នាវាក្រោមទឹកជាច្រើន​គ្រាប់​នៅក្នុង​សមុទ្រ​ចិន​ខាងកើត​ដែលជា​តំបន់​ជម្លោះ​ចម្រូងចម្រាស​រវាង​ចិន និង​ជប៉ុន​។

​បើ​យោងតាម​សេចក្តី​ថ្លែ​ការណ៍​របស់​ក្រសួងការពារជាតិ​ចិន​ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ម្សិលមិញ សមយុទ្ធ​យោធា ត្រូវបាន​ធ្វើឡើង​ដើម្បី​ហ្វឹកហ្វឺន កងទ័ព​ពី​ការវាយលុក ធ្វើ​កាយ​វប្បកម្ម និង​ការបង្កើន​ល្បឿន​របស់​ក​ង​ទ័ព ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ឥទ្ធិពល​អេ​ឡិច​ត្រូ​ម៉ាញ៉េទិក​។ សមយុទ្ធ​យោធា​នោះ មានការ​ចូលរួម​ពី​កង​នាវាមុជទឹក នាវាចម្បាំង និង​ទាហាន​ល្បាត​សមុទ្រ​ជាច្រើន​នាក់​ផ្សេងទៀត​ផងដែរ​។ 

ចិន ធ្វើ​សមយុទ្ធ​ហ្វឹកហាត់​កងទ័ពជើងទឹក​ពី​ការវាយលុក​នៅ​សមុទ្រ​ចិន​ខាងកើត និពន្ធដោយ : ទេព អ៊ីវិសាល       August-02-2016,  4:46 pm         566

​សេចក្តីថ្លែងការណ៍​ដដែល​នោះ ក៏បាន​បញ្ជាក់ដែរថា សង្គ្រាម​សមុទ្រ​ដែល​ពឹង​ផ្អែកលើ​ទិន្នន័យ​បច្ចេកវិទ្យា​ថ្មី គឺមាន​លក្ខណៈ​រហ័ស ឃោរឃៅ និង​កើតឡើង​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដែល​វា ទាមទារ​ឲ្យ​កងទ័ព​ត្រូវមាន​ការបត់បែន​ឆាប់រហ័ស​ដើម្បី​ប្រយុទ្ធ ត្រៀមខ្លួន និង​វាយប្រហារ​ប្រកប​ប្រសិទ្ធភាព​។​

​សូម​ជម្រាប​ផងដែរ​ថា រយៈពេល​ចុងក្រោយ​នេះ ចិន បានបង្ហាញ​សាច់ដុំ​យោធា​ជា​ញឹកញាប់​នៅក្នុង​តំបន់​ដែល​កំពុង​តែមាន​ជម្លោះ​ជាមួយនឹង​ប្រទេសជិតខាង​។ ថ្មីៗ​នេះ ចិន ក៏បាន​ធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក​ទ្រង់ទ្រាយ​ធំ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជា​បន្តបន្ទាប់​ផងដែរ ដែល​ស្រប​ជាមួយនឹង​ភាព​តានតឹង​នៅក្នុង​តំបន់​ផងដែរ​នោះ​៕