ម៉ា រី​ណែ​ត និយាយ​អ្វីខ្លះ​ក្រោយ​រឿង «​ដុំ​ហ្វីល​ចុងក្រោយ​» ទទួល​ពានរង្វាន់​ផ្ទួនៗ​?

6 Videos


រឿង «ដុំហ្វីលចុងក្រោយ» ឬ The Last Reel ជាខ្សែភាពយន្ដខ្មែរដែលល្បីសុះសាយជុំវិញពិភពលោកដោយទទួលបានពានរង្វាន់ផ្ទួនៗគួរឱ្យមោទក ក្រោមការដឹកនាំដ៏ឆ្នើមរបស់លោកស្រី សុទ្ធោ គុល្លីការ ដែលមានកញ្ញា ម៉ា រីណែត ជាតួឯកនៅក្នុងសាច់រឿងនេះផ្ទាល់ រួមជាមួយតួសម្ដែងសំខាន់ៗជាច្រើនទៀតដូចជា អ្នកស្រីឌី សាវ៉េត លោក រស់ មុន្នី លោក សុខ សុធន ជាដើម ។

ម៉ា រី​ណែ​ត និយាយ​អ្វីខ្លះ​ក្រោយ​រឿង «​ដុំ​ហ្វីល​ចុងក្រោយ​» ទទួល​ពានរង្វាន់​ផ្ទួនៗ​?

P9

ម៉ា រី​ណែ​ត និយាយ​អ្វីខ្លះ​ក្រោយ​រឿង «​ដុំ​ហ្វីល​ចុងក្រោយ​» ទទួល​ពានរង្វាន់​ផ្ទួនៗ​?

រឿង «ដុំហ្វីលចុងក្រោយ» ដែលល្បីសុសសាយជុំវិញពិភពលោកនេះ កន្លងមកយើងធ្លាប់បានចុះផ្សាយជាច្រើនមកហើយ ប៉ុន្ដែថ្មីៗនេះខ្សែរឿងនេះបានធ្វើឱ្យកក្រើកដល់ស្រទាប់មហាជនម្ដងទៀតព្រោះតែរឿងនេះបានទទួលបានពានរង្វាន់ថ្មីមួយទៀតគឺ Best Picture Award នៅមហោស្រពភាពយន្ត Traverse City Film Festival នាទីក្រុង Michigan សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃទី ៣១ ខែ កក្កដា ២០១៦ នេះ (ត្រូវនឹងយប់ថ្ងៃទី ៣០ កក្កដា នៅសហរដ្ឋអាមេរិក) ។

ម៉ា រី​ណែ​ត និយាយ​អ្វីខ្លះ​ក្រោយ​រឿង «​ដុំ​ហ្វីល​ចុងក្រោយ​» ទទួល​ពានរង្វាន់​ផ្ទួនៗ​?

ជុំវិញមហាជោគជ័យដ៏គួរឱ្យមោទកនេះ កញ្ញា ម៉ា រីណែត តួឯកស្រីឆ្នើមនៅក្នុងរឿងនេះបានបង្ហាញអារម្មណ៍ពិតរបស់ខ្លួនដល់ «ប្រជាប្រិយ» ឱ្យដឹងថា ៖ កញ្ញា មានអារម្មណ៍រំភើប និង សប្បាយរីករាយជាពន់ពេកក្នុងនាមនាងជាតារាស្រីក្នុងរឿងនេះ ។ កញ្ញាបន្ដថា នេះជាជោគជ័យមួយដ៏ធំធេងក្នុងនាមជាតារាសម្ដែង និង ជាមហាជោគជ័យដ៏ធំធេងផងដែរសម្រាប់អ្នកដឹកនាំរឿងឆ្នើមគឺលោកស្រី សុទ្ធោ គុល្លីការ ។

ម៉ា រី​ណែ​ត និយាយ​អ្វីខ្លះ​ក្រោយ​រឿង «​ដុំ​ហ្វីល​ចុងក្រោយ​» ទទួល​ពានរង្វាន់​ផ្ទួនៗ​?

តារាសម្ដែងស្រអែមស្រស់ជានិស្សិតផ្នែកច្បាប់ឆ្នាំទី ៤ រូបនេះ បានលើកសរសើរក្នុងន័យថ្លែងអំណរគុណដល់លោកស្រី សុទ្ធោ គុល្លីការ ថា កញ្ញាពិតជាមិនអាចសម្ដែងបានល្អនោះឡើយប្រសិនជាគ្មានអ្នកដឹកនាំឆ្នើមដូចជាលោកស្រី សុទ្ធោ គុល្លីការ ជួយបង្ហាត់បង្ហាញហើយកញ្ញាក៏ធ្វើការថ្លែងអំណរគុណផងដែរសម្រាប់ការផ្ដល់ឱកាសក្នុងការសម្ដែងជាតួឯកក្នុងខ្សែរឿងដ៏ល្អដែលបង្កប់ទៅដោយតម្លៃអត្ដសញ្ញាណខ្មែរដ៏ផូរផង់មួយនេះ ។

ម៉ា រី​ណែ​ត និយាយ​អ្វីខ្លះ​ក្រោយ​រឿង «​ដុំ​ហ្វីល​ចុងក្រោយ​» ទទួល​ពានរង្វាន់​ផ្ទួនៗ​?

គួរបញ្ជាក់ថាខ្សែភាពយន្ដ «ដុំហ្វីលចុងក្រោយ» ផលិតឡើងកាលពីឆ្នាំ ២០១៣ ជាស្នាដៃដំបូងរបស់ផលិតការិនី សុទ្ធោ គុល្លីការ ដែលធ្លាប់បានធ្វើការប្រកួតប្រជែង និង ដាក់បញ្ជាំងក្នុងមហោស្រពជាច្រើនជុំវិញពិភពលោក ហើយធ្លាប់ទទួលបានពានរង្វាន់ជាច្រើនរួមមាន ពានរង្វាន់ Spirit of Asia «ដួងព្រលឹងអាស៊ី» ដល់អ្នកដឹកនាំរឿង សុទ្ធោ គុល្លិការ នៅប្រទេសជប៉ុន កាលពីខែតុលា ឆ្នាំ២០១៤ ។ ពានរង្វាន់តួរងល្អបំផុតដល់លោក សុខ សុធន ពីមហោស្រពភាពយន្តអន្តរជាតិអាស៊ាន នៅប្រទេសម៉ាឡេស៊ី កាលពីខែមេសា ឆ្នាំ២០១៥ ។ ពានរង្វាន់ Black Dragon «នាគខ្មៅ» ដែលផ្ដល់ដោយអ្នកទស្សនាពីប្រទេស អ៊ីតាលី ។

ម៉ា រី​ណែ​ត និយាយ​អ្វីខ្លះ​ក្រោយ​រឿង «​ដុំ​ហ្វីល​ចុងក្រោយ​» ទទួល​ពានរង្វាន់​ផ្ទួនៗ​?

ពានរង្វាន់តារាសម្ដែងឆ្នើមបានទៅលើកញ្ញា ម៉ា រីណែត ដែលជាតួឯកនៅក្នុងរឿងនេះ ពីលោក ជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្នុងឱកាសបើកមហោស្រពភាពយន្ដអន្តរជាតិកម្ពុជា កាលពីឆ្នាំ ២០១៤ និង ពានរង្វាន់ដែលទើបទទួលបានថ្មីៗនេះគឺពានរង្វាន់ Best Picture Award នៅមហោស្រពភាពយន្ត Traverse City Film Festival នាទីក្រុង Michigan សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃទី ៣១ ខែ កក្កដា ២០១៦ នេះ ៕ ភូមិន្ទ

ម៉ា រី​ណែ​ត និយាយ​អ្វីខ្លះ​ក្រោយ​រឿង «​ដុំ​ហ្វីល​ចុងក្រោយ​» ទទួល​ពានរង្វាន់​ផ្ទួនៗ​?