តារាចម្រៀង ខេ​ម បង្ហាញមុខ​ជាថ្មី ក្រោយពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​

6 Videos


តារាចម្រៀងប្រចាំផលិតកម្មថោន ខេម បានបង្ហាញមុខនៅតាមឆាកប្រគុំតន្ត្រីជាថ្មី នៅខេត្ត ព្រះសីហនុ កាលពីយប់ម៉ិញ ក្រោយពីលោកបានដោះស្រាយរឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍ រួចរាល់កាលពីអំឡុងខែឧសភា កន្លងមកនេះ។បើតាមដឹង នេះជាលើកដំបូងហើយ ដែលតារាចម្រៀងខេមបានបង្ហាញមុខនៅតាមឆាកតន្ត្រីជាសាធារណៈ។

តារាចម្រៀង ខេម បានបង្ហាញមុខនៅក្នុងកម្មវិធីប្រគុំតន្ត្រីមួយ នៅខេត្តព្រះសីហនុ កាលពីយប់ម៉ិញ រួមជាមួយតារាចម្រៀងជាច្រើនដួងទៀត។លោក ខេម បានជ្រើសរើសបទចម្រៀងល្បីៗរបស់លោកដែល មានទាំងបទមនោសញ្ចេតនានិងបទញាក់កន្ត្រាក់អារម្មណ៍សម្រាប់ច្រៀងនៅយប់នោះដែលមានដូចជាអា បទ«អាត្រង៉ោលកូនប៉ា»ជាដើម ។

P9

តារាចម្រៀង ខេ​ម បង្ហាញមុខ​ជាថ្មី ក្រោយពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​

តារាចម្រៀង ខេ​ម បង្ហាញមុខ​ជាថ្មី ក្រោយពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​

តារាចម្រៀង សម្លេងស្អករូបនេះ នៅតែទទួលបានការគាំទ្រពីសំណាក់ មហាជនក្រោយពីលោកបានច្រៀងចប់។ខេម ក៏បាននិយាយថា លោកសប្បាយចិត្តណាស់ ដោយបាន ចូល រួមច្រៀងនៅក្នុងកម្មវិធីនេះ ។ លោកបានត្រលប់មកវិញក្រោយពីផ្អាកមួយរយៈតែពេលនេះរឿងរ៉ាវបាន ដោះស្រាយរួចរាល់អស់ហើយ ។

តារាចម្រៀង ខេ​ម បង្ហាញមុខ​ជាថ្មី ក្រោយពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​

គួរបញ្ជាក់ផងដែរថា តារាចម្រៀងខេម បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ ។នៅវេលាម៉ោង១និង៥០នាទីរំលងអាធ្រាត្រនៅតាមបណ្តយផ្លូវជាតិលេខ៥សង្កាត់ច្រាំងចំរេះខណ្ឌឬស្សី កែវ ។ នៅក្នុងគ្រោះថ្នាក់នោះបណ្តាលអោយបុរសម្នាក់ស្លាប់នៅក្នុងរថយន្ត ។

តារាចម្រៀង ខេ​ម បង្ហាញមុខ​ជាថ្មី ក្រោយពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​

ដោយឡែក លោកខេម រង របួសត្រង់ក្បាល ។ ក្រោយពីជួបហេតុការណ៍នេះតារាចម្រៀងដែលមានប្រភពមកពីខេត្តកំពង់ឆ្នាំងរូបនេះ មិនបានផ្តល់បទ សម្ភាសដល់អ្នកសារពត៌មានអំពីហេតុការណ៍ថ្ងៃនោះទេ ៕

                                                                            ចេនី