​រដ្ឋបាល​ខេត្ត​ប្រកាស​បិទ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​សមុទ្រ​តែ​អ្នក​នេសាទ​ខ្លះ​នៅ​តែ​ប្រថុយ​ទៅ​

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានប្រកាសបិទទាំងស្រុង ការចរាចរណ៍តាមផ្លូវសមុទ្រទាំងទូកនេសាទ ទូកដឹកអ្នកទេសចរណ៍ឬទូកដឹកទំនិញនានា ស្របពេលដែលព្យុះភ្លៀង និងរលកខ្ពស់ៗ ចន្លោះពីជាង២ម៉ែត្រ ទៅដល់ជាង៣ម៉ែត្រ កំពុងកើតមានពេញក្នុងតំបន់សមុទ្រនិងក្បែរឆ្នេរ។ ដែលការប្រកាសនេះបានចេញនៅរសៀលថ្ងៃ២ ខែសីហា ឆ្នាំ២០១៦។

ទោះជាយ៉ាងនេះក្តីសេចក្ដីរាយការណ៍មកថា មានទូកនេសាទរបស់ប្រជាជនមួយចំនួន នៅតែប្រថុយប្រថានចេញទៅសមុទ្រនៅរសៀលថ្ងៃនេះ ជាមួយនឹងការដាក់ឧបករណ៍បម្រុងការពារជាប់នឹងខ្លួន ក្នុងហេតុផលថា ការចេញនេសាទនេះគឺធ្វើឡើងតែនៅតំបន់ក្បែរខាងឆ្នេរ មិនហ៊ានចេញទៅនេសាទនៅតំបន់លំហសមុទ្រឡើយ។

គួរបញ្ជាក់ផងដែរថា ពេលនេះខេត្តព្រះសីហនុកំពុងតែទទួលរងផលប៉ះពាល់ ដោយសារតែការធ្លាក់ ភ្លៀងជាប់គ្នាមិនដាច់គ្រាប់ បណ្ដាលឲ្យលិចនៅតាមដងវិថីនានា ជាពិសេសបញ្ហាសំរាមបានធ្វើឲ្យ មាត់លូត្រូវស្ទះ មិនអាចរំដោះទឹកបាន៕
​រដ្ឋបាល​ខេត្ត​ប្រកាស​បិទ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​សមុទ្រ​តែ​អ្នក​នេសាទ​ខ្លះ​នៅ​តែ​ប្រថុយ​ទៅ​

​រដ្ឋបាល​ខេត្ត​ប្រកាស​បិទ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​សមុទ្រ​តែ​អ្នក​នេសាទ​ខ្លះ​នៅ​តែ​ប្រថុយ​ទៅ​

ប្រភព៖ kqube

  • ​រដ្ឋបាល​ខេត្ត​ប្រកាស​បិទ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​សមុទ្រ​តែ​អ្នក​នេសាទ​ខ្លះ​នៅ​តែ​ប្រថុយ​ទៅ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/02  Category:ជីវិតនិងសង្គម
Tags: