P-61​ ប្រើ​ប្រាស់​ក្នុង​មហា​សង្គ្រាម​៣​ជំនាន់​-លោក​លើក​ទី​១,​ ទី២​ និង​សង្គ្រាម​វៀតណាម​

Northrop P-61 ជាឈ្មោះរបស់យន្តហោះចម្បាំងដែលយកតាមឈ្មោះពីងពាងមួយប្រភេទនៅ អាមេរិក និងជាយន្តហោះប្រយុទ្ធដែលបានធ្វើប្រតិបត្តិការពិសេសនៅពេលថ្ងៃ ខុសពីយន្តហោះរបស់ អាល្លឺម៉ង់ ដែលចូលចិត្តវាយឆ្មក់នៅពេលយប់ ប៉ុន្តែក្រោយមក អ្នកជំនាញផ្នែកយោធារបស់ ចក្រភពអង់គ្លេស រកឃើញថា ការវាយប្រហារនៅពេលថ្ងៃ ទទួលបានលទ្ធផលតិចជាងនៅពេលយប់ ធ្វើឲ្យប្រតិបត្តិការរបស់ Northrop P-61 ចាប់ពីឆ្នាំ ១៩៤០ ភាគច្រើនធ្វើឡើងនៅពេលយប់ ។

P-61​ ប្រើ​ប្រាស់​ក្នុង​មហា​សង្គ្រាម​៣​ជំនាន់​-លោក​លើក​ទី​១,​ ទី២​ និង​សង្គ្រាម​វៀតណាម​

នៅពេលដែលសហរដ្ឋអាមេរិក ចូលប្រឡូកក្នុងសង្គ្រាមលោកលើកទីពីរក្នុងឆ្នាំ ១៩៤១ Northrop P-61 ក្លាយជាឧបករណ៍យោធាពិសេសបំផុតរបស់អាមេរិកសម្រាប់ពេលយប់ ទោះជាពិភពលោកមានអាកាសធាតុដូចម្ដេចក៏ដោយ ហើយយន្តហោះមួយក្រុមត្រូវបានដាក់ពង្រាយទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូងនៅខែ កុម្ភៈ ឆ្នាំ ១៩៤៣ ។

P-61 ដើរដោយម៉ាស៊ីនពីរ បំពាក់ដោយកាំភ្លើង ២០ មីលីម៉ែត្រ ៤ ដើម ផលិតដំបូងក្នុងសម័យសង្គ្រាមលោកលើកទីមួយ ប៉ុន្តែត្រូវបានអភិវឌ្ឍក្នុងសម័យសង្គ្រាមលោកលើកទីពីរ និងសាកល្បងយន្តហោះជំនាន់ថ្មីនៅថ្ងៃទី ២៦ ឧសភា ឆ្នាំ ១៩៤២ មុនពេលសភាអនុញ្ញាតឲ្យដាក់ប្រើប្រាស់នៅខែតុលាឆ្នាំ ១៩៤៣ ។ យន្តហោះនេះត្រូវបានប្រើប្រាស់ច្រើនបំផុតក្នុងសង្គ្រាមនៅទ្វីបអឺរ៉ុប, មហាសមុទ្រប៉ាស៊ីហ្វិក, សមរភូមិប្រទេស ចិន ភូមា និង ឥណ្ឌា និងសមរភូមិសមុទ្រមេឌីទែរ៉ាណេ ។

ក្រោយបញ្ចប់សង្គ្រាមលោកលើកទីពីរ P-61 ត្រូវបានអភិវឌ្ឍន៍ជា F-61 ហើយប្រើប្រាស់យ៉ាងទូលំទូលាយក្នុងជួរកងទ័ព អាមេរិក ចាប់ពីកងទ័ពអាកាស ក្រុមឈ្លបយកការណ៍ និងបញ្ជាការដ្ឋានទ័ពអាកាស ព្រមទាំងកងទ័ពអាកាសទី ៥ រហូតដល់សម័យសង្គ្រាមវៀតណាម ឆ្នាំ ១៩៥០ ។

ប្រែសម្រួល៖ kqube
ប្រភព៖ historynet

  • P-61​ ប្រើ​ប្រាស់​ក្នុង​មហា​សង្គ្រាម​៣​ជំនាន់​-លោក​លើក​ទី​១,​ ទី២​ និង​សង្គ្រាម​វៀតណាម​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/02  Category:ជីវិតនិងសង្គម
Tags: