Ruby Lin ប្រកាស​នឹងមាន​សមាជិក​ទី ៣ ឆាប់ៗ​នេះ​

6 Videos


កាលពីពេលថ្មីៗនេះ តារាសម្តែងតៃវ៉ាន់ដ៏ល្បីឈ្មោះ Ruby Lin និង មិត្តប្រុស Wallace Huo បានប្រារព្ធពិធីមង្គលការដ៏គគ្រឹកគគ្រេងនៅកោះបាលី ដែលមានការចូលរួមពីសំណាក់តារាចិនល្បីៗជាច្រើន ។ យោងតាមសារព័ត៌មានដ៏ល្បីមួយ គេបានដឹងថា ស្របពេលដែលនាង Ruby គ្រងឈុតកូនក្រមុំ រាងកាយរបស់នាងហាក់មានការប្រែប្រួលជាងធម្មតា ។

Ruby Lin ប្រកាស​នឹងមាន​សមាជិក​ទី ៣ ឆាប់ៗ​នេះ​

P9

Ruby Lin ប្រកាស​នឹងមាន​សមាជិក​ទី ៣ ឆាប់ៗ​នេះ​

អាស្រ័យហេតុនេះ ពាក្យចចាមអារ៉ាមដែលថា នាងកំពុងមានផ្ទៃពោះក៏កាន់តែរីកសុះសាយថែមទៀត ដែលសូម្បីតែក្នុងពិធីមង្គលការ ភ្ញៀវដែលចូលរួមមួយចំនួនក៏ថែមទាំងបានជូនពរនាងឲ្យឆាប់សម្រាលកូនទៀតផង ហើយគេបានដឹងថា ចម្លើយដែលនាង Ruby តបវិញគឺ «អរគុណណាស់ ! ឆាប់ៗនេះ នឹងមានសមាជិកបីនាក់ហើយ» ។

Ruby Lin ប្រកាស​នឹងមាន​សមាជិក​ទី ៣ ឆាប់ៗ​នេះ​

ចម្លើយនេះត្រូវបានគេសន្និដ្ឋានថា ពាក្យចចាមអារ៉ាមដែលធ្លាប់បានលេចឡើងប្រហែលជាការពិត ហើយអ្នកគាំទ្រសង្ឃឹមថា នាង និង ស្វា មីឆាប់ប្រកាសពីរឿងនេះកាន់តែឆាប់កាន់តែល្អ ។

Ruby Lin ប្រកាស​នឹងមាន​សមាជិក​ទី ៣ ឆាប់ៗ​នេះ​

គួរបញ្ជាក់ដែរថា គូស្វាមីភរិយាថ្មីក៏ទើបនឹងត្រឡប់ទៅតៃវ៉ាន់វិញដែរ ក្រោយប្រារព្ធពិធីមង្គលការ ហើយពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលឃើញអ្នកសារព័ត៌មានជាច្រើនរង់ចាំសម្ភាសពួកគេ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

Ruby Lin ប្រកាស​នឹងមាន​សមាជិក​ទី ៣ ឆាប់ៗ​នេះ​Ruby Lin ប្រកាស​នឹងមាន​សមាជិក​ទី ៣ ឆាប់ៗ​នេះ​Ruby Lin ប្រកាស​នឹងមាន​សមាជិក​ទី ៣ ឆាប់ៗ​នេះ​