៧​ខែ​ដើមឆ្នាំ​រដ្ឋ​ប្រមូល​ចំណូល​ពី​ការលក់​ប័ណ្ណ​ចូល​អង្គរ​បាន​ជិត​៣៦​លាន​ដុល្លារ​ និពន្ធដោយ : អ៊ីសា រ៉ហានី       August-02-2016, 7:39 pm         202

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132៧​ខែ​ដើមឆ្នាំ​រដ្ឋ​ប្រមូល​ចំណូល​ពី​ការលក់​ប័ណ្ណ​ចូល​អង្គរ​បាន​ជិត​៣៦​លាន​ដុល្លារ​​សៀមរាប​៖ គិត​ចាប់ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​២០១៦ មាន​ភ្ញៀវទេសចរ​ជាង​១​លាន ២៦០​ពាន់​នាក់ ដែល​បានមក​ទស្សនា​រមណីយ​ដ្ឋា​ន​អង្គរ​។ ការណ៍​នេះ ធ្វើ​ឲ្យ​ចំណូល​ពី​ការលក់​ប័ណ្ណ​ទស្សនា មាន​រហូតដល់​ជិត ៣៦​លាន​ដុល្លារ​អាមេរិក​។​

​របាយការណ៍​សង្ខេប​ពី​ស្ថាប័ន​គ្រឹះស្ថាន​អង្គរ​បង្ហាញថា ចំណូល​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សន​រមណីយដ្ឋាន​អង្គរ ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៦ មាន​ចំនួន ៣៥,៨៧៦,៩៨០ ដុល្លារ​។ ចំនួន​នេះ មានការ​កើនឡើង ២.៣៣% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំទៅ​។ តួលេខ​ឆ្នាំទៅ ដែល​រៀបចំឡើង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​នៅពេលនោះ បាន​បង្ហាញថា ៧​ខែ​ដើមឆ្នាំ​២០១៥ រដ្ឋ​រក​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​រមណីយដ្ឋាន​អង្គរ មាន​ចំនួន ៣៥,០៥៩,២០០​ដុល្លារ​។​

​យោងតាម​របាយការណ៍​ពី​គ្រឹះស្ថាន​អង្គរ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១ សីហា ឆ្នាំ​២០១៦ ចំណូល​ពី​ការលក់​ប័ណ្ណ​នេះ គឺ​ទៅលើ​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ១,២៦០,២៧០​នាក់ កើនឡើង ១.៧% ធៀប​នឹង​ឆ្នាំទៅ​។ តួលេខ​ពី​ឆ្នាំទៅ គឺមាន​ចំនួន ១,២៣៨,៣៨៦​នាក់​តែប៉ុណ្ណោះ​។​

​អ្វីដែល​ជាការ​កត់សម្គាល់​នោះ គឺ​នៅក្នុង​ខែកក្កដា​កន្លងទៅ ដែល​គេ​ដឹងថា​កំពុង​ស្ថិតក្នុង​ខែ​ស្ងាត់​ភ្ញៀវ​នៅឡើយ​នោះ តែ​របាយការណ៍​បង្ហាញ​ថា តួលេខ​មានការ​កើនឡើង​ជាង​ឆ្នាំទៅ​ផងដែរ​។ ក្នុង​ខែកក្កដា មាន​ទេសចរ​អន្តរជាតិ​ចូល​ទិញ​ប័ណ្ណ​ទស្សនា​រមណីយដ្ឋាន​អង្គរ​ចំនួន ១៦៨,២១៥​នាក់ កើនឡើង ៩.២៥% ស្មើនឹង ៤,៦០៥,២៨០​ដុល្លារ កើនឡើង ៦.៤៨%៕