ខ្លោចចិត្ត គ្រួសារ​ចិត្តខ្មៅ ចាប់​នារី​រោគ​ចិត្ត​ឃាំង​ទុក​ក្រោម​ដី​ជាមួយ​ឆ្កែ​ឆ្មា​

ឃើញរូបភាពដ៏គួរឱ្យស្លុតចិត្ត នារីកើតរោគចិត្តជនជាតិចិន ត្រូវគ្រួសារបង្ខំឱ្យនៅបន្ទប់ក្រោមដីជាមួយសត្វឆ្កែឆ្មា ដែលពោរពេញដោយភាពស្មោកគ្រោក ។ ភាពរងទុក្ខវេទនារបស់នាង ត្រូវបានអ្នកភូមិចូលទៅថតរូប ដើម្បី Share ចែករំលែករកផ្លូវឱ្យគេជួយ ។

រឿងរ៉ាវឱ្យដឹងថា នារីកើតរោគចិត្តមានឈ្មោះ ផឹង បានកើតរោគនេះជាយូរឆ្នាំមកហើយ ក្រោយពីកើតហេតុចរាចរណ៍ ។ ៤ ឆ្នាំមុននាងចេញចូលមន្ទីរពេទ្យរោគចិត្ត ប៉ុន្តែអាការមិនល្អ បណ្តាលឱ្យនារីនោះវាយកញ្ចក់អ្នកជិតខាងបែកខ្ទេចខ្ទី និង វាយរថយន្ត ឃើញដូច្នោះ គ្រួសារនាងបានចាប់បង្ខាំងទុកនៅជណ្តើរក្រោមដី មានចម្រឹងដែករាំងខាងលើ មិនចេញទៅណាមកណាបាន ដែលមើលទៅសភាពជីវិតជាងអ្នកទោសក្នុងពន្ធនាគារទៅទៀត ។

រូបភាពដ៏សែនក្តុកក្តួលខ្លោចចិត្ត អាណិតអាសូរ បានអ្នកភូមិម្នាក់ថតបង្ហោះ កាលពីថ្ងៃទី ២៨ កក្កដា កន្លងទៅ បានដឹងដល់ប៉ូលីសមូលដ្ឋាន រួចក៏នាំកម្លាំងចុះទៅជួយសង្គ្រោះយ៉ាងប្រញាប់ ហើយនាំខ្លួន នាង ផឹង ទៅកាន់មន្ទីរពេទ្យរោគចិត្ត ។ ចំណែកខាងគ្រួសាររបស់នាង ផឹង បានអះអាងថា «គាត់ត្រូវតែធ្វើបែបនេះ ដើម្បីសុវត្ថិភាពរបស់អ្នកភូមិ » ៕ ប្រភព៖ មតិអ្នក

sym1 (1)

sym1 (2)

sym1 (3)

sym1 (4)

sym1 (5)

sym1 (7)


ខ្លោចចិត្ត គ្រួសារ​ចិត្តខ្មៅ ចាប់​នារី​រោគ​ចិត្ត​ឃាំង​ទុក​ក្រោម​ដី​ជាមួយ​ឆ្កែ​ឆ្មា​

NY Post ចុះ​ផ្សាយ​រូប​ភាព​អាក្រាត​ប្រពន្ធ​បេក្ខភាព​ប្រធានាធិបតី​អាមេរិក Trump

ខ្លោចចិត្ត គ្រួសារ​ចិត្តខ្មៅ ចាប់​នារី​រោគ​ចិត្ត​ឃាំង​ទុក​ក្រោម​ដី​ជាមួយ​ឆ្កែ​ឆ្មា​

ខ្មែរ​មិន​អាច​ផ្សះផ្សា​គ្នា​បាន​​ ដោយសារ​ប្រវត្តិសាស្ត្រ​មាន​ជម្លោះ​ដណ្ដើម​អំណាច​គ្នា?