ស្ទើរមិនគួរឲ្យជឿ! លោតពីលើយន្តហោះ កម្ពស់ជាង ៧,៦០០ ម៉ែត្រ ចុះមកក្រោម ដោយគ្មានប្រើឆ័ត្រយោង លទ្ធផលចុងក្រោយ… (មានវីដេអូ)

អាមេរិក៖ ធ្លាប់តែឃើញសកម្មភាពលោតពីយន្តហោះ ចុះមកផ្ទាល់ដី ដោយប្រើឆ័ត្រយោងជាជំនួយ  ប៉ុន្តែរឿងដែលមិនគួរឲ្យជឿមួយនេះវិញ គឺបុរសម្នាក់ លោតពីលើយន្តហោះ មកក្រោមដែលមានកម្ពស់ជាង ២៥,០០០ហ្វីត ដែលស្មើនឹង ប្រមាណជាង ៧,៦០០ម៉ែត្រ ដោយមិនប្រើប្រាស់ឆ័ត្រយោង ហើយថែមទាំងមិនប៉ះពាល់ដល់អាយុជីវិតគាត់ទៀត។
ស្ទើរមិនគួរឲ្យជឿ! លោតពីលើយន្តហោះ កម្ពស់ជាង ៧,៦០០ ម៉ែត្រ ចុះមកក្រោម ដោយគ្មានប្រើឆ័ត្រយោង លទ្ធផលចុងក្រោយ… (មានវីដេអូ)

បុរសសញ្ជាតិអាមេរិករូបនេះ មានឈ្មោះថា Luke Aikins វ័យ៤២ឆ្នាំ គឺជាបុរសដំបូងគេបង្អស់ ដែលហ៊ានប្រថុយនឹងគ្រោះថ្នាក់ លោតពីលើយន្តហោះ ចុះមកក្រោម ដែលមានកំពស់រហូតទៅដល់ជាង ៧,៦០០ ម៉ែត្រ ដោយមិនប្រើប្រាស់ឆ័ត្រយោង ហើយក៏ធ្លាក់មកទើរលើ សំណាញ់ដែលដាក់ត្រងនៅពីក្រោម ហើយអ្វីដែលពិសេសនោះគឺ គាត់បានធ្វើការប៉ាន់ស្មាន បានយ៉ាងត្រឹមត្រូវចំពោះទីតាំងដែលគាត់ធ្លាក់ចុះមក ។

ក្នុងសកម្មភាពលោតពីលើអាកាសចុះមកនេះ រូបគាត់ត្រូវបានប៉ុស្តិ៍ទូរទស្សន៍ Fox ចាក់ផ្សាយផ្ទាល់ផងដែរ ពីទិដ្ឋភាពនៃការលោតចុះ ដោយមិនខ្វល់នឹងរឿងគ្រោះថ្នាក់បែបនេះ តែយ៉ាងណាមិញ វាជាលទ្ធផលដ៏ល្អសម្រាប់លោក ដោយសារគាត់បានបំបែកកំណត់ត្រាមួយ ដែលជាមនុស្សដំបូងគេ ដែលលោតចុះពីយន្តហោះ ចុះមកក្រោមដោយមិនប្រើឆ័ត្រយោង ។

ក្នុងនោះដែរ លោក Luke Aikins គាត់បាននិយាយទាំងត្រេកអរ ជាមួយប្រពន្ធ និងកូនរបស់លោកថា«ខ្ញុំសឹងតែអណ្តែតនៅលើអាកាសទៅហើយ វាពិតជាអស្ចារ្យណាស់ ពិតជាមិនគួរឲ្យជឿ» ។ បន្ថែមពីនេះទៀតគាត់បានសម្តែងនូវអារម្មណ៍ ដោយមិននឹកស្មានដល់ថា វាអាចនឹងកើតឡើង ហើយគ្មានពាក្យអ្វីនឹងត្រូវបរិយាយ ដោយសារគាត់ត្រេកអរពេក ។ ចុងបញ្ចប់ Luke ក៏បានអរគុណដល់ក្រុមការងាររបស់លោកដែរ ក្នុងការសហការគ្នាអស់រយៈពេល២ឆ្នាំ ទៅហើយ ក្នុងរៀបចំ និងត្រៀម នូវការលោតមួយនេះ និងជាពិសេសក្រុមដែលបានរៀបចំ សំណាញ់ដ៏តាន់នេះផងដែរ ដើម្បីឲ្យប្រាកដថា អ្វីដែលលោកបានធ្វើគឺមានសុវត្ថិភាព៕