ពាក់​អាវ​បិទ​លុយ​សរសេរ​ស្លាក​យក​តាម​តែ​អ្នក​ត្រូវ​ការ មនុស្ស​ជា​ច្រើន​យក​ម៉ា​អស់​ដៃ ប៉ុន្តែ​​បុរស​អនាថា​​ម្នាក់​បែរ​ជា …

បុរសម្នាក់ដែលមានឈ្មោះថា Coby Persin បានស្លៀកពាក់សំលៀកបំពាក់ដោយបិទទៅដោយក្រដាសប្រាក់ជាច្រើន រួចកាន់ស្លាកមួយដែលសរសេរថា “យកតាមតែអ្នកត្រូវការ” រួចដើរនៅតាមផ្លូវមួយដែលមានមនុស្សច្រើនកុះករមួយ។

នៅពេលដែលគាត់ដើរនោះមនុស្សជាច្រើនបានចូលមកបេះលុយនោះម្នាក់ម្ដងៗពីអាវរបស់គាត់ មួយអស់ដៃម្នាក់ ដែលពួកគេទាំងនោះសុទ្ធសឹងតែស្លៀកពាក់ស្អាតបាត។ ប៉ុន្តែនៅពេលដែល Coby ដើរទៅដល់កន្លែងបុរសអនាថាម្នាក់ គាត់ក៏ត្រូវបានបុរសអនាថានោះហៅសួរ។ គ្រាន់តែបុរសអនាថានោះបង្ហើបសួរថាពីស្លាកនោះ Coby ក៏បាននិយាយថា “យកតាមតែអ្នកត្រូវការ” បុរសនោះក៏បេះលុយចំនួន ៣ សន្លឹកពីលើអាវរបស់ Coby ។

ឃើញដូចនេះ Coby ក៏សួរថា “តើអ្នកយកតែប៉ុណ្ណឹងទេ” គាត់ក៏បានឆ្លើយថា “គាត់យកតែប៉ុណ្ណឹងទេ ដើម្បីទិញអាហារសម្រាប់ថ្ងៃនេះ ” Coby ក៏សួរគាត់ទៀតថា “តើអ្នកមិនយកសម្រាប់ទុកទិញអាហារនៅថ្ងៃស្អែកទេ” គាត់ក៏បានឆ្លើយតបថា “ទេ ! ទុកឲ្យអ្នកដទៃដែលត្រូវការទៅចុះ”។

រឿងរ៉ាវយ៉ាងណាទៀតប្រិយមិត្តអាចទស្សនាតាមរយៈវីដេអូខាងក្រោមនេះ ៖

ក្រោយពីទស្សនាវីដេអូនេះចប់តើអ្នកយល់យ៉ាងណាដែរពីទង្វើរបស់បុរសអនាថានោះ ?

  • ពាក់​អាវ​បិទ​លុយ​សរសេរ​ស្លាក​យក​តាម​តែ​អ្នក​ត្រូវ​ការ មនុស្ស​ជា​ច្រើន​យក​ម៉ា​អស់​ដៃ ប៉ុន្តែ​​បុរស​អនាថា​​ម្នាក់​បែរ​ជា …已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/08/02  Category:ជីវិតនិងសង្គម
Tags: