ចិន​បោះ​កញ្ចប់​លុយ​ជិត ៣០ លាន​ដុល្លារ​ទុកឱ្យ​ខាង​បរិស្ថាន​ផលិត​ទឹកភ្លៀង​សិប្បនិម្មិត​

    ​ចិន​បាន​បម្រុង​ទុក​លុយ ១៩៩ លាន​យ័ន (២៩,៧៦ លាន​ដុល្លារ​) ដើម្បី​ចំណាយ​លើ​ឧបករណ៍​កែប្រែ​អាកាសធាតុ សម្រាប់​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រោះរាំងស្ងួត និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​គ្រោះមហន្តរាយ​ដោយសារ​ធម្មជាតិ​។​

​    ​ក្រសួង​ហិរញ្ញវត្ថុ​បានបង្ហាញ​គម្រោង​នេះ​កាលពីដើម​ខែកក្កដា ខណៈដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​រាយការណ៍​ថា​ទឹកជំនន់​ឆ្នាំនេះ​បណ្ដាលឱ្យ​មនុស្ស​យ៉ាងហោចណាស់ ២៣៧ បាន​ស្លាប់​។​

ចិន​បោះ​កញ្ចប់​លុយ​ជិត ៣០ លាន​ដុល្លារ​ទុកឱ្យ​ខាង​បរិស្ថាន​ផលិត​ទឹកភ្លៀង​សិប្បនិម្មិត​

​    ​ក្រសួង​ហិរញ្ញវត្ថុ​បាន​និយាយថា មូលនិធិ​បន្ថែម​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ជួយ​តំបន់​រងគ្រោះ​ក្នុងប្រទេស​ចិន ដើម្បី​ឆ្លើយតប​ទៅនឹង​គ្រោះធម្មជាតិ​ដ៏​ធំ​ក្នុងឆ្នាំនេះ ក្នុងនោះ​រួមមាន​ទឹកជំនន់​ធំ​ក្នុង​តំបន់​ភាគខាងត្បូង និង​តំបន់​ភាគ​កណ្ដាល ជាពិសេស​គ្រោះរាំងស្ងួត​នៅ​ភាគ​ពាយ័ព្យ​។​

​    ​ចិន​ថ្មីៗ​នេះ​ប្រើប្រាស់​បច្ចេកវិជ្ជា​កែប្រែ​អាកាសធាតុ​ក្នុងនោះ​រួមមាន បច្ចេក​វិ​ជ្ជ​បណ្តុះ​ពពក Cloud Seeding ដើម្បី​បង្កើត​ភ្លៀង​អំឡុងពេល​គ្រោះរាំងស្ងួត កាត់បន្ថយ​ព្រិល និង​ធ្វើឱ្យ​មេឃ​ស្រឡះ​នៅពេល​ដែលមាន​ព្រឹត្តិការណ៍​ជាតិ និង​ព្រឹត្តិការណ៍​កីឡា​ដូច​កាលពី​អូឡាំពិក​នៅ​ទីក្រុង​ប៉េកាំង​ក្នុង​ឆ្នាំ​២០០៨ ជាដើម​។​

ចិន​បោះ​កញ្ចប់​លុយ​ជិត ៣០ លាន​ដុល្លារ​ទុកឱ្យ​ខាង​បរិស្ថាន​ផលិត​ទឹកភ្លៀង​សិប្បនិម្មិត​

​    ​ចិន​មានបំណង​ប្រើ​បច្ចេកវិជ្ជា​កែប្រែ​អាកាសធាតុ​ដើម្បី​បង្កើត​ទឹកភ្លៀង​ច្រើនជាង ៦០ ពាន់​លាន​ម៉ែត្រគូប​ត្រឹម​ឆ្នាំ ២០២០​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​នៅ​ថ្ងៃទី ២ ខែកក្កដា​នេះ​។​

​    ​Cloud seeding ពាក់ព័ន្ធ​ទៅនឹង​ការប្រើប្រាស់​ឧបករណ៍​ថ្នាំ​បាញ់​ភាគល្អិត​នៃ​ឧស្ម័ន Silver Iodide ចូលទៅក្នុង​ប្រព័ន្ធ​ពពក​ក្នុង​គោលបំណង​ជំរុញ​ឱ្យ​វា​មាន​ភ្លៀង​ធា្ល​ក់​កាន់តែច្រើន​៕

ចិន​បោះ​កញ្ចប់​លុយ​ជិត ៣០ លាន​ដុល្លារ​ទុកឱ្យ​ខាង​បរិស្ថាន​ផលិត​ទឹកភ្លៀង​សិប្បនិម្មិត​