ហេតុ​អ្វី​អ្នក​គួរ​ញាំ​ខ្ទឹមស​មុនពេល​ញាំ​អាហារ​ពេលព្រឹក​?

ហេតុ​អ្វី​អ្នក​គួរ​ញាំ​ខ្ទឹមស​មុនពេល​ញាំ​អាហារ​ពេលព្រឹក​?

​ការ​ញាំ​ខ្ទឹមស​បន្តិច មុន​ពេល​ញាំ​អាហារ​ពេលព្រឹក គឺ​អាច​ទុក​ឱកាស​ឲ្យ​ខ្ទឹមស​កំចាត់​បាន​នូវ​បាក់តេរី និង​ជាតិពុល​នៅក្នុង​ក្រពះ​របស់​អ្នក​។ វា​មាន​មុខងារ​ជា​អង់​ទី​អុក​ស៊ីដង់ និង​ជា​អង់​ទី​ប៊ីយ៉ូ​ទិក​ដ៏​ខ្លាំង ដែល​វា​អាច​ដើរតួ​ជា​ចម្រោះ​ធម្មជាតិ​និង​អាច​ផ្តល់​នូវ​ក្រពះ​ពោះវៀន ដែល​មាន​សុខភាព​ល្អ​សម្រាប់​អ្នក​។​

​ខ្ទឹមស​មាន​សមត្ថភាព​ប្រឆាំងនឹង​ស្ថានភាព​វេជ្ជសាស្ត្រ​ផ្សេងៗ​ជាច្រើន​ដូចជា​៖

  • ​ខ្ទឹម​ស អាច​សម្រាល​នូវ​រោគសញ្ញា​នៃ​ការកើនឡើង​សម្ពាធ​ឈាម​។ ដោយសារតែ​ប្រសិទ្ធភាព​របស់​វា​ចំពោះ​ចលនា​ចរន្តឈាម​រត់ វា​ក៏​អាច​ការពារ​នូវ​បញ្ហា​បេះដូង​បាន​ផង​ដែរ ។​
  • ​វា​មាន​ប្រសិទ្ធភាព​ក្នុង​ការព្យាបាល​បញ្ហា​ក្រពះ​ពោះវៀន ដោយ​រំញោច​ទៅលើ​ការរំលាយ​អាហារ និង​ការទទួលបាន​នូវ​ការ​ទទួលទាន​ដ៏​ល្អ​មួយ​។ វា​មាន​ប្រសិទ្ធភាព​ក្នុង​ការព្យាបាល​នូវ​បញ្ហា​ដូចជា ជំងឺរាគ និង​ជួយ​បង្ការ​នូវ​ការបង្កើតឡើង​លើស​កម្រិត​នៃ​ជាតិ​អាស៊ីត ដោយសារ​តែ​បញ្ហា​ស្ត្រេ​ស​។​
  • ​ការ​ញាំ​ខ្ទឹម​នៅពេល​ពោះ​ទទេរ អាច​ជា​ថ្នាំ​ព្យាបាល​ដ៏​ល្អ​បំផុត​សម្រាប់​បញ្ហា​ប្រព័ន្ធ​ប្រសាទ​។​
  • ​ការ​ញាំ​ខ្ទឹម​ស ក៏​អាច​ជួយ​ព្យាបាល​ជំងឺ​របេង នៅក្នុង​វិធី​ផ្សេងៗ​ជាច្រើន​។​
  • ​សមាសធាតុ​នៃ​ការព្យាបាល​របស់​ខ្ទឹមស អាចជួយ​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូល​អាក្រក់​នៅក្នុងឈាម​។​
  • ​វា​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​សុំ​ាំ ដូច្នេះ​ក្នុងការ​បង្កើន​សមត្ថភាព​រាងកាយ ដើម្បី​យក​ចេញ​នូវ​សមាសធាតុ​ដែល​ផ្តល់​គ្រោះថ្នាក់​នៅក្នុង​មជ្ឈដ្ឋាន​។​
  • ​វា​ក៏​ជួយ​បន្ថែម​នូវ​ដំណើរការ​ត្រឹមត្រូវ នៃ​ថ្លើម​និង​តម្រងនោម និង​ដើម្បី​កាត់បន្ថយ នូវ​ការ​សំយោគ​ទ្រី​គ្លី​សេរីដ នៅក្នុង​ថ្លើម ដែល​ជួយ​បង្ការ​ការវិវត្ត​នូវ​ជំងឺ​ក្រិន​ស​សៃឈាម​។​
  • ​ខ្ទឹមស​ក៏​អាច​ជួយ​បន្ទាប​កម្រិត​សម្ពាធ​ឈាម និង​មាន​ផ្ទុក​នូវ​សមាសធាតុ​ប្រឆាំង​នឹង​ការ​រលាក​៕

​ប្រភព​៖ curejoy
​ប្រែ​សម្រួល​ដោយ​៖​ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។