ការផឹក​ទឹក​ក្រូចឆ្មារ​ច្រើនពេក​អាច​ធ្វើឲ្យ​ក្រពះ​របស់​អ្នក​មិន​ស្រួល​

ការផឹក​ទឹក​ក្រូចឆ្មារ​ច្រើនពេក​អាច​ធ្វើឲ្យ​ក្រពះ​របស់​អ្នក​មិន​ស្រួល​

​​យើង​គ្រប់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា ទឹក​ក្រូចឆ្មារ​ផ្តល់​អត្ថប្រយោជន៍​ល្អៗ​ជាច្រើន​ដល់​សុខភាព​។ តែ​ទោះជា​យ៉ាងណាក្តី ប្រសិនបើ​អ្នក​ផឹក​វា​ក្នុង​បរិមាណ​ច្រើន​ជ្រុល នោះ​វា​នឹង​ធ្វើឲ្យ​ក្រពះ​របស់​អ្នក​មាន​បញ្ហា ពីព្រោះ​វា​ទប់​នូវ​កម្រិត​ដ៏​ខ្ពស់​របស់​អាស៊ីត រហូត​ដល់​វា​ត្រូវ​បាន​រំលាយ​។

​ពេលខ្លះ​ការបង្កើន​កម្រិត​ជាតិ​អាស៊ីត គឺ​មាន​អត្ថប្រយោជន៍​ចំពោះ​ការរំលាយ​អាហារ ប៉ុន្តែ​ក្នុង​ករណី​ច្រើនពេក វា​អាច​នឹង​ផ្តល់​ផល​រំខាន​ជា​បណ្តោះអាសន្ន​ចំពោះ ភ្នាស​ស្តើង​របស់​ក្រពះ និង​ធ្វើឲ្យ​ក្រពះ​ឈឺ​ផ្សា និង​ច្រាល​នូវ​ជាតិ​អាស៊ី​ត ឬ​មាន​អាការៈ​ក្រហាយដើមទ្រូង​។ ដើម្បី​បង្ការ​នូវ​ផល​រំខាន​មួយ​នេះ អ្នក​គួរ​ចាប់ផ្តើម​ផឹកទឹក​ក្រូចឆ្មារ​ក្នុង​បរិមាណ​បន្តិចបន្តួច ដោយ​ញាំ​វា​ជាមួយនឹង​អាហារ​ផ្សេងៗ​ទៀត ឬ​លាយ​វា​ជាមួយនឹង​ទឹក​ឲ្យបាន​ច្រើន ៕

ប្រភព​៖ curejoy
​ប្រែ​សម្រួល​ដោយ​៖​ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។