ស្រីស្អាតបីដួងប្រជែងសម្រស់់គ្នាក្នុងរឿង«ស្នេហ៍ស្វ័យគុណបួន» !

6 Videos


ពេលនេះតារាស្រីរូបស្រស់ប្រមាណជាបីដួង បានបញ្ចេញសមត្ថភាពប្រជែងសម្រស់ នៅក្នុងរឿង «ស្នេហ៍ស្វ័យគុណបួន»ដែលជារឿងភាគរបស់ស្ថានីយទូរទស្សន៍សីុធីអិន។ចង់ដឹងទេ តើតារាស្រីរូបស្រស់ទាំងបីដួងនោះជាអ្នកណាខ្លះ ? ។

ស្រីស្អាតបីដួងប្រជែងសម្រស់់គ្នាក្នុងរឿង«ស្នេហ៍ស្វ័យគុណបួន» !

P9

ស្រីស្អាតបីដួងប្រជែងសម្រស់់គ្នាក្នុងរឿង«ស្នេហ៍ស្វ័យគុណបួន» !

«ស្នេហ៍ស្វ័យគុណបួន» ជាខ្សែរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ស៊ីធីអិន ដែលលមានការចូលរួមពីសំណាក់តារាស្រីរួបស្រស់ចំនួនបីដួង ដែលមានដូចជារាជនីក្រម៉ា មាន សូនីតា ស្រីស្អាត ឌុច លីដា និង អ្នកនាង ប៊ីរីយ៉ា ។ រឿងនេះកំពុងចាប់ផ្តើមដំណើរការថតក្រោយពីក្រុងពាលីកាលពីពេលថ្មីៗនេះ។បើតាមដឹង មិនមែនជាលើកទីមួយនោះទេ ដែលស្រីស្អាតបីដួងបានសម្តែងរួមគ្នានោះ ។ កន្លងមកពួកគេធ្លាប់បានចូលរួមសម្តែងជាមួយគ្នាក្នុងកម្មវិធីឡូយ ៩ ក្នុងរឿងស្នេហ៍៩រួចមកហើយ ។ មានការនិយាយថា ខ្សែរឿងនេះនិងប្លែក ដោយសារអ្នកទាំងបីសុទ្ធតែជាតារាសម្តែងដែលមានសមត្ថភាព និង មានសម្រស់ស្រស់ស្អាត ។

ស្រីស្អាតបីដួងប្រជែងសម្រស់់គ្នាក្នុងរឿង«ស្នេហ៍ស្វ័យគុណបួន» !

ក្រៅពីតារាស្រីទាំងបីដួងនេះ ក៏មានការចូលរួមសម្តែងពីតារាស្រីប្រុសជាច្រើនដួងផងដែរ ។ មានការរំពឹងថា ខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ក្រោយពីចាក់បញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៍ស៊ីធីអិន ។ នេះជាខ្សែភាពទីពីរដែលស្រីស្អាត មាន សូនីតា បានចូលរួមសម្តែងនៅក្នុងឆ្នាំ ២០១៦ នេះ ។ ដោយឡែកតារាស្រីដែលមានទម្រង់មុខបរទេស ប៊ីរីយ៉ា ក៏មានយីអ៊ុន ក្រោយពីនាងមានស្វាមី និង កូន ។

ស្រីស្អាតបីដួងប្រជែងសម្រស់់គ្នាក្នុងរឿង«ស្នេហ៍ស្វ័យគុណបួន» !

ដោយឡែកឌុច លីដា វិញ ត្រូវបានគេចាត់ទុកជាតារាស្រីដែលមានទីផ្សារការងារខ្ពស់ជាងគេ ។ ក្នុងមួយឆ្នាំនេះ នាងទទួលសម្តែងរឿងជាច្រើន ។ អ្វីដែលកត់សំគាល់នោះ នាងមិនខ្លាចក្នុងការសម្តែងឈុតឆាកស្នេហារោលរាលនោះឡើយ ៕

                                                                                                 ចេនី

ស្រីស្អាតបីដួងប្រជែងសម្រស់់គ្នាក្នុងរឿង«ស្នេហ៍ស្វ័យគុណបួន» !

ស្រីស្អាតបីដួងប្រជែងសម្រស់់គ្នាក្នុងរឿង«ស្នេហ៍ស្វ័យគុណបួន» !