បុណ្យសព​លោក ហង្ស ផល្លី​មធុ​រ៉ា ពិតជា​កំសត់​មែន ! (​មាន​វីដេអូ​)

6 Videos


គេពិតជាមានការរំជួលចិត្តនៅពេលឃើញទិដ្ឋភាពជាក់ស្តែងនៃពិធីបុណ្យសពលោក ហង្ស ផល្លីមធុរ៉ា ដែលមានភាពស្ងប់ស្ងាត់និងគួរឲ្យស្រងេះស្រងោចជាខ្លាំងដែលមិននឹកស្មានដល់សោះថា ជីវិតសិល្បករម្នាក់ពេលស្លាប់ទៅខ្វះអ្នកចូលរួមសូម្បីតែអ្នកសិល្បៈដូចគ្នាក៏មិនសូវមានអ្នកទៅចូលរួម ដែរ ។

នៅលើបណ្តាញទាក់ទងសង្គមហ្វេសប៊ុករបស់លោក អ៊ឹម ជីវ៉ា គេឃើញមានការបង្ហោះនូវសារ ដែលមានអត្ថន័យបញ្ជាក់ពីភាពស្ងប់ស្ងាត់នៃពិធីបុណ្យសព លោក ហង្ស ផល្លីមធុរា ។ ក្នុងហ្វេសប៊ុកនោះបានសរសេរថា៖ Video ទិដ្ឋភាព បុណ្យសពដ៏ស្ងាត់គួអោយអាសូររបស់អតីត តារា សម្តែង លោក ហង្ស ផល្លីមធុរ៉ា គ្មានអ្នកចូលរួម ! សូម Share ម្នាក់មួយផង ! បុណ្យសពកំពុងតម្កល់នៅវត្ត ទួលសារាវ័ន្ត ហៅវត្តទួល ជិតស្ថានីយទូរទស្សន៍ CTN ហើយនិងត្រូវបូជានៅថ្ងៃពុធទី៣ខែសីហា ឆ្នាំ ២០១៦ វេលាម៉ោង ៩ ព្រឹក !

P9

បុណ្យសព​លោក ហង្ស ផល្លី​មធុ​រ៉ា ពិតជា​កំសត់​មែន ! (​មាន​វីដេអូ​)

ថវិការដែលតារាៗចូលរួមបុណ្យសពលោក ហង្ស ផល្លីមធុរ៉ាមានៈ
1.តារាសម្តែង ៖ កញ្ញា ថនលក្ខិណា និងអ្នកនាង ថន តារា 80$
2. តារាកំប្លែង ៖ អ្នកនាង សុខ ចាន់ធីតា ហៅស្រីតុ និងស្វាមី 20$
3 .ពិធីការិនី ៖ កញ្ញា ខៀវ សានសាណា 10$
4. តារាចំរៀង ៖ លោក រ៉ូលីន 10$
5. តារាសម្តែង ៖ លោក គន់ រៀមរតនៈ 10$
6. តារាសម្តែង ៖ លោក អ៊ឹម ជីវ៉ា 10$
7. តារាចំរៀង ៖ លោក នេន ទុំ 5$
8. តារាសម្តែង ៖ លោក គង់ ប៊ុន ថន 10$
9. តារាចំរៀង ៖ កញ្ញា គង់ ច័ន្ទសូរិយា 10$
10. អ្នកនិព្ធ ៖ លោក ខេមរៈ ភារុន 10$
11. តារាសម្តែង ៖ កញ្ញា ពេជ្រ ដានី 5$
12. អ្នកនាង រចនា ហ៊ឹម និង អ្នកនាង ម៉ៅ សុភី 15$
ថវិការដែលសិល្បករនិង សប្បុរសជនចូលបុណ្យនិងមានផ្សាយជូនក្នុង ផេក សិល្បករកម្ពុជា ។
ដោយក្តីគោរព ៖ អ៊ឹម ជីវ៉ា

ខាងក្រោមនេះជាឃ្លីបវីដេអូរយៈពេល ២ នាទី ៥៨ វិនាទីនៃពិធីបុណ្យសព លោក ហង្ស ផល្លីមធុរ៉ា នៅវត្តទួលសារាវ័ន្ត ហៅវត្តទួល ជិតស្ថានីយទូរទស្សន៍ CTN ៕ ដេវីត