សម្តេច ហ៊ុន សែន ថា​ការទទួល​ពានរង្វាន់​ស​មិទ្ធ​ផល​អមតៈ​អាស៊ាន មិនមែន​រឿង​ចៃដន្យ​ទេ​ និពន្ធដោយ : ថ្មីៗ       August-02-2016, 8:39 pm         182

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្តេច ហ៊ុន សែន ថា​ការទទួល​ពានរង្វាន់​ស​មិទ្ធ​ផល​អមតៈ​អាស៊ាន មិនមែន​រឿង​ចៃដន្យ​ទេ​​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​ប្រតិភូ ទៅ​ចូលរួម​វេទិកា​ភាព​អ្នកដឹកនាំ​អាស៊ាន​លើក​ទី​១៣ (The 13th ASEAN Leadership Forum) នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​៧ ខែសីហា ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នឹងត្រូវ​ទទួលបាន​ពានរង្វាន់​សមិទ្ធផល​អ​មតៈ​អាស៊ាន​ផងដែរ​។​

​ពី​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ផ្លូវជាតិ​លេខ​៤៤ នៅក្នុង​ខេត្តកំពង់ស្ពឺ​ព្រឹក​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថា ការទទួល​ពានរង្វាន់​សមិទ្ធផល​អមតៈ​អាស៊ាន មិនមែន​រឿង​ចៃដន្យ​ទេ ពោលគឺ​ពានរង្វាន់​នេះ បានមកពី​គាំទ្រ​របស់​ប្រជាពលរដ្ឋ ដែល​បោះឆ្នោត​ឲ្យ​គណបក្ស​លោក​ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល ទើប​បង្កើតបាន​សមិទ្ធ​ផល​នានា​ក្នុងប្រទេស​កម្ពុជា​។ សម្ដេច ជឿជាក់ថា ប្រជាពលរដ្ឋ​នឹង​បោះឆ្នោត​គណបក្ស​លោក ឈ្នះឆ្នោត​ដឹកនាំ​ប្រទេស​នៅ​អាណត្តិ​ក្រោយ​ទៀត​។​

​សូម​ស្ដាប់​សំឡេង​៖

​ពានរង្វាន់ «ASEAN Lifetime Achievment Award» នឹងត្រូវ​ប្រគល់ជូន​ស​ម្តេច ហ៊ុន សែន ពី​សំណាក់​លោក តាន់​ស្រ៊ី ម៉ែ​ឃិ​ល យ៉ូ​ស (Tan Sri Michael Yeoh) ប្រធាន​វេទិកា​ភាពជា​អ្នកដឹកនាំ​អាស៊ាន និង​ជានា​យក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​យុទ្ធសាស្ត្រ និង​ភាពជា​អ្នកដឹកនាំ​អាស៊ី​។​

​សម្រាប់​ពានរង្វាន់​ពិសេស​ដែល​ត្រូវ​ផ្តល់ជូន​ប្រមុខ​រដ្ឋាភិបាល​ដែល​បម្រើការ​យូរ​ជាងគេ​នៅ​អាស៊ាន​នោះ ត្រូវ​ប្រគល់ជូន​ឥស្សរជន​កិត្តិយស​តែ​៣​រូប​ប៉ុណ្ណោះ នា​រយៈពេល​កន្លងមក​។ ឥស្សរជន​ទាំងនោះ មានដូចជា លោក លី ក្វាន់​យូ (Lee Kuan Yew) អតីត​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក មហា​ធៀ ម៉ូ​ហា​ម៉េ​ដ (Mahathir Mohamad) អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី  និង​ព្រះអង្គម្ចាស់ ស៊ុ​លត​ង់ ណាស​រី​ន សា​ហ៍ (Sultan Nazrin Shah) នៃ​រដ្ឋ​ប៉េ​រ៉ា​ក ប្រទេស​ម៉ាឡេស៊ី​៕