យុវ​សិស្ស​អនុវិទ្យាល័យ​ច្រ​ណូ​ក​ចូលរួម​ដាំ​កូនឈើ​ព្រ​លិច​ទឹក នៅ​ចំណុច​ក្រោម​ទំនប់​សម្តេចព្រះ​ ​បាទ​នរោត្តម​សីហមុនី ដែល​គេ​លួច​ដុត និង​កាប់​កាលពី​រដូវប្រាំង

​ខេត្តកំពង់ឆ្នាំង ៖​យុវជន យុវនារី​ជា​សិស្ស​អនុវិទ្យាល័យ​ច្រ​ណូ​ក ស្ថិតក្នុង​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង បាន​សម្តែង​នូវ​ទឹកចិត្ត​សប្បាយរីករាយ​យ៉ាងខ្លាំង​នៅពេល​ចូលរួម​ដាំ​កូនឈើ​ព្រៃ​លិច​ទឹក ជាមួយ​មិត្តភក្តិ និង​ជាមួយ​ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ពី​ធី​ដាំ​កូនឈើ​ព្រៃ​លិច​ទឹក មួយកន្លែង នៅក្រោម​ទំនប់ទឹក សម្តេច​ព្រះបាទ​នរោត្តម សីហមុនី ស្ថិតក្នុង ឯ លិច ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង កាលពី​សប្តាហ៍​មុននេះ ។

​ក្រុម​យុវ​សិស្ស​ទាំងនោះ ទឹកមុខ សប្បាយរីករាយ​ក្រៃលែង និង​បាន​លើកឡើងថា​៖ នេះ​ជា​លើក​ទី​១ ហើយ ដែល​ពួក​ក្មួយ​បាន​ចូលរួម​ដាំ​កូនឈើ ព្រៃ​លិច​ទឹក ជាមួយ​មិត្តភក្តិ និង​លោក​អុំ លោកពូ និង​ប្រជាពលរដ្ឋ ដែល​នេះ​ជាការ​ជួយ​ស្តា​ឡើងវិញ នូវ​ព្រៃ​លិច​ទឹក នៅ​តំបន់​នេះ​ដែល​រង​ការឆេះ​ព្រៃ កាលពី​រដូវប្រាំង​កន្ល​ង​ផុត ទៅ ។ ក្រុម​យុវ​សិស្ស​ទាំងនោះ​សុ​ទ្ឋ តែ​បាន​យល់ និង​លើកឡើងថា ព្រៃ​លិច​ទឹក មាន​សារៈសំខាន​ណាស់ ព្រោះ​វា​ជា​ជម្រក​ត្រី​ពង​កូន ជម្រក​សត្វព្រៃ សត្វ​ស្លាប វា​ជា​របាំង​ទប់​ខ្យល់ ទាក់ទាញ​ទឹកភ្លៀង​ក្នុង​តំបន់ ជា​ប្រភព​ផ្តល់​ចំណី​ដល់​ធំធាត់​ដល់​សត្វ និង​ម​ឆ្ឆា​ជាតិ​ជា​ជ្រក​លាក់ខ្លួន​គេច​ពីស​ត្រូវ របស់​ភាវៈ​រស់ក្នុង​ទឹក និង​ជា​ឱសថ​ព្យាបាល​រោគ​ជាដើម ។

ទាក់ទង​ដល់​កន្លែង​ដាំ​កូនឈើ​ព្រៃ​លិច​ទឹក​ខាង​នេះ ត្រូវបាន​ប្រជាពលរដ្ឋ ដែល​ចូលរួម​ដាំ​កូនឈើ​បាន​លួច​ប្រាប់ថា​៖ នៅទីនេះ កាលពី​រដូវប្រាំង​កន្ល​ង​ទៅ មាន​អ្នក​លួច ដុត​និង​កាប់​ព្រៃ​បំណង​យក​ធ្វើក​ម្មសិ​ទ្ឋ ព្រោះ​មានការ​លើក​ភ្លឺ​ខ្វាត់ខ្វែង​ផងដែរ ។ ផ្ទុយ​នឹង​ការលើកឡើង ខាងលើ លោក សំ ចាន់ថន អភិបាលស្រុក​កំពង់លែង​បានអោយដឹងថា​៖ ព្រៃ​នោះ​ត្រូវ​ភ្លើង​ឆេះ​ការ​ពី​រដូវ ប្រាំង​កន្លងទៅ​នោះទេ ហើយ​អាច​ថា មាន​ប្រជាពលរដ្ឋ មក​កាប់​អុស​ងាប់ៗ​តែប៉ុណ្ណោះ តែបើ​មាន​អ្នក ទៅ​រំលោភ​ដី​នឹង គឺ​អត់​ទេ តាំងពី​ក្រោយ​ភ្លើ​ស​ឆេះ គឺ​បានធ្វើ​កំណត់ហេតុ ពី​ទំហំ​នៃ​ការខូចខាត ដោយ​ភ្លើង ឆេះ​ព្រៃ​ហើយ ខាង​ជលផល​បាន​ទៅ​ចុច GPS និង​ដាក់​ស្លាក នៅ​តំបន់​ហ្នឹង បន្ទាប់មក​យើង​បានធ្វើ ពី​ធី ដាំ​កូនឈើ នៅ​តំបន់​ហ្នឹង​តែម្តង ។​

​សូមបញ្ជាក់ថា​៖ ចាប់តាំងពី​រដូវ​ស្សាបាន​មកដល់ ខ​ណ្ឌ័​រដ្ឋបាល​ជលផល កំពង់ឆ្នាំង បាន​សហ​
​ការ​ជាមួយ អង្គការ​ជា​ដៃគូ និង​អាជ្ញាធរ រួមជាមួយ​ប្រជាពលរដ្ឋ បានធ្វើ​ពី​ធី​ដាំ​កូនឈើ​ព្រៃ​លិច​ទឹក​ចំនួន ៣​លើក រួចមកហើយ​នេះ​បើ​យោងតាម​របាយ​ការ របស់​មន្ត្រី​ខ​ណ្ឌ័​រដ្ឋ ជលផល ។ លោក សោម ភិ​រុណ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​បានបញ្ជាក់​ថាៈ ការដាំ​លើក​ទី​១ នៅ​កន្លែង​ភេ ក្នុង​ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ចំនួន​២​ពាន់​ដើម ,​លើក​ទី​២ ដាំ​នៅ​ចំណុច​ភ្លើង​ឆេះ​ព្រៃ ចំណុច​ឆ្នុកទ្រូ ស្ថិតក្នុង ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ដាំ​បាន​៣​ពាន់​ដើម ,​និង​លើក​ទី​៣ ដាំ​នៅ​ចំណុច​ភ្លើង​ឆេះ​ព្រៃ នៅក្រោម​ទំនប់ទឹក​សម្តេច​ព្រះបាទ​នរោត្តម​សីហមុនី ក្នុងភូមិ​ឯលិច ឃុំ​ច្រ​ណូ​ក ស្រុក កំពង់លែង ចំណែក​ក្នុង​ដាំ​មួយ​លើកៗ មាន​ប្រជាពលរដ្ឋ ចូលរួម ពី​៣០០​ទៅ​៤៤០​នាក់​៕ រិ​ទ្ធិ ជ័យ​

KA-02-08-2016-01 KA-02-08-2016-02 KA-02-08-2016-03 KA-02-08-2016-04 KA-02-08-2016-05 KA-02-08-2016-06 KA-02-08-2016-07