Suzuki Cup៖ កម្ពុជា​តទល់​ជាមួយ​ព្រុយ​ណេ ទី​ម័​រ​ខាងកើត និង​ឡាវ សម្រាប់​កៅអី​១​ក្នុង​ពូ​ល B និពន្ធដោយ : រួបរួម       August-02-2016, 8:59 pm         1536

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132Suzuki Cup៖ កម្ពុជា​តទល់​ជាមួយ​ព្រុយ​ណេ ទី​ម័​រ​ខាងកើត និង​ឡាវ សម្រាប់​កៅអី​១​ក្នុង​ពូ​ល Bចាន់ វឌ្ឍនាកា នាការប្រកួតជម្រុះ​ឆ្នាំ​២០១៤ នៅប្រទេសឡាវ​ការប្រកួត​វគ្គ​ជម្រុះ​កីឡាបាល់ទាត់​ដណ្តើម​ជើងឯក​អាស៊ាន ដែលមាន​ឈ្មោះ​ជា​ផ្លូវការ​ថា AFF Suzuki Cup 2016 នឹង​ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ​ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​២១​ខែតុលា ខាងមុខ ដោយ​ក្រុម​ដែលមាន​ចំណាត់​ថ្នាក់ទាប កម្ពុជា ព្រុយ​ណេ ទី​ម័​រ​ខាងកើត និង​ឡាវ ត្រូវ​ប្រជែង​គ្នា​ដើម្បី​បំពេញ​មួយ​កៅអី​ក្នុង​ពូ​ល B នៅ​ជុំ​ចុងក្រោយ​។​

​មី​យ៉ាន់​ម៉ា និង​ហ្វីលីពីន ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ការប្រកួត​ជុំ​ចុងក្រោយ ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៦ ។​

​យោងតាម​លទ្ធផល​នៃ​ការចាប់​ឆ្នោត​នៅ​មី​យ៉ាន់​ម៉ា​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) នា​រាត្រី​ថ្ងៃ​អង្គារ ទី​២ ខែសីហា នេះ ម្ចាស់​ការពារ​តំណែង​ជើងឯក​ថៃ ស្ថិតនៅក្នុង​ពូ​ល A ដោយ​ត្រូវ​ប៉ះ​ជាមួយ​ម្ចាស់ផ្ទះ​ហ្វីលីពីន សិង្ហ​បុរី និង​ឥណ្ឌូនេស៊ី​។​

​សម្រាប់​ពូ​ល B ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា ត្រូវ​ស្វាគមន៍​ម៉ាឡេស៊ី វៀតណាម និងក្រុម​ដែល​ឈ្នះ​ពី​ការប្រកួត​ជម្រុះ​នៅ​រាជធានី​ភ្នំពេញ​ (រវាងកម្ពុជា ឡាវ ព្រុយណេ និងទីម័រខាងកើត)៕