រថយន្ត​សាំ​យ៉ុង​ ២០​ គ្រឿង សម្រុក​ដឹកឈើ​ទៅ​វៀតណាម​

6 Videos


បើទោះបីជាមានការរឹតបន្តឹង និង ធ្វើការបង្ក្រាបការដឹកឈើទៅវៀតណាមយ៉ាងណាក្តី ក៏ពេលនេះមានរថយន្តជាច្រើន នៅតែនាំឈើចេញពីក្នុងទឹកដីខេត្តរតនគិរីទៅប្រទេសវៀតណាម នៅតែកើតមានរាល់ថ្ងៃដដែល ។

រថយន្ត​សាំ​យ៉ុង​ ២០​ គ្រឿង សម្រុក​ដឹកឈើ​ទៅ​វៀតណាម​

P9

រថយន្ត​សាំ​យ៉ុង​ ២០​ គ្រឿង សម្រុក​ដឹកឈើ​ទៅ​វៀតណាម​

ជាពិសេសតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវតែម្តង នេះក៏ព្រោះតែកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនៅទីនោះ បានបើកភ្លើងខៀវឲ្យក្រុមឈ្មួញរកស៊ីដឹកឈើ ។ ជាក់ស្តែងនៅព្រឹកព្រលឹមថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៦ នេះ គេសង្កេតឃើញមានរថយន្តសាំយ៉ុងប្រមាណ ២០ គ្រឿង បានលួចដឹកឈើប្រណីតទៅកាន់ប្រទេសវៀតណាម ដោយឆ្លងកាត់តាមចក្រអូរយ៉ាដាវ ។

រថយន្ត​សាំ​យ៉ុង​ ២០​ គ្រឿង សម្រុក​ដឹកឈើ​ទៅ​វៀតណាម​

សមត្ថកិច្ចតូចតាចដែលយាមកាមនៅទីនោះបានលួចទម្លាយពត៌មានប្រាប់ថា រថយន្តដឹកឈើទាំងនេះបានមកឈប់តំរៀបជាជួរ នៅមុខច្រកទ្វារអូរយ៉ាដាវ ដើម្បីចាំដល់ម៉ោង ៧ ពេលបើកច្រកនោះ នឹងដឹកសម្រុកចូលទៅក្នុងទឹកដីប្រទេសវៀតណាមតែម្តង ៕

                                                                                      សុថាត់