ក្រសួង​វប្បធម៌​ជួសជុល​ និង ​អភិរក្ស​ប្រាសាទនាងខ្មៅ​ឲ្យ​ល្អ​ឡើងវិញ​

6 Videos


ដោយសារតែមានសភាពទ្រុឌទ្រោមខ្លាំងប្រាសាទនាងខ្មៅ ដែលមានទីតាំងស្ថិតនៅក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ត្រូវបានក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ធ្វើការជួសជុលឲ្យមានស្ថានភាពល្អប្រសើរឡើងវិញ ដែលពេលនេះសម្រេចបានប្រមាណ៣០ភាគរយហើយ ការជួសជុលនេះបន្ទាប់ពីប្រាសាទ ដ៏មានវ័យចំណាស់នេះ កាន់តែមានសភាពទ្រុឌទ្រោមទៅៗ ។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឲ្យដឹងថា ប្រាសាទទាំងអស់គឺជាជាកេរ្តិ៍ដំណែលដ៏មហាសាល ដែលបុព្វបុរសបានបន្សល់ទុកឲ្យកូនចៅខ្មែរជំនាន់ក្រោយបានស្គាល់ និងសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្ររបស់ប្រទេសខ្លួន ។

P9

ក្រសួង​វប្បធម៌​ជួសជុល​ និង ​អភិរក្ស​ប្រាសាទនាងខ្មៅ​ឲ្យ​ល្អ​ឡើងវិញ​

ក្រសួង​វប្បធម៌​ជួសជុល​ និង ​អភិរក្ស​ប្រាសាទនាងខ្មៅ​ឲ្យ​ល្អ​ឡើងវិញ​

ដូច្នេះហើយ ដើម្បីរក្សាវត្ថុតាងប្រវត្តិសាស្ត្រនេះ ឲ្យនៅឋិតថេរគង់វង្សបានយូរនោះ ក្រសួងវប្បធម៌បានខិតខំប្រឹងប្រែងធ្វើការអភិរក្ស ក៏ដូចជាបានជួសជុលប្រសាទមួយចំនួន ដែលរងការខូចខាត ឬរងផលប៉ះពាល់ដោយសារមនុស្ស និង ធម្មជាតិ ឲ្យមានស្ថានភាពប្រសើរជាងមុន ដូចជាពេលនេះកំពង់ជួសជុលប្រាសាទនាងខ្មៅ ។

លោកជំទាវបានបញ្ជាក់យ៉ាងដូច្នេះក្នុងពេលចុះត្រួតពិនិត្យមើលការដ្ឋានជួសជុលប្រាសាទនាងខ្មៅ និង ប្រាសាទ អាស្រមមហាឥសីកាលពីពីពេលថ្មីៗនេះថា រហូតមកដល់ពេលនេះ ប្រាសាទនាងខ្មៅ ត្រូវបាននាយកដ្ឋានបេតិកភណ្ឌក្រសួងវប្បធម៌ធ្វើការជួសជុលបាន សម្រេចប្រមាណ៣០ភាគរយហើយ ដោយគ្រោងនឹងធ្វើការជួសជុលឲ្យរួចរាល់ជាស្ថាពរនៅឆ្នាំក្រោយ ។

ក្រសួង​វប្បធម៌​ជួសជុល​ និង ​អភិរក្ស​ប្រាសាទនាងខ្មៅ​ឲ្យ​ល្អ​ឡើងវិញ​

នៅក្នុងឱកាសនោះក្រៅពីបានជំរុញឲ្យមន្ត្រីនៃនាយកដ្ឋានបេតិកភណ្ឌ ត្រូវរៀបចំ និងជួសជុលសំណង់បុរាណនេះ ឲ្យសមស្របតាមលក្ខណៈរូបរាងដើមនៃប្រាសាទ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ ក៏បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវចូលរួមថែរក្សាប្រាសាទបុរាណ ដែលជាសម្បត្តិមហាសាលរបស់ប្រជាជាតិដើម្បីឲ្យកូនចៅជំនាន់ក្រោយបានស្គាល់តទៅទៀត ៕

                                                                                    សុថាត់