សម្ព័ន្ធ​ស្នេហា​របស់​ពិធី​ការិនី​ល្បីឈ្មោះ​ យុគ​ ចិន្តា​ ធ្វើ​ឲ្យ​ផ្អើល​ដល់​ស្ថាប័ន​ព្រឹទ្ធសភា​

​សម្ព័ន្ធ​សេ្ន​ហា​របស់​ពិ​ធិ​ការិនី​ស្ថានីយ៍ទូរទស្សន៍​CTN​ដ៏​ល្បីឈ្មោះ​ យុគ​ ចិន្តា​ ជាមួយ​ឯកឧត្តម​មួយ​រូប​ជា​អណិកជន​មក​ពី​បរទេស​ គឺ​ពិតជា​ល្បីល្បាញ​ និង​មាន​ប្រជាប្រិយភាព​ដូច​ឈ្មោះ​មែន​ ដ្បិត​ទំនាក់ទំនង​នេះ​បាន​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ស្ថាប័ន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​ធ្លាប់​ត្រូវ​បាន​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ប្រកាស​ថា​ មិន​មានឈ្មោះ​តួអង្គ​ប្រុស​ដែល​ជា​ដៃគូ​សម្ព័ន្ធ​សេ្ន​ហា​ជាមួយ​ពិធី​ការិនី​ យុគ​ ចិន្តា​ ធ្វើ​ជា ប្រធានក្រុមទី​ប្រឹក្សាសម្តេចប្រធាន​ព្រឹទ្ធសភា​នោះ​ឡើយ​ បន្ទាប់​ពី​បណ្តាញសារព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​ថា​ នាង​ យុគ​ ចិន្តា​ ចាប់ផ្តើម​កសាង​ពន្លក​ស្នេហា​ជាមួយ​ឯកឧត្តម​ វុ​ទ្ធី​ បណ្ឌិត​ ។​

​តាម​ការ​ពិត​ ឯកឧត្តម​ វុ​ទ្ធី​ បណ្ឌិត​ ដែល​ល្បីល្បាញ​ថា​ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នាង​ យុគ​ ចិន្តា​ ពិធី​ការិនី​ស្ថានីយ៍ទូរទស្សន៍​ CTN​ ដ៏​ល្បីឈ្មោះ​នោះ​ មិនមែន​ជាប្រធានក្រុមទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា​ ដូច​សារព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​ ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ពី​ស្ថាប័ន​ព្រឹទ្ធសភា​នោះ​ទេ​ គឺ​ឯកឧត្តម​ជាទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី​៣​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ដែល​ទទួល​បានការ​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១២/៤២២​ ចុះ​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១២​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ រាល់​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​នានា​ទាក់ទង​នឹង​សម្ព័ន្ធ​ស្នេហា​របស់​នាង​ យុគ​ ចិន្តា​ ដែល​ជា​ពិធី​ការិនី​ដ៏​ល្បីឈ្មោះ​ជាមួយ​ឯកឧត្តម វុទ្ធី បណ្ឌិត ហៅ សម័យ ជា​ទីប្រឹក្សា​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ និង​ជា​អណិកជន​ផង​នោះ​ គឺ​មិន​បាន​ធ្វើ​ឲ្យ​នាង​ យុគ​ ចិន្តា​ រីករាយ​សប្បាយចិត្ត​ឡើយ​ ហើយ​នាង​តែងតែ​ប្រកាស​បដិសេធ​ថា​មិន​ពិត​ ថែម​ទាំង​ចោទប្រកាន់​ថា​ ជា​ការ​ចុះ​ផ្សាយ​រឿងរ៉ាវ​អាក្រក់​អំពី​នាង​ទៅ​វិញ​ ។​

​សូម​ប្រិ​យ​មិត្ត​អ្នក​អាន​ទាំងឡាយ​ មេត្តា​ធ្វើការ​ពិចារណា​ និង​បន្ត​តាមដាន​ទុកជា​ការ​កម្សាន្ត​អារម្មណ៍​ក្នុង​ពិភព​សិល្បៈ​តទៅ​ទៀត​ ៕​

សម្ព័ន្ធ​ស្នេហា​របស់​ពិធី​ការិនី​ល្បីឈ្មោះ​ យុគ​ ចិន្តា​ ធ្វើ​ឲ្យ​ផ្អើល​ដល់​ស្ថាប័ន​ព្រឹទ្ធសភា​ សម្ព័ន្ធ​ស្នេហា​របស់​ពិធី​ការិនី​ល្បីឈ្មោះ​ យុគ​ ចិន្តា​ ធ្វើ​ឲ្យ​ផ្អើល​ដល់​ស្ថាប័ន​ព្រឹទ្ធសភា​សម្ព័ន្ធ​ស្នេហា​របស់​ពិធី​ការិនី​ល្បីឈ្មោះ​ យុគ​ ចិន្តា​ ធ្វើ​ឲ្យ​ផ្អើល​ដល់​ស្ថាប័ន​ព្រឹទ្ធសភា​

Related