Sandara ត្រូវ​គេ​រិះគន់​​ដល់​ៗ​​​ពេល​ធ្វើ​គណៈកម្មការ​ចម្រៀង

ព្រម​ទទួល​ពាក្យ​ចូល​ធ្វើ​គណៈកម្មការ​កម្មវិធី​ប្រលង​ចម្រៀង​មួយ តារា​ចម្រៀង​ស្រី Sandara Park ត្រូវ​គេ​វាយ​តម្លៃ​ថា​​គ្មាន​ទេពកោសល្យ​​គ្រប់គ្រាន់​ដើម្បី​រ៉ាប់រង​តួនាទី​នេះ​ឡើយ។

 

មុន​នេះ​បន្តិច តំណាង​របស់​ផលិតកម្ម​ចម្រៀង YG Entertainment បាន​ឲ្យ​ដឹង​ថា​តារា​ចម្រៀង​ល្បី​ឈ្មោះ Sandara សមាជិក​ក្រុម​ចម្រៀង 2NE1 នឹង​ក្លាយ​ជា​គណៈកម្មការ​មួយ​រូប​របស់​កម្មវិធី​ប្រលង​ជ្រើស​រើស​ក្រុម​ចម្រៀង​បុរស “Pinoy Boyband Superstar” របស់​ហ្វីលីពីន។ ក្រោយ​ពេល​បាន​ឮ​ព័ត៌មាន​នេះ Blackjack (ឈ្មោះ​អ្នក​គាំទ្រ​របស់ 2NE1) ពិត​ជា​អន្ទះសា​រង់ចាំ​វត្តមាន​របស់​តារា​វ័យ ៣១​ឆ្នាំ​នេះ​ខ្លាំង​ណាស់។

 

Sandara ត្រូវ​គេ​រិះគន់​​ដល់​ៗ​​​ពេល​ធ្វើ​គណៈកម្មការ​ចម្រៀង

 

យ៉ាងណាក៏ដោយ អ្នក​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិត​កូរ៉េ​ហាក់​មិន​ពេញ​ចិត្ត​នឹង​រឿង​នេះ​នោះ​ទេ ដោយ​ពួក​គេ​បាន​លើក​ឡើង​ថា​​ម្ចាស់​បទ “Kiss” គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​រ៉ាប់រង​តួនាទី​ជា​​គណៈកម្មការ​នោះ​ឡើយ។ ក្រោយ​ពេល​អត្ថបទ Sandara ក្លាយ​ជា​គណៈកម្មការ​របស់​កម្មវិធី “Pinoy Boyban Superstar” ត្រូវ​បាន​ចុះផ្សាយ មនុស្ស​ជា​ច្រើន​បាន​បន្សល់​មតិ​នៅ​លើ​សារ​ព័ត៌មាន​ Nateដែល​ភាគ​ច្រើន​សុទ្ធ​តែ​មតិ​អវិជ្ជមាន​ដូច​ខាង​ក្រោម៖

 

-នាង​គ្មាន​សមត្ថភាព​ដែល​អាច​ក្លាយ​ជា​តារា​នោះ​ទេ។ ច្រៀង​មិន​កើត រាំ​មិន​កើត សម្ដែង​មិន​កើត។ មុខមិន​ស្អាត រាង​ក៏​មិន​បាន។ ខ្ញុំ​មិន​យល់​សោះ​ថា​ហេតុ​អី​នាង​អាច​ក្លាយ​ជា​តារា​បាន។
-នាង​នឹង​ក្លាយ​ជា​គណៈកម្មការ?
-ខ្ញុំ​មិន​មែន​អ្នក​ស្អប់​នាង​នោះ​ទេ តែ​អ្នក​ទាំង​អស់​គ្នា​មិន​អាច​ប្រកែក​បាន​ទេ​ថា​នាង​គ្មាន​ទេពកោសល្យ​អី​ពិត​មែន។
-តើ​នាង​គិត​ថា​ខ្លួន​ឯង​ជា​អ្នក​ណា​ដែល​ហ៊ាន​ធ្វើ​គណៈកម្មការ​បែបនេះ?
-Seungri និង Sandara គឺ​ជា​តារា​ដែល​គ្មាន​ទេពកោសល្យ​ជាង​គេ​នៅ YG។
-បើ​នាង​មិន​នៅ​ក្នុង YG នោះ​ទេ ពួក​យើង​គ្មាន​ថ្ងៃ​ឃើញ​នាង​លើ​ទូរទស្សន៍​នោះ​ឡើយ៕

 

Sandara ត្រូវ​គេ​រិះគន់​​ដល់​ៗ​​​ពេល​ធ្វើ​គណៈកម្មការ​ចម្រៀង

 

ចុចអាន៖​ធ្លាយ​ដំណឹង Sandara Park នឹង​មក​វៀតណាម​ខែ​ក្រោយ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖netizenbuzz ,nate