​ប្រវត្តិ​ត្រួស​ៗ ជើង​ខ្លាំង​ហុល្លង់​ ​​គូ​ប្រកួត​​ ស៊ន សៀវ​ម៉ី មាន​សមត្ថភាព​មិនធម្មតា​

ស៊ន សៀវ​ម៉ី ​នឹង​តំណាង​ឱ្យ​កម្ពុជា ​ចូល​ប្រកួត​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​ក្ដៅ ​នៅ​ប្រទេស​ប្រេស៊ីល​នា​ពេល​ខាង​មុខ​នេះ។ ​រូប​នាង​ប្រកួត​តែ​៤​ប្រកួត​ទេ នឹង​ទទួល​បាន​មេដាយ​មាស​ហើយ ដោយ​ដៃ​គូ​ប្រកួត​ដំបូង​ជា​ជើង​ខ្លាំង​មក​ពី​ហុល្លង់​ឈ្មោះ​ថា Reshmie Oogink ​ជា​ជើង​ឯក​តេក្វាន់ដូ​អឺរ៉ុប​ឆ្នាំ​២០០៥។

 

​ប្រវត្តិ​ត្រួស​ៗ ជើង​ខ្លាំង​ហុល្លង់​ ​​គូ​ប្រកួត​​ ស៊ន សៀវ​ម៉ី មាន​សមត្ថភាព​មិនធម្មតា​ Reshmie Oogink

 

​ខាង​ក្រោម​នេះ​ជា​ប្រវត្តិ​ត្រួស​ៗ​របស់ Reshmie Oogink ​៖

អាយុ​និង​ទី​កន្លែង​កំណើត

Reshmie ​មាន​អាយុ​២៦​ឆ្នាំ ​កើត​ Almelo ​ប្រទេស​ហុល្លង់។ កីឡា​ការិនី​រូប​នេះ មាន​កម្ពស់​ដល់​ទៅ ១,៧៩​ម៉ែត្រ ហើយ​មាន​បទ​ពិសោធន៍​ជោកជាំ​ជាមួយ​ការ​ប្រកួត​ធំ​ៗ។ រូប​នាង ចាប់​ផ្ដើម​ហ្វឹកហាត់​តាំង​ពី​អាយុ​៥​ឆ្នាំ ​នៅ​ក្នុង​កន្លែង​ហ្វឹកហាត់​របស់​ឪពុក​នាង​តែ​ម្ដង។

 

ការ​ចាប់​ផ្ដើម​ចូល​ប្រកួត​

 

​ប្រវត្តិ​ត្រួស​ៗ ជើង​ខ្លាំង​ហុល្លង់​ ​​គូ​ប្រកួត​​ ស៊ន សៀវ​ម៉ី មាន​សមត្ថភាព​មិនធម្មតា​

 

​បន្ទាប់​ពី​ហ្វឹកហាត់​បាន​រយៈ ពេល​៧​ឆ្នាំ ​Reshmie ​ចាប់​ផ្ដើម​ចូល​ប្រកួត​ក្នុង​ពាន​រង្វាន់​តេក្វាន់ដូ​យុវជន​របស់​ប្រទេស​ហុល្លង់។ នៅ​ឆ្នាំ​២០០៥ ​នាង​បាន​ឈ្នះ​ពាន​រង្វាន់ European Championships ​សម្រាប់​យុវជន ​ហើយ​ក៏​ទទួល​បាន​មេដាយ​មាស​ក្នុង​ប្រភេទ​ទម្ងន់​៥៩​គីឡូក្រាម​។ ហើយ​ដល់​ឆ្នាំ​២០០៦ ​នាង​ទទួល​បាន​លេខ​៤ ​ក្នុង​ការ​ប្រកួត ​European Youth Championships ។

 

ពាន​រង្វាន់​ផ្លូវការ

Reshmie ​​ធ្លាប់​ឈ្នះ​មេដាយ​មាស ​៦​ដង​មក​ហើយ ​ដោយ​ក្នុង​នោះ​រួម​មាន Dutch Open 2006, German Open 2006 , French Open 2008 , British Open 2009 , German Open 2012 ​និង Dutch Open 2012 ​កន្លង​ទៅ​នេះ។ ដោយ​សរុប​ជា​ប្រកួត​វិញ Reshmie ​ប្រកួត​បាន​១២០​ប្រកួត ​ឈ្នះ​បាន​៧៧​ប្រកួត។

 

ចំណាត់​ថ្នាក់​នៅ​អូឡាំពិក (Olympic Ranking)

 

Reshmie ​មាន​ចំណាត់​ថ្នាក់​លេខ​៥​នៅ​អូឡាំពិក ​ខណៈ​ដែល ស៊ន សៀវ​ម៉ី ​វិញ ​មាន​ចំណាត់​ថ្នាក់​ដល់​ទៅ​៣៣​ឯ​ណោះ។

 

​ប្រវត្តិ​ត្រួស​ៗ ជើង​ខ្លាំង​ហុល្លង់​ ​​គូ​ប្រកួត​​ ស៊ន សៀវ​ម៉ី មាន​សមត្ថភាព​មិនធម្មតា​

 

អីចឹង ​កុំ​ភ្លេច​តាម​ដាន​ការ​ប្រកួត​នេះ​ទាំង​អស់​គ្នា ដោយ ស៊ន សៀវ​ម៉ី ​​និង​ប៉ះ Reshmie ​នៅ​ថ្ងៃ​ទី​២០​ខាង​មុខ​នេះ​ហើយ ក្នុង​ការ​ប្រកួត​ជុំ​ដំបូង ហើយ​ប្រសិន​បើ ស៊ន សៀវ​ម៉ី ​ឈ្នះ នោះ​ឱកាស​បាន​មេដាយ​កាន់តែ​មាន​ច្រើន​ហើយ។

 

ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ប្រទេស​ប្រេស៊ីល​នៅ​ឆ្នាំ​នេះ មាន​ប្រទេស​ចូល​រួម​ជាង​២០០​ប្រទេស ដោយ​អត្តពលិក​ចូល​រួម​ចំនួន​ជាង​១​ម៉ឺន​នាក់ លើ​វិញ្ញាសា​ជា​ច្រើន ​ដែល​ត្រូវ​ចាប់​ផ្ដើម​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​៥ រហូត​ដល់​ថ្ងៃ​ទី​២១​ខែ​សីហា​ឆ្នាំ​២០១៦​នេះ។ ដោយ​ឡែក ស៊ន សៀវម៉ី ​ប្រកួត​លើ​វិញ្ញាសា​តេ​ក្វាន់​ដូ​ក្នុង​ប្រភេទ​ទម្ងន់​៧៣​គីឡូក្រាម​ផ្នែក​នារី ដោយ​មាន​ប្រទេស​ចូល​រួម​សរុប​១៦​ប្រទេស៕

 

អត្ថបទ៖ មុន្នី រម្យ