មនុស្ស​ព្រៃ រ​ចំ ភ្ញៀ​ង នៅ​រតនគីរី ត្រូវ​ជនជាតិ​វៀតណាម​អះអាងថា ជា​កូន​របស់ខ្លួន​

6 Videos


កាលពីជិត ១០ ឆ្នាំមុនល្បីថាមានមនុស្សព្រៃឈ្មោះ រចំ ភៀង វង្វេងទៅរស់នៅក្នុងព្រៃ និង រកឃើញវិញកាលពីឆ្នាំ ២០០៧ ។ ថ្មីៗស្រាប់តែលេចមុខជនជាតិវៀតណាមមកអះអាងថាជាកូនរបស់គាត់ទៅវិញ ។

មនុស្ស​ព្រៃ រ​ចំ ភ្ញៀ​ង នៅ​រតនគីរី ត្រូវ​ជនជាតិ​វៀតណាម​អះអាងថា ជា​កូន​របស់ខ្លួន​

P9

មនុស្ស​ព្រៃ រ​ចំ ភ្ញៀ​ង នៅ​រតនគីរី ត្រូវ​ជនជាតិ​វៀតណាម​អះអាងថា ជា​កូន​របស់ខ្លួន​

បើតាមលោក ពេវ អាយុ ៧០ ឆ្នាំជនជាតិវៀតណាមមានទីលំនៅភូមិតារា ២ ឃុំប៉ារ៉ាម៉ាក់ ស្រុកជីខេ ខេត្តយ៉ាឡាយ បានអះអាងថា ស្ត្រីឈ្មោះ រចំ ភៀង គឺជាកូនស្រីរបស់ គាត់បានបាត់ពីផ្ទះកាលពីឆ្នាំ ២០០៦ ។ កូនស្រីនេះពីមុនឈ្មោះ សា មានស្លាកស្នាមកដៃឆ្វេង មានចំណងខ្សែចងទុកក្នុងផ្ទះ ហើយជាមនុស្សសរសៃប្រសាទ ។ គ្រួសារគាត់ជនជាតិដើមភាគតិចផាណាល មានលិខិតបញ្ជាក់ពីអាជ្ញាធរវៀតណាម និងសាក្សី បញ្ជាក់ថា កូនស្រីរបស់គាត់ឈ្មោះ សា ( រចំ ភៀង ) ពិតជាកូនស្រីរបស់គាត់ដែលបាត់ខ្លូន កន្លងមក ។

មនុស្ស​ព្រៃ រ​ចំ ភ្ញៀ​ង នៅ​រតនគីរី ត្រូវ​ជនជាតិ​វៀតណាម​អះអាងថា ជា​កូន​របស់ខ្លួន​

បើតាមលោក រចំ ខាំភី អាយុ ៣៨ ឆ្នាំជនជាតិព្នង មានទីលំនៅភូមិអ៊ុន ឃុំលំជ័រ ស្រុក អូរយ៉ាដាវ ប្រាប់ឲ្យដឹងថា ស្ត្រីឈ្មោះ រចំ ភៀង នេះត្រូវជាបង រត់ចេញពីផ្ទះទៅរស់នៅក្នុងព្រៃ ហើយរកឃើញត្រឡប់មកផ្ទះស្នាក់នៅ និងទំនុកបំរុងផ្សេងៗគាត់ជាអ្នករ៉ាប់រងទាំងអស់ ។ ស្រាប់តែលេចមុខជនជាតិវៀតណាមមកអះអាងថា ជាឪពុករបស់នាងទៅវិញ ។

មនុស្ស​ព្រៃ រ​ចំ ភ្ញៀ​ង នៅ​រតនគីរី ត្រូវ​ជនជាតិ​វៀតណាម​អះអាងថា ជា​កូន​របស់ខ្លួន​

លោក រចំ ខាំភី បន្តថា ដោយមានជីវភាពលំបាក គាត់ និង ក្រុមគ្រួសារបានពិភាក្សាគ្នា សុខចិត្តប្រគល់ស្ត្រីខាងលើឲ្យទៅវៀតណាមវិញ ដោយសុខចិត្តទទួលយកការឧបត្ថម្ភចំនួន ១៥០ ដុល្លារ ហើយការប្រគល់នេះដែរត្រូវរៀបចំឯកសារពីអាជ្ញាធរមូលដ្ឋានរហូតដល់ស្នងការត្រឹមត្រូវទើបប្រគល់ជូន ៕

                                                                                សុថាត់