តារា​បាល់ទាត់​៥​​នាក់ អាច​លេង​ឲ្យ​ជម្រើស​ជាតិ​បាន​៣​ប្រទេស

កីឡាករ​​បាល់ទាត់​​មួយ​ចំនួន​​ អាច​មាន​សិទ្ធិ​​ជ្រើស​រើស​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បាន​ទៅ​ពីរ​ ឬ​បី​ប្រទេស​ផ្សេង​គ្នា ដោយ​សារ​ការ​ចូល​សញ្ជាតិ ឬ​មាន​ឪពុក​ម្ដាយ​សញ្ជាតិ​ផ្សេង​គ្នា​ជា​ដើម។ ប៉ុន្តែ​ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​ជូន​តារា​ល្បីៗ​ចំនួន​៥​នាក់ ដែល​អាច​លេង​ឲ្យ​ជម្រើស​ជាតិ​​បាន​៣​ប្រទេស​ដូច​ខាង​ក្រោម៖

 

តារា​បាល់ទាត់​៥​​នាក់ អាច​លេង​ឲ្យ​ជម្រើស​ជាតិ​បាន​៣​ប្រទេស
១. Zlatan Ibrahimovic – Manchester United

 

តារា​បាល់ទាត់​៥​​នាក់ អាច​លេង​ឲ្យ​ជម្រើស​ជាតិ​បាន​៣​ប្រទេស

 

ខ្សែ​ប្រយុទ្ធ​ថ្មី​ក្រុម​បិសាច​ក្រហម​ Man Utd រូប​នេះ​ ​កើត​នៅ​ទីក្រុង​ Malmo ប្រទេស​ស៊ុយអែត ប៉ុន្តែ​មាន​ឪពុក​​សញ្ជាតិ​បូស្នី ​និង​ម្ដាយ Jurka Gravic ​សញ្ជាតិ​ក្រូអាត។ ឪពុក​ម្ដាយ​របស់​ Zlatan បាន​ចែក​ផ្លូវ​គ្នា​តាំង​ពី​កីឡាករ​រូប​នេះ​ នៅ​អាយុ​២​ឆ្នាំ ហើយ​នេះ​ជា​មូលហេតុ​មួយ​ ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ​ សម្រេច​លេង​ឲ្យ​​ជម្រើស​ជាតិ​ស៊ុយអែត (មុន​ចូល​និវត្តន៍) ​ជា​ជាង​លេង​​ឲ្យ​​ប្រទេស​កំណើត​ឪពុក​ម្ដាយ​របស់​គេ។

 

​២. Thiago Alcantara – Bayern Munich

 

តារា​បាល់ទាត់​៥​​នាក់ អាច​លេង​ឲ្យ​ជម្រើស​ជាតិ​បាន​៣​ប្រទេស

 

ខ្សែ​បម្រើ​របស់​ក្រុម​ Bayern រូប​នេះ​ មាន​ឪពុក​ Mazinho ​ធ្លាប់​លេង​ឲ្យ​ជម្រើស​ជាតិ​ប្រេស៊ីល​ នៅ​ចន្លោះ​ឆ្នាំ​​១៩៨៩-១៩៩៤ និង​ម្ដាយ Valeria Alcantara ​ក៏​សញ្ជាតិ​​ប្រេស៊ីល​ដូច​គ្នា។ Thiago ​កើត​នៅ​ប្រទេស​អ៊ីតាលី ពេល​ឪពុក​របស់​គេ​លេង​ឲ្យ​ក្រុម​ Lecce ប៉ុន្តែ​​ក្រោយ​មក​ គ្រួសារ​របស់​គេ​បាន​ទៅ​រស់​នៅ​ប្រទេស​អេស្ប៉ាញ​ នៅ​​ឆ្នាំ​២០០៥ ហើយ​ខ្សែ​បម្រើ​រូប​នេះ​ ក៏​បាន​ចុះ​កុងត្រា​លេង​ឲ្យ​ក្រុម​ FC Barcelona និង​លេង​​ឲ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ តាំង​ពី​ U-16 រហូត​ដល់​ឈុត​ធំ​បច្ចុប្បន្ន។

 

៣. David Alaba – ​Bayern Munich

 

តារា​បាល់ទាត់​៥​​នាក់ អាច​លេង​ឲ្យ​ជម្រើស​ជាតិ​បាន​៣​ប្រទេស

 

ខ្សែ​ការពារ​​ដ៏​រឹងមាំ​របស់​ Bayern រូប​នេះ​ មាន​ឪពុក​ George Alaba ​សញ្ជាតិ​នីហ្សេរីយ៉ា ​ជា​តន្ត្រីករ​ ​​ក្រោយ​មក​ក៏​ធ្វើ​ចំណាក​ស្រុក​ទៅ​រស់​នៅ​ប្រទេស​អូទ្រីស ខណៈ​ដែល​ម្ដាយ​របស់​គេ Gina Alaba​ សញ្ជាតិ​ហ្វីលីពីន ប៉ុន្តែ​ David Alaba បាន​កើត​នៅ​ប្រទេស​អូទ្រីស និង​លេង​ឲ្យ​ជម្រើស​ជាតិ​អូទ្រីស ​រហូត​ទល់​បច្ចុប្បន្ន។

 

​​៤. Patrice Evra – ​Juventus

 

តារា​បាល់ទាត់​៥​​នាក់ អាច​លេង​ឲ្យ​ជម្រើស​ជាតិ​បាន​៣​ប្រទេស

 

ខ្សែ​ការពារ​​ក្រុម​ជើង​ឯក​អ៊ីតាលី​ Juventus រូប​នេះ ក៏​អាច​ជ្រើស​រើស​​លេង​ឲ្យ​ជម្រើស​ជាតិ​បាន​៣​ដែរ។ Evra ​​កើត​នៅ​ទីក្រុង​ដាកា ប្រទេស​សេណេហ្គាល់ ​មាន​ឪពុក​ជាប់​សែស្រឡាយ​សញ្ជាតិ​ហ្គីណេ ​និង​ម្ដាយ Juliette Evra ​​មក​ពី​ប្រទេស​ Cape Verde ​តំបន់​អាហ្វ្រិក។ ប៉ុន្តែ​គ្រួសារ​របស់​គេ បាន​ទៅ​រស់​នៅ​តំបន់​ Les Ulis ​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង តាំង​ពី​​កីឡាករ​រូប​នេះ​នៅ​អាយុ​៣​ឆ្នាំ ​​ដូច្នេះ​​ទើប​​រូប​គេ​សម្រេច​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​​មាន់​គក​បារាំង។

 

៥. Shkodran Mustafi – Valencia CF

 

តារា​បាល់ទាត់​៥​​នាក់ អាច​លេង​ឲ្យ​ជម្រើស​ជាតិ​បាន​៣​ប្រទេស

 

ខ្សែ​ការពារ​ក្រុម​ Valencia វ័យ​២៤​ឆ្នាំ​រូប​នេះ​ កើត​នៅ​ប្រទេស​អាល្លឺម៉ង់​ ប៉ុន្តែ​ឪពុក​ Kujtim Mustafi ​និង​ម្ដាយFatime Mustafi ​សញ្ជាតិ​អាល់បានី។ ប៉ុន្តែ​​តាម​ពិត​​គ្រួសារ​របស់​គេ មាន​ដើម​កំណើត​មក​ពី​ប្រទេស​​ម៉ាសេដូនី ដូច្នេះ​កីឡាករ​រូប​នេះ​ ក៏​អាច​ជ្រើស​រើស​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បាន​៣​ប្រទេស​ដែរ ​តែ​រូប​គេ​បាន​សម្រេច​ចិត្ត​លេង​ឲ្យ​ក្រុម​​ឥន្ទ្រី​ដែក​អាល្លឺម៉ង់៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ sportskeeda | wiki